KPT+
គន្លឹះងាយៗទាំង ៣ នៃការតុបតែងមុខ ដើម្បីបំបាត់ភាពជ្រីវជ្រួញរបស់តារាហូលីវូដ
គន្លឹះបិទបាំងស្នាមជ្រួញលើផ្ទៃមុខ មិនមែនជាម្សៅទ្រនាប់ក្រាស់នោះទេ ដោយអ្នកជំនាញតុបតែង មុខMolly R. Stern គឺជាអ្នកជំនាញដ៏ល្បីល្បាញម្នាក់ដែលមានក្នុងការតុបតែងមុខឲ្យតារាហូលីវូដ ដូចជា Anne Hathaway, Reese Witherspoon, Cara Delevingne… នាងបានបង្ហាញពីអាថ៌កំបាំង នៃការតុបតែងមុខដ៏ស្រស់ស្អាតឲ្យតារាល្បីនៅលើកម្រាលព្រំក្រហម។
ខាងក្រោមនេះអ្នកជំនាញតុបតែងមុខMolly R. Stern បង្ហាញពីគន្លឹះងាយៗ ៣ យ៉ាងដើម្បីធ្វើឱ្យ បំបាត់ភាពជ្រីវជ្រួញ៖
១.ប្រើបន្ទះ drying pad

យោងទៅតាម Molly បាននិយាយថា ស្បែកស្ងួត និងខ្វះជាតិទឹកអាចជាកត្តាចំបងក្នុងការធ្វើអោយ ស្នាមជ្រីវជ្រួញកាន់តែមានភាពលេចធ្លោនៅពេលលាបម្សៅទ្រនាប់។ ដើម្បីចៀសវាងស្ថានភាពនេះ អ្នកអាចប្រើបន្ទះdrying pad ដើម្បីផ្តល់សំណើមជាបន្ទាន់ដល់អ្នកដែលមានស្បែកមុខស្ងួត។Molly ពន្យល់ថា “បន្ទះគឺដូចជាថ្នាំបន្សាបជាតិពុលតិចតួច ប៉ុន្តែពួកវាមានភាពទន់ភ្លន់ជាង សូម្បីតែអ្នក ដែល មានស្បែកងាយប្រតិកម្មក៏ប្រើប្រាស់បានដែរ” ។ ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញក៏កត់សម្គាល់ផងដែរថា បន្ទះទាំងនេះគួរប្រើតែ ១ទៅ២ ដងក្នុងមួយសប្តាហ៍តែប៉ុណ្ណោះ។
២. ប្រើម៉ាសបន្ទះបិទមុខមុនពេលផាត់មុខ

មុនពេលផាត់មុខ អ្នកគួរតែផាត់រួចប្រើម៉ាសបិទមុខដើម្បីឱ្យស្បែកមុខទន់រលោងវានឹងជួយឱ្យមុខ ស្រស់ថ្លា តឹងណែន និងមើលទៅក្មេងជាងវ័យនៅពេលឈរនៅមុខកាមេរ៉ា។
៣. ប្រើម៉ាស៊ីនរំញោចកូឡាជែន

មុខពេលរៀបចំតុបតែងមុខសម្រាប់តារាល្បី អ្នកជំនាញតុបតែងមុខMolly R. Sternក៏បានណែនាំ ឱ្យប្រើម៉ាស៊ីនរំញោចកូឡាជែនបានទៀងទាត់ក្នុងរយៈពេលយូរ ដើម្បីប្រឆាំងនឹងភាពចាស់កាន់តែ ល្អ ព្រោះម៉ាស៊ីនទាំងនេះអាចពន្លឿនដំណើរនៃការផលិតកូឡាជែន ធ្វើឱ្យមុខតឹងណែន។អ្នកជំនាញ អះអាងថា អ្នកនឹងឃើញប្រសិទ្ធភាពភ្លាមៗបន្ទាប់ពីម៉ាស៊ីនប្រើប្រាស់ វាជួយកាត់បន្ថយភាពជ្រីវជ្រួញផងដែរ ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖ល្បែងប្រជាប្រិយខ្មែរបង្កើតភាពស្និទ្ធស្នាល និងចូលរួមអភិរក្សវប្បធម៌ខ្មែរ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១០ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ