KPT+
ឆ្នេរ ៥ កន្លែងរបស់ថៃ ជាប់ឈ្មោះស្អាតបំផុតលើពិភពលោក ក្នុងឆ្នាំ ២០២៣
យោងតាមវេបសាយ World Beach Guide បានប្រកាសបញ្ជីឈ្មោះឆ្នេរល្អបំផុតនៅលើពិភពលោក ឆ្នាំ ២០២៣ ខណៈចំណាត់ថ្នាក់លេខមួយឆ្នាំនេះ គឺបានទៅឆ្នេរ Kradan ខេត្ត Trang ប្រទេសថៃ។
យ៉ាងណាមិញឆ្នេរដែលគេចាត់ទុកថាល្អបំផុតនៅលើពិភពលោក ត្រូវតែមានខ្សាច់ពណ៌ស សមុទ្រខៀវខ្ចី ពន្លឺថ្ងៃមិនក្ដៅពេក ហើយមានខ្យល់បក់ស្រាលបំផុត ដែលបក់កាត់បាតដៃដែលព័ទ្ធជុំវិញឆ្នេរ ។
១ កោះ Kradan ខេត្ត Trang ចំណាត់ថ្នាក់លេខ១

Kradan គឺជាកោះមួយក្នុងខេត្ត Trang នៃភាគខាងត្បូងដែលនៅកណ្ដាលសមុទ្រ Andaman។ កោះ Kradan ជាពិភពលោកដាច់ពីគ្នា ដោយចែករំលែកសម្រស់ធម្មជាតិបែបស្ងប់ស្ងាត់ គ្មានហ្វូងមនុស្ស និងសំឡេងរំខាន។ ឆ្នេរខ្សាច់នៅទីនេះមានពណ៌ស និងរលោង។ លើសពីនេះទៀត មានពិភពក្រោមទឹកដ៏ស្រស់ស្អាតផងដែរ។
២ ឆ្នេរ Railay ខេត្ត Krabi ចំណាត់ថ្នាក់លេខ ៩

ឆ្នេរ Railay ខេត្ត Krabi ត្រូវបានគេចាត់ទុកថាជាឆ្នេរដ៏ពេញនិយមក្នុងចំណោមភ្ញៀវទេសចរបរទេស។ ព្រោះមានសកម្មភាពផ្សងព្រេងឡើងភ្នំដ៏ល្បីមួយជាចំណុចទាក់ទាញ រួមទាំងឆ្នេរដ៏ស្ងប់ស្ងាត់ និងស្រស់ស្អាតផងដែរ។
៣ ឆ្នេរ Freedom កោះភូកេត ចំណាត់ថ្នាក់លេខ១៨

ឆ្នេរសេរីភាពឬ Freedom ប៉ុន្តែមិនមែនជាអាថ៌កំបាំងសម្រាប់ជនបរទេសនោះទេ។ ឆ្នេរតូចមួយនេះ បានលាក់ខ្លួននៅភូកេតហើយបើសិនចង់ធ្វើដំណើរទៅដល់ អ្នកទេសចរត្រូវដើរប្រហែល ១.៥ គីឡូម៉ែត្រ ដើម្បីបានគយគន់សម្រស់នៃទឹកសមុទ្រដ៏ស្ងប់ស្ងាត់មួយនេះ។
៤ Yao Yai ខេត្ត Phang Nga ចំណាត់ថ្នាក់ទី ២១

Ko Yao Yai គឺជាកោះនៅសមុទ្រ Andaman ដែលស្ថិតនៅពាក់កណ្តាលរវាង Phuket និង Krabi ។ វាត្រូវបានកំណត់លក្ខណៈដោយឆ្នេរខ្សាច់ ព្រៃកោងកាង ចម្ការកៅស៊ូ និងភូមិនេសាទ។ នៅទីនេះមានទាំងភាពស្រស់ស្អាតនៃវប្បធម៌ ក្នុងស្រុក ក៏ដូចជាភាពស្រស់ស្អាតនៃធម្មជាតិ។
៥ ឈូងសមុទ្រ Ao Tanote ខេត្ត Surat Thani ចំណាត់ថ្នាក់ទី ៤៤

មកដល់ចំណាត់ថ្នាក់ចុងក្រោយគេគឺឆ្នេរសមុទ្រ Tanote ស្ថិតនៅលើកោះ Tao ប៉ុន្តែសម្រាប់ភ្ញៀវបរទេស ប្រសិនបើបានទៅដល់គឺពិតជាមិនសរសើរមិនបានឡើយ។ នេះគឺជាឆ្នេរដ៏ពេញនិយមមួយដែលមានផ្ទាំងថ្មដ៏ធំធំៗ អ្នកទេសចរតែងតែឡើងទៅលើផ្ទាំងថ្ម ដើម្បីលោតចូលទៅក្នុងសមុទ្រ ហើយវាគឺជាសកម្មភាពដែលមិនគួររំលងសោះឡើយ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ខេត្តឆ្នេរសមុទ្រ ថៃ នឹងជួបសីតុណ្ហភាពក្ដៅបំផុត ៥៤ អង្សាសេ ខណៈ បាងកក ៥០ អង្សាសេ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៨ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ