KPT+
ថៅកែ LV ក្លាយជាសេដ្ឋីពិភពលោកទី ៣ បន្ទាប់ពី Elon Musk និង Jeff Bezos
នាយកប្រតិបត្តិ និងសហស្ថាបនិកនៃក្រុមហ៊ុនទំនិញប្រណិត LVMH Moët Hennessy Vuitton លោក Bernard Arnault ពេលនេះបានក្លាយជាជាមហាសេដ្ឋីក្នុងពិភពលោកទី៣ បន្ទាប់ពី Elon Musk និង Jeff Bezos ។

ទ្រព្យសម្បត្តិសុទ្ធរបស់ Arnault បានកើនឡើងលើសពី ២០០ ពាន់លានដុល្លារអាមេរិកកាលពីថ្ងៃអង្គារ ដែលធ្វើឲ្យលោកក្លាយជាមនុស្សទីបី បន្ទាប់ពីនាយកប្រតិបត្តិ Tesla លោក Elon Musk និងស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos។ យ៉ាងណាមិញដើម្បីឈានដល់កម្រិតនៃទ្រព្យសម្បត្តិនេះ បើយោងតាមសន្ទស្សន៍ Bloomberg Billionaires បានបញ្ជាក់ថា លោក Arnault ក៏ជាមនុស្សដំបូងគេនៅក្រៅសហរដ្ឋអាមេរិក ដែលមានទ្រព្យសម្បត្តិលើសពី ២០០ពាន់លានដុល្លារផងដែរ។
ថៅកែ LV រូបនេះទទួលបានទ្រព្យសម្បត្តិពីភាគហ៊ុន ៩៧.៥ ភាគរយនៅក្នុងក្រុមហ៊ុនដែលកាន់កាប់ម៉ាកយីហោម៉ូដប្រណីត Christian Dior គ្រប់គ្រង ៤១.៤ ភាគរយនៃ LVMH ។ ទ្រព្យសម្បត្តិសុទ្ធរបស់គាត់បានកើនឡើងចំនួន ២.៤ ពាន់លានដុល្លារ ដែលនាំទ្រព្យសម្បត្តិរបស់លោកកើនដល់ ២០១ពាន់លានដុល្លារអាមេរិក យោងទៅតាមសន្ទស្សន៍របស់ Bloomberg បញ្ជាក់។

ទោះយ៉ាងណាក៏ដោយ ទ្រព្យសម្បត្តិសុទ្ធរបស់មហាសេដ្ឋីបារាំងបានកើនឡើងទ្វេដងចាប់តាំងពីដើមឆ្នាំ ២០២០មកម្ល៉េះ ចំពេលមានតម្រូវការខ្លាំងសម្រាប់ទំនិញប្រណិតៗ ស្របពេលដែលអ្នកប្រើប្រាស់បានហក់ឡើងលើកាបូប និងនាឡិការបស់អ្នករចនាម៉ូដ ក្នុងអំឡុងពេលមានការរិតត្បិតជំងឺរាតត្បាតកូវីដ១៩។ ជាមួយគ្នានេះដែរ ចំណង់ចំណូលចិត្តដ៏រឹងមាំសម្រាប់ទំនិញប្រណិតកំពុងជួយ LVMH ដែលមានម៉ាកយីហោម៉ូដប្រណិតជាច្រើនរួមមានក្រុមហ៊ុនផលិតទំនិញស្បែក Louis Vuitton អ្នកផលិតគ្រឿងអលង្ការ Tiffany & Co. និងអ្នកផលិតនាឡិកា Tag Heuer។
ត្បិតថាលោក Bernard Arnault ជាមហាសេដ្ឋីលំដាប់ទី៣ក្ដី ប៉ុន្តែបុរសវ័យ៧៣ ឆ្នាំរូបនេះមិនបានប្រកាសថាអ្នកណានឹងស្នងតំណែងជានាយកប្រតិបត្តិ LVMH បន្តនោះទេ។ កូនស្រីតែម្នាក់របស់គាត់ឈ្មោះ Delphine Arnault ជាអ្នកដឹកនាំម៉ាកយីហោម៉ូដសំខាន់ Dior ខណៈដែលកូនប្រុសច្បងគឺ Antoine Arnault គឺជានាយកប្រតិបត្តិនៃក្រុមហ៊ុនគ្រប់គ្រងរបស់ LVMH Christian Dior៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖លោក ថាក់ស៊ីន ក្លាយជាសេដ្ឋីថៃកើនទ្រព្យដល់ទៅ ១០០ លានដុល្លារ លើសឆ្នាំមុន
ចុចអាន៖តំបន់ហាមឃាត់ ៨ កន្លែងលើលោក គ្រោះថ្នាក់ដល់ស្លាប់ បើហ៊ានតែទៅ

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង