KPT+
មកដឹងអត្ថន័យឈុតកូនក្រមុំ និងគ្រឿងអង្ការខ្មែរដែលចាំបាច់ត្រូវប្រើក្នុងពិធីអាពាហ៍ពិពាហ៍
តាមរយៈហ្វេសប៊ុកផ្លូវការរបស់តារាសម្តែងលោក ស៊ីនឌី (Cin dy Hair) នាពេលថ្មីៗនេះ លោកបានបង្ហោះសំណេររៀបរាប់ទាក់ទងប្រពៃណីខ្មែរ ដែលប្រជាជនមានគូរ គួរយល់ដឹងពីរបៀបអាពាហ៍ពិពាហ៍ឲ្យត្រូវតាមក្បួខ្នាត នោះដោយលោកអះអាងថា ពិធីអាពាហ៍ពិពាហ៍ឬអាវាហៈវិវាហមង្គល គឺជាកេរ្ដិ៍តំណែលព្រមទាំងជាទំនៀ មខ្មែរដ៏ប្រពៃនៃបុព្វបុរសខ្មែរ ដែលបានបន្សល់ទុកដល់កូនចៅជំនាន់ក្រោយគ្រប់ៗរូប។ ក្នុងនោះ មានពិធីនានា ត្រូវបានចងក្រង ក៏ដូចជាបដិបត្តិ លើកតម្កើងដោយមិនអាចរំលងបានព្រោះជាពិធីដ៏មានសារៈសំខាន់ដើម្បីនាំមកនូវសុខសិរីវិបុលាសុភមង្គលរុងរឿងចម្រុងចម្រើនសម្បូរសប្បាយនិងតេជានុភាពនៃគូស្វាមីភរិយាថ្មោងថ្មីនេះ ។

តារាសម្តែងលោក ស៊ីនឌី ក៏បានលាតត្រដាងពីពិធី សំពះផ្ទឹមនិងថា ជាពិធីដ៏មានសារសំខាន់មួយក្នុងពិធីអាពាហ៍ពិពាហ៍ឬអាវាហៈវិវាហមង្គលហើយលោកថែមទាំងយកបទបង្ហាញរបស់លោកស្រី មឿង សាវី មន្រ្តីនៃនាយកដ្ឋានសិល្បៈទស្សនីយភាពក្រសួងវប្បធម៌ និងវិចិត្រសិល្បៈមកចែកជូនដល់បងប្អូននិងយុវវ័យឲ្យបានជាចំណេះដឹងផងដែរ។

លោកស្រី មឿង សាវី មន្រ្តីនៃនាយកដ្ឋានសិល្បៈទស្សនីយភាពក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានមានប្រ សាសន៍ថា សម្រាប់សម្លៀកបំពាក់ប្រពៃណីនៃពិធីមង្គលការនិងពិធីសំពះផ្ទឹមជាពិធីដ៏សំខាន់មួយក្នុងកិច្ចម ង្គលការដែលប្រជពលរដ្ឋខ្មែរមិនអាចមើលរំលងឬកាត់កម្មវិធីនេះចោលបានឡើយព្រោះជាទំនៀមទំលាប់របស់ប្រជាជនខ្មែរតាំងពីការចាប់ផ្ដើមក៍កើតទឹកដីម កម្លេះ។ លោកស្រីបន្ថែមថាក្នុងឈុតសម្លៀកបំពាក់សំពះផ្ទឹមគេរមែងឃើញកូនក្រមុំស្លៀកសំពត់សំឡុយ និងរំខ្លួនដោយស្បែឬគេហៅថាភួយនាសម័យមុន ព្រមទាំងមានការរំលេចក្បូរក្បាច់រចនាលើស្បែដោយសិល្បៈច្នៃប្រឌិតរបស់អ្នកតំឡើងឲ្យមានសោភ័ណភាព និងប្រណីតភាព។ ចំពោះការប្រើប្រាស់ស្បៃរបស់កូ នក្រមុំគឺមានលក្ខណៈខុសពីស្បៃធម្មតាឬស្បៃរបាំ។
តាមទំនៀមខ្មែរគេតែងប្រើស្បៃនេះរំលើខ្លួនរបស់កូន ក្រមុំដែលព័ទ្ធឆៀងលើខ្លួនពីស្ដាំគងលើស្មាឆ្វេងរួចទ ម្លាក់ចុះមកត្រឹមកណ្ដាលភ្លៅ។ចំណែកប្រភេទខ្សែឆៀ ងមានដូចជាផ្កាដូងសំបុកអង្រ្កងកន្ទុយកណ្ដុរសង្វាក់ស្វានឆ្អឹងពស់ច្រវាក់ឆាបផ្ការំដួល និងផ្កា១០០ជាដើម។ ពីសម័យដើមគេរៀបចំនួនខ្សែឆៀងទៅតាមឋានៈរបស់បុគ្គលជំនាន់មុនតែសម័យឥឡូវគេមិនសូវកំណ ត់ទេតែគេអាចប្រើបានទូទៅដែលភាគច្រើនគេប្រើ៥ ខ្សែ ៧ខ្សែឬ៩ខ្សែទៅតាមអ្នកនិយមប្រើ។ចំណែកក្រណាត់សំពត់វិញគឺគេនិយមប្រើដូចជាសំពត់ចរបាប់ សំពត់ហូលសំពត់ផាមួង សំពត់អន្លួញ សំពត់ធៀន ជាដើម។
ការស្លៀកជាសំពត់ខ្មែរយើងក៏មានខ្នាតនិងប្រវែងច្បាស់លាស់ដែរហើយជាធម្មតាការស្លៀកនេះគឺគេគិតចា ប់ពីត្រឹមផ្ចិតនៃដងខ្លួនរបស់យើងចុះមកជិតលើភ្នែកគោ ប្រហែលពាក់កណ្ដាលម្រាមដៃចង្អុល និងគិតពីភ្លីសំពត់ផ្នែកខាងមុខបត់ភ្លី៣ធ្នាប់ដៃចំនួន៧ ហើយផ្លិតសពត់សៀតចង្កេះ គឺយើងបត់ទៅតាមទំហ៊ុនៃចង្កេះកូនក្រមុំ ហើយភ្លឺសំពត់គឺយើងអាចចាប់ភ្លឺ២ ឬ៣ ទៅតាមអ្នកនិយមស្លៀក។
ចំណែកគ្រឿងអលង្ការលើខ្លួនកូនក្រមុំគឺយើងគិតពី លើសក់ដល់ជើង ដែលជាធម្មតា ការតែងលំអរ លើសក់កូនក្រមុំគឺគេនិយមប្រើម្កុដ ឬរចនាត្រចៀកបន្ទា ប់មកគឺគេពាក់ខ្សែក ឬជី និងមានពាក់ឆៀងចំហៀងពីលើស្បែ។ចំណែកប្រភេទគ្រឿងអង្ការបំពាក់តាមដៃមានឈ្មោះថាបានផាប់គឺមានតែខាងស្ដាំតែប៉ុ ណ្ណោះ ហើយគ្រឿងពាក់កដៃមានទាំងពីរគឺរាប់ពីទៅលើមានដូចជាស្លឹកទេស ឬសន្លឹកទេស ជញ្ជៀនក្រងឬវ៉ែនប្រដប់ ក្រវិលដៃ កន្ទ្រុំ២ជុំ និងកងរាក់ ។
ចំណែកឯក្រវិលកូក្រមុំក៍មានរំលេចទៅដោយត្បូងបុ រាណខ្មែរយើងដែរ ដែលខ្មែរហៅថាពេជ្រចំហៀងនិងត្បូងប៊ុតជាត្បូងបុរាណសម្រាប់លំអរលើគ្រឿងអល ង្កាកូនក្រមុំ។រីឯគ្រឿងពាក់លើកជើងមានដូចជាកង ជើងឬកងទងឈូក ក្រវិលជើងឬក្រវិលទ្រកងខណៈដែលការប្រើប្រាស់ព័ណសម្លៀកបំពាក់ក៍គេប្រើទៅ តាមកម្មវិធីដែរ។លោកស្រី មឿង សាវី សង្កត់ថាការស្លៀកសម្លៀកបំពាក់ប្រពៃណីឲ្យបានត្រឹមត្រូវក៍ជាការរួមចំណែកក្នុងការថែទាំងវប្បធ័ម ប្រពៃណីដូនតាខ្មែរ និងជួយលើកកម្ពស់តម្លៃជាតិសាសន៍របស់ខ្លួនឲ្យកាន់តែមានតម្លៃ និងមានវិសាលភាពទូលុំទូលាយល្អដល់មនុស្សជំនាន់ក្រោយនៃសង្គមខ្មែរផងដែរ។លោកស្រីសង្ឃឹមថាបទបង្ហាញខាងលើនេះជាឯកសា រដ៏សំខាន់សម្រាប់ឲ្យកូនខ្មែរជំនាន់ក្រោយយល់ដឹងពីអត្តសញ្ញាណជាតិរបស់យើងទាំងអស់គ្នា។
លោក ស៊ីនឌីបានឲ្យដឹងដែរថាឈុតសម្លៀកបំពាក់និងគ្រឿងអលង្ការដែលលោកស្រី មឿង សាវី រៀបរា ប់នោះ គឺ មាននៅហាងសម្អាងការបស់លោកហេតុ នេះហើយបើកូនក្រមុំចង់ស្អាតនិងតុបតែងខ្លួនតាមក្បួនខ្នាតប្រពៃណីខ្មែរត្រឹមត្រូវសូមផ្ដល់ទំនុកចិត្តដល់ក្រុមការងាររបស់លោកនឹងបំពេញជូនដោយរីករា យ ។លោកក៏ធ្លាប់ប្រាប់ដែរថា មូលហេតុដែលលោកស ម្រេចចិត្តបើកហាងសម្អាងការព្រោះតែលោកចង់អភិរ ក្សឈុតបុរណខ្មែរនិងគ្រឿងអលង្ការបុរាណឲ្យបានគ ង់វង្សទុកសម្រាប់កូនខ្មែរជំនាន់ក្រោយឲ្យបានដឹងនិងស្គាល់ពីអ្វីជារបស់ខ្មែរ៕ ចាន់រ៉ា

-
KPT+២ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ១៦ ម៉ោង ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ១៨ ម៉ោង ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង