Connect with us

KPT+

ប្រយ័ត្នពាក្យសរសើរ ៥ ឃ្លា អាចមានន័យបន្លំមាក់ងាយ

បានផុស

នៅ

គ្រប់គ្នាសុទ្ធតែមានមិត្តភ័ក្តិ ឬស្គាល់នរណាម្នាក់ដែលតែងតែនិយាយសរសើរខ្លួនមិនដាច់ពីមាត់ ប៉ុន្តែបើគិតឲ្យច្បាស់ទើបដឹងថាជាពាក្យបន្លំមាក់ងាយសោះ ។ ខាងក្រោមនេះជាពាក្យគេនិយមប្រើ ៥ ឃ្លាដើម្បីបន្លំមាក់ងាយផងសរសើរផង ៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. រូបថតរបស់អ្នកស្អាតណាស់មើលសឹងមិនស្គាល់

គេនិយាយដើម្បីសរសើរថារូបរបស់អ្នកស្អាត និងបន្លំចង់និយាយថាអ្នកមានមុខអាក្រក់នៅខាងក្រៅទើបគេមើលមិនស្គាល់ ។

២. មិននឹកស្មានថាអ្នកអាចធ្វើវាបានសោះ

ឧទាហរណ៍ពេលយើងទទួលបានការងារល្អមួយ ហើយគេនិយាយបែបនេះសំដៅថាអ្នកមិនសមនឹងមានការងារល្អធ្វើឡើយបណ្ដាលឲ្យពួកគេនឹកស្មានមិនដល់ ។

៣. ខ្ញុំចូលចិត្តមនុស្សដែលមិនខ្វល់ពីសំដីអ្នកដទៃដូចអ្នក

និយាយឲ្យត្រង់ទៅគេមានន័យថា អ្នកមិនខ្វល់ពីមតិអ្នកដទៃឬមិនចេះកែតម្រូវខ្លួនឯង ។

៤. ស្អាតបែបហ្នឹងមិនសមគ្មានអ្នកស្រលាញ់

ស្ដាប់មួយភ្លែតអាចគ្មានន័យអ្វីអាក្រក់ តាមពិតគេកំពុងសង្ស័យថាអ្នកមានចំណុចអាក្រក់ទើបគ្មាននរណាយក ។

៥. ផាត់មុខស្អាតណាស់

បុគ្គលនោះកំពុងមានន័យថាមុខមិនផាត់មិនស្អាតទេ ទាល់តែផាត់កែច្នៃបានស្អាត ។

ពាក្យសំដីខាងលើចាត់ទុកជា backhand-compliment ក្នុងភាសាអង់គ្លេស ជួនកាលបុគ្គលនោះអាចនិយាយមិនគិត ឬមានន័យបន្លំមាក់ងាយយើងក៏ថាបាន ដូច្នេះអ្នកគួរសង្កេតជំពូកមនុស្សពិសពុលជៀសវាងរាប់អានច្រឡំ ៕

ប្រែសម្រួល ៖ វារី

ចុចអាន ៖ វិធី​ការពារ​អារម្មណ៍​ខ្លួនឯង នៅ​ពេល​មាន​គេ​បំពាន​ទឹក​ចិត្ត​មាក់ងាយ​មក​លើ​យើង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១១ ម៉ោង មុន

រដ្ឋាភិបាល​ និង​សភាជប៉ុន ​កោត​សរសើរ ​និង​អបអរសាទរ​ការ​រៀប​ចំ​សង្ក្រាន្ត​ឆ្នាំ​ថ្មី​របស់​ខ្មែរ​នៅ​ជប៉ុន

ព័ត៌មានជាតិ១២ ម៉ោង មុន

ក្រសួងការងារមានមន្ត្រីប្រចាំការក្នុងពិធីបុណ្យចូលឆ្នាំខ្មែរដែលធ្វើឱ្យកម្មករ និងវិស័យទាំងមូលរឹតតែកក់ក្តៅ

ព័ត៌មានជាតិ១៣ ម៉ោង មុន

សង្ក្រាន្ត ២ ធ្នូ លើទឹកដីប្រវត្តិសាស្ត្រស្រុកស្នួល ទទួលការគាំទ្រយ៉ាងច្រើនកុះករពីយុវជនយុវនារី

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​មិនធម្មតាទេ​លើក​នេះ​ វៀតណាមស្វាគមន៍​មេដឹកនាំចិន ​ដោយ​បាញ់​កាំភ្លើង​ធំ​២១ដើម​​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

​តើចិន​និង​វៀតណាម នឹង​ចុះ​កិច្ច​ព្រម​ព្រៀងអ្វីខ្លះក្នុងដំណើរ​ទស្សនកិច្ច​របស់​លោក ស៊ី​ ​ចំពេល​ពិភព​លោកតានតឹងខ្លាំង​?​

Sokha Hotels

ព័ត៌មានពេញនិយម