KPT+
រឿងមួយដែលក្រុមមហាសេដ្ឋីខ្លាចរអាបំផុត….
ជឿឬមិនជឿ ? អ្វីដែលពួកអ្នកមានធំៗលើលោកខ្លាចជាងគេ គឺការលែងលះ។
អត្រាលែងលះគ្នានៅក្នុងប្រទេសអភិវឌ្ឍន៍មានលើសពី ៥០% ក្នុងចំណោមគ្រួសារទូទៅ។ មានន័យថា មានប្ដីប្រពន្ធមួយគូក្នុងចំណោមប្ដីប្រពន្ធ២គូទំនងជាបែកគ្នានៅថ្ងៃណាមួយ ដោយសារហេតុផលជាច្រើនដូចជា ការយល់ដឹង ឱកាស និងវប្បធម៌បើកទូលាយគោរការសម្រេចចិត្ត។

ត្រូវពិចារណាថា មានទិដ្ឋភាពហិរញ្ញវត្ថុ ខ្លះដែលអាចឱ្យភាគីណាមួយបាត់បង់សម្បត្តិបានដោយងាយដោយសារការលែងលះនេះ។ ឧទាហរណ៍ ពេលដែលគេរៀបការជាមួយនរណាម្នាក់ ហិរញ្ញវត្ថុរបស់ពួកគេត្រូវតែប្រមូលផ្តុំរួមគ្នាតាមផ្លូវច្បាប់។ ការរៀបការជាមួយអ្នកណាម្នាក់បានន័យថា យើងព្រមទទួលខុសត្រូវពាក់កណ្តាលលើបំណុលរបស់ពួកគេហើយពួកគេក៏មានសិទ្ធិទទួលបានពាក់កណ្តាលនៃអ្វីគ្រប់យ៉ាងដែលជារបស់យើង។

ក្នុងគំនិតអ្នកមានមួយចំនួន ច្បាប់លែងលះគ្នា បានក្លាយទៅជាករណីប្លន់លុយយ៉ាងស្របច្បាប់នៅប្រទេសអ្នកមាន។ មានឧទាហរណ៍ជាច្រើនរួចមកហើយពីប្រភេទផលប៉ះពាល់ធ្ងន់ធ្ងរនៃការលែងលះសម្រាប់ពួកសេដ្ឋី។ កាលពីឆ្នាំ ២០១៩កន្លងទៅ លោក Jeff Bezos ដែលជាស្ថាបនិកក្រុមហ៊ុន Amazon បានសម្រេចចិត្តលែងលះភរិយា ដូច្នេះទ្រព្យដែលគាត់បានលះបង់ស្ទើរតែពេញមួយជីវិតធ្វើការយ៉ាងលំបាកនិងប្រឈមភាពតានតឹងរហូតដល់មានទ្រព្យ ១៤០ ប៊ីលានដុល្លារអាមេរិក ពេលនេះត្រូវផ្ទេរពាក់កណ្តាលទៅឱ្យភរិយារបស់គាត់ ធ្វើឱ្យអ្នកស្រី MacKenzie Bezos ទទួលបាន ៧០ ប៊ីលានដុល្លារក្លាយជាអ្នកមានទ្រព្យទីបីលើលោក។
ករណីលោក Sergey Brin ដែលជាស្ថាបនិក google នៅពេលដែលការលែងលះឈានមកដល់ អតីតភរិយារបស់គាត់បានក្លាយជាអ្នកមានបំផុតទី ៥ នៅលើពិភពលោកដូចគ្នា។

អាចនិយាយថា ក្នុងរយៈពេល ១០ ឆ្នាំសេដ្ឋីទំាងនោះបានបង្កើតជោគជ័យក្រុមហ៊ុនដ៏អស្ចារ្យមួយ ហើយអ្នកមានតម្លៃលើផ្សារហ៊ុន ២០ លានដុល្លារ។ ភរិយារបស់គេ ដែលលែងលះនោះ អាចទាមទារបន្ថែមនូវប្រាក់ឧបត្ថម្ភដល់កូនៗរហូតដល់ពួកគេមានវ័យ ១៨ ឆ្នាំ។ មិនតែប៉ុណ្ណោះការលែងលះក្នុងគ្រួសារសេដ្ឋីមិនត្រឹមតែនាំមកនូវការខាតបង់ថវិកាថែមទំាងនាំមកឱ្យនូវផលអវិជ្ជមានលើបណ្តាញសង្គមផង ឧទាហរណ៍ ទំនុកចិត្តពីសាធារណជនចំពោះបុគ្គលនោះធ្លាក់ចុះ ភាគហ៊ុនផ្សេងៗក៏ដូចគ្នា ហើយថែមទំាងក្លាយជាចំណីហែកហួរលើបណ្តាញព័ត៌មាន៕
អត្ថបទ៖ ចម្រើនតារា
ចុចអាន៖ នាងកំពុងតែពេញចិត្តអ្នកដែរអត់? ពិនិត្យមើលសញ្ញាទំាងនេះ
ចុចអាន៖ លោក Warren Buffett ៖ពីនេះទៅមុខនៅតែគ្មានអ្វីរាំងខ្ទប់អាមេរិកបានដដែល!

-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២០ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?