Connect with us

KPT+

ស្គាល់​ទឹក​ជ្រលក់​ល្បីៗ ១០ ប្រភេទ​នេះ​ទេ! ជម្រើសពេញនិយមមកពីជុំវិញពិភពលោក

បានផុស

នៅ

ទឹកជ្រលក់ ឬគ្រឿងទេសបន្ថែមរសជាតិអាហារពិតជាមិនអាចខ្វះបានទេសម្រាប់ធ្វើឲ្យម្ហូបអាហារកាន់តែមានឱជារសឈ្ងុយឆ្ងាញ់។ ​ដោយឡែកទឹកជ្រលក់ទាំងអស់មិនសុទ្ធតែដូចគ្នានោះទេ វាអាស្រ័យទៅតាមបណ្ដាប្រទេសនីមួយៗរបស់វាដែរ។ តោះ! ឥឡូវមកស្គាល់ទឹកជ្រលក់និងគ្រឿងទេសសំខាន់ៗប្រចាំបណ្ដាប្រទេសខាងក្រោមនេះថាប្លែកយ៉ាងណាដែរ!

១. Mayonnaise // សហរដ្ឋអាមេរិក

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដំបូងឡើយទឹកប៉េងប៉ោះ ketchup ជាមេគ្រឿងផ្សំកំពូលសម្រាប់ម្ហូបអាហាររបស់ប្រជាជននៅសហរដ្ឋអាមេរិក។ ប៉ុន្តែ ketchup មិនមែនជារបស់ពួកអាមេរិកាំងទេ គឺវាមានដើមកំណើតពីអាស៊ី។ ដោយសាមានការកើនឡើងនូវប្រជាប្រិយភាពការទទួលទានពងមាន់ចៀនឬសាំងវិច ទឹកជ្រលក់ mayonnaise ក៏បានបង្កើតឡើងជារបស់ខ្លួន និងបានរីករាលដាលពាសពេញប្រទេសក្នុងអត្រាខ្ពស់ខុសពីធម្មតាចាប់ពីដើមឆ្នាំ ២០១៣ មក  ជាពិសេសការប្រើប្រាស់កាន់តែច្រើនចំពោះប្រជាជនរស់នៅភាគខាងត្បូងសហរដ្ឋអាមេរិក។

២. Salsa // ប្រទេសម៉ិកស៊ិកូ និងអាមេរិកខាងត្បូង

Salsa ជាភាសាអេស្បាញ តែវាមានកំណើតនៅប្រទេសម៉ិកស៊ិកូនៅឆ្នាំ ៣០០០ មុន គ.ស។ ​ទឹកជ្រលក់នេះ ត្រូវបានគេលាយទឹកម្ទេសជាមួយទឹកប៉េងប៉ោះ។ ទឹកជ្រលក់ Salsa ត្រូវ​ធ្វើឡើងក្តៅៗនិងញ៉ាំភ្លាមៗ ហើយទទួលបានការពេញនិយមនៅទ្វីបអឺរ៉ុប។

 ៣. Brown Sauce // ចក្រភពអង់គ្លេស និងប្រទេសអៀរឡង់

ទឹកជ្រលក់ Brown ពេញនិយមបំផុតនៅចក្រភពអង់គ្លេស និងប្រទេសអៀរឡង់សម្រាប់ផ្ទាប់ជាមួយត្រី អាហារប្រភេទឆា និងសាច់អាំង។ វាមានពណ៌ត្នោត រសជាតិផ្អែម និងផ្សំឡើងពីគ្រឿងទេសច្រើនប្រភេទរួមមាន ប៉េងប៉ោះ អំពិល ប៉ោម គ្រឿងហឹរ ទឹកខ្មេះ និងទំពាំងបាយជូរ។

៤. Banana Sauce // ប្រទេសហ្វីលីពីន

នៅពេលដែលសហរដ្ឋអាមេរិកចាប់ផ្តើមមានឥទ្ធិពលលើប្រទេសហ្វីលីពីននៅពាក់កណ្តាលសតវត្សរ៍ទី ២០ ទឹកប៉េងប៉ោះ ketchup បានចាប់ផ្ដើមយ៉ាងឆាប់រហ័សនៅទូទាំងប្រទេស។ ក្នុងកំឡុងសង្គ្រាមលោកលើកទី ២ ការធ្វើទឹកប៉េងប៉ោះ ketchup លែងមានច្រើនទៀតហើយ ដោយសារប៉េងប៉ោះខ្វះខាតនៅទូទាំងកោះរបស់ប្រទេស ពេលនោះទឹកជ្រលក់ចេក a.k.a. ketchup ត្រូវបានបង្កើតឡើង។ ប៉ុន្តែវាបានលាបពណ៌ក្រហមដើម្បីធ្វើត្រាប់តាមទឹកប៉េងប៉ោះ ketchup។ ទឹកជ្រលក់នេះមានរសជាតិផ្អែមរបស់ចេក ហើយបានក្លាយជាទឹកជ្រលក់មានភាពដាច់ដោយឡែកពីគេ និងទទួលបានការពេញនិយមយ៉ាងច្រើន។

៥. Vegemite // ប្រទេសអូស្ត្រាលី

នៅឆ្នាំ ១៩២៣ គីមីវិទូលោក Cyril Callister បានបង្កើតរូបមន្ត Vegemite ដោយមានជាតិសូដ្យូមនិងវីតាមីន B បន្ថែមទៅលើរូមន្តដើមឈ្មោះ Marmite ដែលមានជាតិអំបិលតិច ។ វាបានក្លាយជាដំណាប់ប្រចាំប្រទេសអូស្រ្តាលី និងក្លាយជាគ្រឿងផ្សំអាហារពេលព្រឹកជាមួយអាហារធ្វើពីដំបែរ ហើយក៏វាក្លាយជាផ្នែកមួយនៃរបបអាហារសម្រាប់កងទ័ពក្នុងសង្គ្រាមលោកលើកទី ២ ផងដែរ។

៦. Harissa // ប្រទេសទុយនីស៊ី និងអាហ្វ្រិកខាងជើង

ជនជាតិអេស្បាញបានយកម្ទេសចូលក្នុងប្រទេសទុយនីស៊ីនៅសតវត្សរ៍ទី ១៦ ហើយវាបានក្លាយជាផ្នែកមួយនៃប្រវត្តិសាស្រ្តនៃការធ្វើទឹកជ្រលក់ Hasrissa។ ទឹកជ្រលក់ Hasrissa មានរសជាតិហឹរខ្លាំងដោយផ្សំពីម្ទេសច្រើនប្រភេទ រួមទាំងម្រេចផងដែរ។ ទឹកជ្រលក់នេះ ពេញនិយមសម្រាប់អ្នកធ្វើដំណើរឆ្លងកាត់ទ្វីបអាហ្រ្វិកខាងជើងបំផុត ក៏ដោយរសជាតិហឹរនៃម្ទេសនេះឯង។

៧. Wasabi // ប្រទេសជប៉ុន

សតវត្សរ៍ទី ១០ រុក្ខជាតិ wasabi ត្រូវបានគេបង្កើតជាម្ហូបរបស់ប្រទេសជប៉ុន។ ទឹកជ្រលក់ wasabi ត្រូវបានផ្សំឡើងដោយមានសណ្តែកដី ស្ពៃក្តោប និងទឹកត្រជាក់ជាមួយនឹងតុល្យភាពនៃសារធាតុរ៉ែដើម្បីអាចផលិតបានទឹកជ្រលក់ដ៏កម្រនេះ។​ វាត្រូវចម្អិន ១៥ នាទី ហើយអាចប្រើជំនួសទឹកជ្រលក់អាហារបៃតង ជាពិសេសគេញ៉ាំវាជាមួយ ស៊ូស៊ី ។

៨. Chutney // ប្រទេសឥណ្ឌា

អស់រយៈកាលរាប់ពាន់ឆ្នាំមកហើយ chutney ជាគ្រឿងទេសសម្រាប់ម្ហូបដែលមិនអាចខ្វះបានរបស់ជនជាតិឥណ្ឌា។ chutney រកឃើញដំបូងដោយព្រាហ្មណ៍ជនជាតិឥណ្ឌាម្នាក់ ដោយគាត់បានលាយគ្រឿងទេសជាមួយផ្លែឈើនិងបន្លែផ្សេងៗ។ ក្រោយមកវាត្រូវបានចក្រភពអង់គ្លេសដឹកជញ្ជូនទៅកាន់សហរដ្ឋអាមេរិក ក៏ដូចជាទឹកដីអាហ្រ្វិកនិងការ៉ាបៀនដែរ។

៩. Sriracha // ប្រទេសថៃ

ទឹកជ្រលក់  Sriracha ត្រូវបានដាក់ឈ្មោះតាមក្រុងបុរាណប្រទេសថៃឈ្មោះ Si Racha។ វាត្រូវបានគេស្គាល់ផងដែរថាជា ទឹកជ្រលក់សាច់មាន់ ដែលបានផលិតដោយលោក David Tran ជនវៀតណាម-អាមេរិកនៃក្រុមហ៊ុន Huy Fong Foods។ ទឹកជ្រលក់នេះផ្សំឡើងពី ម្រេច ម្ទេស ទឹកខ្មេះ ខ្ទឹមស អំបិល និងស្ករស។

១០. Hoisin Sauce // ប្រទេសចិន

ទឹកជ្រលក់ Hoisin ប្រើសម្រាប់សាច់អាំងបែបចិន និងទាខ្វៃ ជាពិសេសចិនកន្តាំង ។ ទឹកជ្រលក់នេះស្រដៀងទៅនឹងទឹកស៊ីអៀវដែរ ដែលវាផ្សំឡើងពី សណ្ដែកសៀង ម្ទេសក្រហម ខ្ទឹម និងជីរអង្កាម៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ tastemade

ចុចអាន៖ទទួលទានខ្ទឹមសរាល់ថ្ងៃ ​ដឹងពី​មហាអត្ថប្រយោជន៍ទំាងនេះ​ដែរ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម