Connect with us

KPT+

ពិចារណា៖ ពេលដឹងថា ប្ដីឬប្រពន្ធមិនស្មោះត្រង់ គួរទ្រាំ​នៅបន្តទៀតដែរ?

បានផុស

នៅ

អ្វីខ្លះទៅរាប់ថា ជា​ភាពមិនស្មោះត្រង់?

ការសង្ស័យអំពីភក្តីភាពគឺជា​អពមង្គល តែ​ដឹងថាគ្មាន​ភក្តីភាព​ហើយ​នៅបង្ខំ​ទាញគេនៅជាមួយយើង គឺជានរក។អសន្តិសុខភាពផ្លូវចិត្ត ថប់បារម្ភ ការភ័យខ្លាចការលែងលះ ការគេងមិនលក់ ការធ្លាក់ទឹកចិត្តមើលងាយខ្លួនឯង លែងស្រស់ស្រាយសាទរនឹងជីវិត ឬបំផ្លាញខ្លួនឯង​ចំអកព្រហ្មលិខិត គឺអាចចូលទៅកាន់កាប់គំនិតយើងគ្រប់ពេលបាន កែប្រែយើង​ពីមុនក្លាយមកជាអ្នកផ្សេង ប្រសិន​យើងមិនរួសរាន់ដោះស្រាយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពេលមាន​បញ្ហា​ភ្លាម​អ្នក​ចាប់ផ្តើមប៉ាន់ស្មាន តើខ្ញុំបានធ្វើអ្វីខុស​បានជា​គេទៅ​? តើខ្ញុំស្រឡាញ់គេមិនគ្រប់គ្រាន់ទេ? តើខ្ញុំមិនបានញញឹមធ្វើល្អដាក់គេទេ? តើខ្ញុំនឹងអាចទុកចិត្តគេម្តងទៀតដែរទេ? តើទំនាក់ទំនងរបស់យើងអាច​នឹងនៅដដែលទេ? តើមនុស្សម្នាក់ទៀតមានអ្វីលើសខ្ញុំទៅ?

រស់ជាមួយ​សំណួរទំាង​នេះសុខភាពកាយចិត្ត​របស់អ្នកអាចរងទុក្ខ ហើយការបំពេញការងារអាជីព​នឹងថយក្រោយ។ ប៉ុន្តែ​មុននឹង​ធ្វើការ​សម្រេចចិត្ត​អ្វី​មួយ​សូមប្រាកដ​ថាអ្នកនឹងមិនស្តាយក្រោយ។

១ សញ្ញានៃប្តីឬ​ប្រពន្ធដែលកំពុង​ផិតក្បត់

ដៃគូ ឬប្តី / ប្រពន្ធរបស់អ្នកនៅឆ្ងាយពីការចាប់អារម្មណ៍ចំពោះ​គ្រួសារ ដែល​ពិបាក​នឹង​អាចពន្យល់បាន។

គេអាច​បង្ហាញ ការ​ធុញទ្រាន់ឬខ្វះចំណាប់អារម្មណ៍ក្នុងទំនាក់ទំនងភេទ ឬមកក្លិនផ្ទះជាមួយ​ក្លិនក្រអូបដែលមិនធ្លាប់ស្គាល់ តុបតែង​ជាងពីមុន។ល។

គេ​ចាប់ផ្តើមចេះ​និយាយខ្លាំងឡើងៗ ចំពោះអ្នកឬនិយាយមិនសមរម្យមិនយោគយល់។ ពេលខ្លះនេះគ្រាន់តែជាលេសឈ្លោះ ដើម្បីបានខឹងគ្នា​នឹងអាល​ចេញពីផ្ទះ។ គេផ្តោតអារម្មណ៍លើការសម្រកទម្ងន់ឬយកចិត្តទុកដាក់ចំពោះសម្រស់ខ្លាំង

លែងចាប់អារម្មណ៍នឹងការរួមភេទទៀត ដោយធ្វើលេសឈឺ ស្ត្រេស។ល។ ក៏អាចសម្គាល់មើល សកម្មភាពផ្លូវភេទខុសប្រក្រតីផ្សេងទៀតដែលមិនធ្លាប់ធ្វើពីមុនមក (ដែលពួកគេប្រហែលជាបានរៀនពីអ្នកថ្មី)។

ពេលខ្លះ គេ​ហាក់ដូចជាស្ទាក់ស្ទើរក្នុងការថើបអ្នកឬបង្ហាញសេចក្តីស្រឡាញ់ចំពោះអ្នកនៅមុខមនុស្សម្នា។

គេរិះគន់មិនពេញចិត្ត​រាល់ពេល​ដែលអ្នកបង្ហាញការយកចិត្តទុកដាក់ស្និទ្ធស្នាលម្តងៗ​។

មិនតែប៉ុណ្ណោះ គេ​ធ្វើការច្រើនម៉ោង ញឹកញាប់ជាងមុន…និងរារាំងអ្នកមិនឱ្យសួរនាំ​មិនថា ប្រាក់ឈ្នួល / បៀវត្សរ៍ឈាន​ដល់មិនតបសារឬទូរសព្ទ នៅពេលអ្នកព្យាយាមហៅគាត់នៅកន្លែងធ្វើការ។

ចំណាយពេលធ្វើដំណើរកាន់តែច្រើនសម្រាប់ហេតុផលអាជីវកម្ម ហើយបដិសេធមិនអនុញ្ញាតឱ្យអ្នកទៅជាមួយ។ល។

ទោះបីថាទំាងនេះជាសញ្ញ​នៃអំពើផិតក្បត់តែ អ្នកអាចសម្រេចចិត្ត​បានតែល្គឹកណាដែលអ្នកតាម​គេទាន់ជាក់ស្តែង​នឹងភ្នែក​តែប៉ុណ្ណោះ។

សញ្ញានេះនាំទៅដល់ការ​តា​មសម្រេចចិត្តថា​តើគួរតាមដានដែរឬអត់់?ហើយ​ធ្វើយ៉ាងណាពេលឃើញ​ការពិត​នឹងភ្នែក?

ចម្លើយ៖ ចូរ​ក្លាហាន​រៀន​ធ្វើការសម្រេចចិត្តដោយផ្អែកលើការពិត ប្រសិនបើប្តីឬប្រពន្ធរបស់អ្នកពិតជាកំពុងបោកប្រាស់អ្នក ការសម្រេចចិត្តសំខាន់ៗមួយចំនួនអំពីអនាគតរបស់អ្នកងអនាគតកូនៗរបស់អ្នកត្រូវគូសវាសដោយភ្លឺស្វាង។ ដូច្នេះជំហានដំបូងគឺកំណត់ភាពមិនលម្អៀងនិងសេចក្តីពិតជាឧបករណ៍ចាំបាច់ដើម្បីទទួលបានភ័ស្តុតាងដែលអ្នកនឹងត្រូវការក្នុងករណីចង់ឈ្នះក្តី​នៅតុលាការ៕

ប្រែសម្រួល៖ ស្រស់

ចុចអាន៖ មកស្គាល់ចំណុច​អវិជ្ជមាននៅផ្ទះ​ ​ដែលនាំឱ្យ​ប្តីឬប្រពន្ធ​ងាកទៅ​រកក្រៅ

ចុចអាន៖ ប្រសិនអ្នកកំពុង​លួចស្រលាញ់នារីណាម្នាក់ អានកុំខាន!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា៤ នាទីutes មុន

AFC ចុះ​កុងត្រា​៥​ឆ្នាំ​ជា​មួយ​ក្រុម​ហ៊ុន​បច្ចេកវិទ្យា Hudl ដើម្បី​បាល់ទាត់អាស៊ី

ព័ត៌មានជាតិ១ ម៉ោង មុន

ពលរដ្ឋ​នៅ​ស្រុក​ស្ទឹងត្រង់​ សម្រុក​ដាំដុះ​ដំណាំ​ទុរេន បង្កើន​ពង្រីក​ផ្ទៃដី​ដាំ​ដុះ​​រាប់​រយ​ហិកតា

ព័ត៌មានជាតិ១ ម៉ោង មុន

អ្នកនាំពាក្យ ៖ ការផ្តល់សេវាដល់សមាជិក ប.ស.ស ល្អប្រសើរជាងមុនច្រើន

ព័ត៌មានជាតិ២ ម៉ោង មុន

បណ្ដឹងព្រំដែននៅតំបន់ប្រាសាទតាមាន់ធំ តាមាន់តូច ប្រាសាទតាក្របី និងមុំបី ចូលដល់ដៃ ICJ ហើយ

សេចក្ដីជូនដំណឹង២ ម៉ោង មុន

តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌, ឧកញ៉ា ឡេង និមល អមប្រតិភូយុវជនគណបក្សថ្នាក់កណ្តាល សួរសុខទុក្ខ និងប្រគល់ថវិកា ស្បៀង និងសម្ភារៈ ជូនដល់កងកម្លាំងជួរមុខឈរជើងការពារជាតិខ្មែរ ទិសប្រាសាទព្រះវិហារ

Sokha Hotels

ព័ត៌មានពេញនិយម