Connect with us

វប្បធម៌ ជំនឿ

ល្បែងប្រជាប្រិយខ្មែរបង្កើតភាពស្និទ្ធស្នាល និងចូលរួមអភិរក្សវប្បធម៌ខ្មែរ

បានផុស

នៅ

ខណៈពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ កាន់តែខិតជិតចូលមកដល់យុវជនយុវនារីមួយចំនួនយល់ថា ការចូលរួមលេងល្បែងប្រជាប្រិយខ្មែរអាចបង្កើតនូវភាពសប្បាយរីករាយ ភាពស្និទ្ធស្នាល ពិសេសចូល រួមអភិរក្សវប្បធម៌ខ្មែរ ដែលបានបន្សល់ទុកមកពីដូនតា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ដុង វណ្ណៈ  ដែលបានចូលរួមក្នុងការរៀបចំសង្ក្រាន្ត វិទ្យាស្ថានពាណិជ្ជសាស្ត្រអេស៊ីលីដា បានបង្ហាញអារម្មណ៍រីករាយ ដែលចូលរួមមកលេងកម្សាន្ត កម្មវិធីសង្ក្រាន្តនេះ និងពិតជារំភើប ដែលកម្មវិធីលេងល្បែងប្រជាប្រិយខ្មែរ ក៏ដូចជាជួយអភិរក្សវប្បធម៌ខ្មែរឲ្យក្មេងជំនាន់ក្រោយបានស្គាល់។

រីឯលោក សំភ័ស្ត មីងស៊ុង បានបង្ហាញអារម្មណ៍សប្បាយរីករាយ និងអរគុណយ៉ាងខ្លាំង ដែលវិទ្យាស្ថាន បានប្រារព្ធពិធីសង្ក្រាន្តឆ្នាំថ្មី ដើម្បីឲ្យសិស្សនិស្សិតយល់ដឹងពីល្បែង​ប្រជាប្រិយខ្មែរក៏ដូចជាបង្កើន​ភាពស្និទ្ធស្នាលជាមួយគ្នា។

ដោយឡែក កញ្ញា សុខ សម្ភស្ស  ជានិស្សិតឆ្នាំទី២ នៃវិទ្យាស្ថានពាណិជ្ជសាស្ត្រ អេស៊ីលីដា បានលើកឡើងថា ខ្លួនពិតជាសប្បាយចិត្តយ៉ាងខ្លាំងសម្រាប់វិទ្យាស្ថាន ដែលបានប្រារព្ធពិធីសង្ក្រាន្តរួមទាំងមានលេងល្បែងប្រជាប្រិយ ដើម្បីចូលរួមអប់រំ និងថែរក្សាវប្បធម៌ អរិយធម៌ខ្មែរយើងថែមទាំងបានបញ្ចេញពីសមត្ថភាព ក្នុងការលក់ដូរថែមទៀតផង។

នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣ វិទ្យាស្ថានពាណិជ្ជសាស្ត្រ អេស៊ីលីដា បានប្រារព្ធពិធីសង្ក្រាន្តឆ្នាំថ្មី និងលេងល្បែងប្រជាប្រិយ ដើម្បីសិស្សនិស្សិតជួយថែរក្សា អភិរក្សនិងយល់ឲ្យកាន់តែច្បាស់ពីល្បែងប្រជាប្រិយ ដែលជាកេរ្តិ៍ ដំណែលពីដូនតា។

ក្នុងឱកាសនោះលោកបណ្ឌិត ផុន ណារិន នាយកវិទ្យាស្ថាន បានថ្លែងថា គោលបំណងដែលវិទ្យាស្ថានពាណិជ្ជសាស្ត្រ អេស៊ីលីដា ប្រារព្ធពិធីសង្ក្រាន្តចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងបង្កើតជាល្បែងប្រជាប្រិយគឺចង់រំលឹកវប្បធម៌​ប្រពៃណីនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាក្នុងន័យអប់រំមួយ និងចង់បង្ហាញដល់សិស្សនិស្សិត​ឲ្យចងចាំប្រពៃ​ណីជាតិខ្មែរ។

ក្នុងនោះ វិទ្យាស្ថាន អេស៊ីលីដា មានបង្កើតល្បែងប្រជាប្រិយ ជាច្រើនដូចជា ចោលឈូង លាក់កន្សែង ទាញព្រ័ត្រ បោះអង្កុញ វាយក្អមជាដើម និងមានជាច្រើនថែមទៀត។ ក្រៅពីនោះ វិទ្យាស្ថានពាណិជ្ជសាស្ត្រ ក៏បានបើកទូលំទូលាយ​ដល់ភ្ញៀវ ដែលចង់ចូលរួមលេងកម្សាន្ត និងដូចជាអ្នកអាជីវករ និងសិស្សនិស្សិត ដែលចង់​បញ្ហាញពី​សមត្ថភាព​ក្នុងលក់ដូរផលិតផលក្នុងពិធី សង្ក្រាន្តបានផងដែរ៕

អត្ថបទ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម