KPT+
ជំងឺភ្នែក ៣ ប្រភេទ គួរប្រយ័ត្នពេលចូលឆ្នាំខ្មែរ ជាពិសេសអ្នកលេងកាំភ្លើងបាញ់ទឹក
ក្នុងឱកាសបុណ្យធំៗ ឈប់សម្រាកយូរដូចបុណ្យចូលឆ្នាំខ្មែរ បន្ថែមពីលើការត្រួតពិនិត្យគ្រោះថ្នាក់ និងសុវត្ថិភាពក្នុងការធ្វើដំណើរ គ្រោះថ្នាក់ដល់សុខភាពពីការលេងទឹកក៏ជារឿងមួយទៀតដែលត្រូវប្រយ័ត្នដែរ។ ប្រសិនបើទឹកចូលភ្នែកអាចបង្កឲ្យមានជំងឺផ្សេងៗ ព្រោះទឹកដែលហូរមក បើវាមិនស្អាតនោះនឹងមានការចម្លងមេរោគដូចជា បាក់តេរី មេរោគផ្សិត ក៏ដូចជាភាពមិនស្អាតផ្សេងៗដែលអាចបង្កឲ្យមានបញ្ហាភ្នែកដូចជារលាកភ្នែក ដំបៅក្នុងកែវភ្នែក និងជំងឺក្រិនភ្នែក។

អ្វីដែលគួរប្រយ័ត្នជាងនេះក្នុងរឿងលេងទឹក នោះគឺថាយើងមិនអាចដឹងថាទឹកដែលលេងនោះ តើអ្នកយកវាមកពីណា? វាអាចមានមេរោគ ឬភាពកខ្វក់ក្នុងទឹកដែលអាចបង្កឲ្យមានមេរោគភ្នែក មិនថាជាជំងឺភ្នែកឡើងបាយ ហើយឱកាសនៃការកើតជំងឺភ្នែក៣ប្រភេទ នឹងកើតមានក្នុងកំឡុងងពេលបុណ្យចូលឆ្នាំខ្មែរ។
១ ភ្នែកក្រហម មូលហេតុនៃភ្នែកក្រហមគឺបណ្តាលមកពីវីរុស ឬបាក់តេរី ប៉ុន្តែទូទៅគឺមកពីវីរុសដែលអាចរលាកនៃ conjunctiva រោគសញ្ញាដែលបានរកឃើញគឺភ្នែកក្រហមនិងហើមផ្នែកពណ៌ស វាអាចជាឯកតោភាគី ឬទ្វេភាគី។ ដូច្នេះហើយ ត្រូវលាងដៃឲ្យស្អាត មុននឹងប៉ះភ្នែក។ បន្ទាប់មកព្យាយាមសង្កេតមើលរោគសញ្ញារយៈពេល ១-២ថ្ងៃ បើមិនធូរស្រាលទេ គួរទៅជួបគ្រូពេទ្យជាបន្ទាន់។
២ ដំបៅនៃកែវភ្នែក កែវភ្នែកគឺជាផ្នែកខាងមុខបំផុតនៃគ្រាប់ភ្នែក ងាយនឹងប៉ះនិងឈឺចាប់ ដំបៅនៃកញ្ចក់ភ្នែកគឺបណ្ដាលមកពីផ្សិត និងបាក់តេរី។ ប៉ុន្តែនៅទីនេះយើងនឹងផ្តោតជាសំខាន់លើបាក់តេរី ព្រោះវាជាការបង្ករោគក្រោយគ្រោះថ្នាក់ភ្នែក ដែលបណ្តាលឲ្យមានរបួសដល់កែវភ្នែក ដូចជាធូលី សារធាតុគីមី សារធាតុកខ្វក់ដែលចូលក្នុងភ្នែក រួមទាំងការត្រដុសភ្នែកយ៉ាងខ្លាំងក្លា។ សំខាន់សម្រាប់អ្នកដែលពាក់ Contact Lenses។ បើមិនបានរក្សាភាពស្អាតទេ ដំបៅកញ្ចក់ភ្នែកអាចនឹងកើតឡើង។ រោគសញ្ញាដែលបានរកឃើញរួមមាន ភ្នែកក្រហម ឈឺភ្នែក ក្រហាយភ្នែក ភ្នែកមិនច្បាស់ ទឹកភ្នែក ភ្នែកខ្សោយ និងមានពពកនៅក្នុងកញ្ចក់ភ្នែក។ បើមុខរបួសតូច វាអាចនឹងជាសះស្បើយក្នុងរយៈពេលមួយសប្តាហ៍ ប៉ុន្តែបើមុខរបួសជ្រៅខ្លាំង វាអាចកាត់បន្ថយការមើលឃើញដែលនាំឲ្យយើងគួរទៅជួបគ្រូពេទ្យជាបន្ទាន់។ ដូច្នេះហើយ ចូរប្រយ័ត្នចំពោះធូលី ឬសារធាតុគីមីដែលបំពុលទឹកចូលទៅក្នុងភ្នែករបស់អ្នក។
៣ ជំងឺភ្នែកឡើងបាយ ជំងឺភ្នែកឡើងបាយ បណ្តាលមកពីការឆ្លងបាក់តេរី ឬការស្ទះនៃក្រពេញត្របកភ្នែក ហើយការបង្ករោគកើតឡើង។ ជារឿយៗបណ្តាលមកពីការត្រដុសភ្នែកញឹកញាប់ ធ្វើឲ្យត្របកភ្នែកមិនស្អាត រួមបញ្ចូលទាំងការបញ្ចូល ឬដកកែវភ្នែកចេញដោយដៃមិនស្អាត។ រោគសញ្ញាដែលបានរកឃើញគឺ ពងបែកហើម ក្រហម ឬមានខ្ទុះនៅលើត្របកភ្នែកខាងលើ ឬខាងក្រោម មានទឹករំអិលភ្នែកពណ៌បៃតង។ ទន្ទឹមនោះ បើមានបញ្ហាមិនប្រក្រតីកើតឡើង អ្នកគួរតែទៅជួបគ្រូពេទ្យភ្លាមដើម្បីពិនិត្យថា តើចាំបាច់ត្រូវចាក់ចោះឬអត់។ សំខាន់ជាងនេះទៅទៀត អ្នកគួរតែប្រយ័ត្នកុំឲ្យប៉ះត្របកភ្នែករបស់អ្នកដោយដៃទទេរឲ្យសោះ។
យ៉ាងណាមិញ ក្នុងថ្ងៃចូលឆ្នាំខ្មែរប្រសិនបើចង់ឲ្យដំណើរកម្សាន្តមួយនេះនាំតែភាពរីករាយនិងសុវត្ថិភាព អ្នកគួរគប្បីធ្វើតាមវិធីខាងក្រោមដើម្បីជួយឲ្យឆ្ងាយពីជំងឺភ្នែក។
-បើប្រើកាំភ្លើងបាញ់ទឹកលេង មិនគួរបាញ់ដោយផ្ទាល់ទៅតំបន់ភ្នែកទេ។
-អ្នកគួរតែរកវ៉ែនតាមកពាក់ ដើម្បីការពារ។
-ប្រសិនបើអ្នកមានបញ្ហាភ្នែក អ្នកគួរតែពាក់វ៉ែនតាជំនួសឲ្យការពាក់ Contact Lens ពេលហែលទឹក។
-ប្រសិនបើអ្នកឃើញទឹកមិនស្អាត ឬមានអ្វីមួយចូលភ្នែក សូមលាងភ្នែកជាមួយនឹងទឹកស្អាតភ្លាម។
-លាងដៃរបស់អ្នករាល់ពេលដែលប៉ះភ្នែក។
-ក្រោយលេងទឹក អ្នកគួរសង្កេតភ្នែកមើលថាមានអ្វីខុសប្រក្រតីឬអត់។ បើដូច្នេះ ត្រូវស្វែងរកការព្យាបាលជាបន្ទាន់៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ក្រសួងហាមលេងជះទឹក និងប៉ាតម្សៅតាមសាលារៀន ដើម្បីសុវត្ថិភាព

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
សន្តិសុខសង្គម១១ ម៉ោង ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានជាតិ១៥ ម៉ោង ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ