KPT+
រឿង ១០ យ៉ាងត្រូវដឹងមុនពេលទិញកាបូបប្រណីតជជុះ
១០. រង់ចាំដល់តម្លៃធ្លាក់ចុះពី៣០-៧០%នៃតម្លៃដើម

ក្នុងការទិញយកកាបូបម៉ូដប្រណីតៗជជុះ អ្វីដែលត្រូវគិតជាមុនគឺតម្លៃ។ បើតម្លៃនៅតែខ្ពស់ គួររង់ចាំសិន រហូតដល់ពេលចំណាយនៅសល់ត្រឹមតែ ៧០ % តិចជាងនេះប្រៀបធៀបទៅនឹងតម្លៃដើម ។
៩. ចំណាយពេលដើម្បីស្វែងរកព័ត៌មាន
ជំហានដំបូងដើម្បីធ្វើការសម្រេចចិត្តត្រឹមត្រូវ គឺត្រូវធ្វើការស្វែងរកព័ត៌មានឱ្យបានច្រើន។ បើកមើលគេហទំព័រអ៊ិនធរណិតឱ្យបានច្រើនស្វែងរកព័ត៌មានឱ្យបានគ្រប់គ្រាន់ មកផ្គូរផ្គងប្រៀបធៀបវាជាមួយម៉ាកនានាដែលទើបចេញថ្មីផង។ ប្រសិនបើផលិតផលថ្មីមានតម្លៃទាបជាង អ្នកគួរបោះបង់គំនិតដែលចង់ទិញកាបូបជជុះនោះ ព្រោះទិញអាថ្មីមិនល្អជាងមួយទឹកដែរ?
៨. កាបូបខូចដែលប៉ះពាល់ដល់តម្លៃ

ប្រសិនបើអ្នកកំពុងរកទិញកាបូបប្រណីត ជជុះ ខ្លាចគេយកបាត់ ហើយខំរួសរាន់ឲ្យបានមុនគេ ដោយពុំគិតពីស្លាកស្នាមប្រេះ ឬស្នាមដាច់ផ្សេងទៀត វាមិនមែនជាការសម្រេចចិត្តត្រឹមត្រូវនោះទេ។ ស្នាមអ្វីមួយតូចក៏ធ្វើឱ្យតម្លៃប្រណិតរបស់វាត្រូវបាត់បង់ដែរ។
៧. កំណត់អត្តសញ្ញាណកាបូបក្លែងក្លាយ
អ្វីដែលពិបាកបំផុតក្នុងការទិញកាបូបប្រណីតជជុះ គឺមិនដឹងថាវាជា កាបូបក្លែងក្លាយឬពិត។ សូម្បីតែអ្នកជំនាញ ក៏អាចពេលខ្លះត្រូវគេបោកបាន។ ទោះយ៉ាងណាក៏ដោយមានរឿងមួយចំនួនដែល KPT plus អាចរំលឹកជូន ឧទាហរណ៍ យើងត្រូវពិនិត្យមើលមុន ដើម្បីចៀសវាងការបង់ប្រាក់រាប់ពាន់ដុល្លារទៅលើផលិតផលក្លែងក្លាយឬសូម្បីតែកក់ទុកក៏មិនគួរប្រញាប់ដែរ។ គួរតែយកចិត្តទុកដាក់លើព័ត៌មានលម្អិតអំពីផលិតផលដែលគេថតនោះសិន ហើយរុករកព័ត៌មានពីកន្លែងផ្សេងៗឲ្យបានល្អិតល្អន់ដូចជា អក្សរស្លាកសញ្ញា និងលេខកូដកាលបរិច្ឆេទជាដើម។
៦. ប្រភពរបស់ទំនិញ
មានគេហទំព័ររាប់មិនអស់ដែលលក់កាបូបប្រណីត ហើយអះអាងថាសុទ្ធ។ ទោះយ៉ាងណាយើងត្រូវតែប្រយ័ត្នប្រយែងបំផុត មុនពេលកុម្ម៉ង់ទិញពីគេហទំព័រទាំងអស់នោះ។ ការតាមដាន comment ពីអ្នកទិញមុនៗជារឿងល្អ។ ប្រភព និងវិសាលភាពក្រុមហ៊ុននោះត្រូវតែតាមដានមុនសម្រេចចិត្ត។
៥. ពិនិត្យមើលកាបូបដោយផ្ទាល់

មានគេហទំព័រខ្លះបញ្ជូនកាបូបឲ្យអតិថិជនពិនិត្យដើម្បីផ្ដល់ព័ត៌មានត្រឡប់ទៅវិញ ។ ដូច្នេះគួរនិត្យដោយផ្ទាល់សិនចាំសម្រេចចិត្តទិញ បើមានឱកាស។ អ្នកជំនាញខ្លះនិយាយថា សូម្បីតែក្លិននៃកាបូបក៏អាចឲ្យសម្គាល់ពីបានភាពក្លែងក្លាយឬពិតដែរ។
៤. ជ្រើសរើសម៉ាកយីហោ

ម៉ាក Chanel, Céline, Prada គឺជាផលិតផលប្រណីត ដែលរក្សាតម្លៃមិនចុះថយអស់ជាច្រើនទសវត្សមកហើយ។ កាបូបម៉ាក Chanel Valentino, កាបូប Chloe Drew និងកាបូប Gucci គឺជាម៉ូដែលមានគុណភាព ទាំងផ្នែកពាណិជ្ជកម្ម និងសិល្បៈ។
៣. យកចិត្តទុកដាក់លើសម្ភារៈនិងវត្ថុធាតុដើម
អ្នកទិញត្រូវយកចិត្តទុកដាក់លើព័ត៌មានលម្អិតជាច្រើន រួមទាំងសម្ភារៈវត្ថុធាតុដើម ដែលត្រូវបានគេយកមកប្រើ។ យោងតាមអ្នកជំនាញបាននិយាយថា “វត្ថុធាតុដើមស្បែក” ដែលមានភាពធន់ល្អ និងទឹកភ្លើង ជាចំណុចធំរបស់ប្រេនល្បីៗនានា។
២. ចំនួនមានកំណត់

ដូចដែលយើងបានលើកឡើងមកហើយ ម៉ាកល្បីៗគឺជាជម្រើសល្អបំផុត ព្រោះរក្សាតម្លៃដើមបានយូរ លក់តប៉ុន្មានដងទៀតក៏បាន។ កាបូបទាំងនោះច្រើនតែផលិតក្នុងចំនួនមានកំណត់ Limites Edition និង មនហុងស៊ុយតាមបែបតារាសាស្ត្រភ្ជាប់ជាមួយផង។ អ្នកប្រមូលទិញគ្រប់រូបកំពុងស្វែងរកវាដូចតែយើងដែរ អ៊ីចឹងហើយ វាមានតិចតួចណាស់ដែលដាក់លក់បន្ត។
១. អ្នកជំនាញឯកទេសទើបមើលដឹង
យើងគួរតែចំណាយប្រាក់ទាក់ទងក្រុមហ៊ុនដែលមានជំនាញក្នុងការផ្ទៀងផ្ទាត់ផលិតផលប្រណីតសិន ព្រោះប្រភពខ្លះបញ្ជាក់ថា ៩០% នៃកាបូបប្រណីតដែលលក់តាមអ៊ិនធរណេតរបស់ជាក្លែងក្លាយ ។
ប្រែសម្រួល៖ សន្យា

-
KPT+២៣ ម៉ោង ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លានៅខេត្តកណ្ដាល