KPT+
មនុស្សឆ្លាតជាច្រើននៅតែចាញ់ការឆបោក Scam ទម្រាំយើងដែលនៅស្ទើរ?
ជឿឬមិនជឿ ?ទោះបីយើងគិតថាយើងឆ្លាតប៉ុណ្ណាក៏ដោយ ពេលណាមួយដែលប្រហែសតែបន្តិចយើងអាចនឹងត្រូវគេបោកប្រាស់បាន។
ព្រោះអ្វី?ព្រោះពួកអ្នកបោកប្រាស់សម័យនេះដែលហៅថា SCAM បានសិក្សាលម្អិតពីគំនិតមនុស្សឆ្លាតមុនពេលពួកវាចេញយុទ្ធនាការម្តងៗគឺថ្មីរហូត។

ការបោកប្រាស់បែប SCAM ត្រូវបានបង្កើតឡើងដើម្បីបញ្ឆោតមនុស្សឱ្យលះបង់លុយឬព័ត៌មានផ្ទាល់ខ្លួនដើម្បីរឿងទុច្ចរិត ឧទាហរណ៍ បោកយកកុងធនាគារទៅផ្ទេរលុយ យកលេខយើងទៅជំរិតឬទិញទំនិញក្លែងក្លាយតម្លៃខ្ពស់កប់ទិញសំបុត្រយន្តហោះ ទិញដីផ្ទះ ផ្ទេរហ៊ុន។ល។
ខណៈពេលដែលមនុស្សជាច្រើនគិតថា ការបោកប្រាស់បែប Scam ផ្តោតលើតែក្រុមជាក់លាក់ ដូចជាអ្នកមាន ឬបុគ្គលិកធនាគារឬ អ្នកកាសែត ឬអ្នកបម្រើការរាជការតែ KPT plus សូមផ្តាំថា ការពិតនរណាក៏អាចក្លាយជាជនរងគ្រោះនៃការបោកប្រាស់បានដែរ។ យើងទាំងអស់គ្នាអាចមានគ្រោះថ្នាក់ផ្នែកសុវត្ថិភាពនិងហិរញ្ញវត្ថុធ្ងន់ប្រសិនមិនមានការប្រុងប្រៀងនឹងទទួលព័ត៌មានឱ្យបានទាន់ពេល។ អានអត្ថបទនេះចប់ អ្នកនឹងទទួលអារម្មណ៍ថាមានសុវត្ថិភាពឡើងវិញ។

លោក Richard Branson ជាកំពូលជំនួញអង់គ្លេសក៏ជាអ្នកនិពន្ធនិងជាសប្បុរសជនម្ចាស់ក្រុមហ៊ុនវឺដ្យីនគ្រុបតាំងពីទសវត្សឆ្នាំ ១៩៧០ ដែលបច្ចុប្បន្នមានបុត្រសម្ព័នជាក្រុមហ៊ុនជាង ៤០០ ក្នុងវិស័យជាច្រើនមិនថាអាកាសចរ ធនាគារ និងអចលនទ្រព្យ។
សម្រាប់ការងារមនុស្សធម៌របស់គាត់បានក្លាយជាឥស្សរជនពិភពលោកដ៏លេចធ្លោ ហើយពីឆ្នាំ ២០០៧ គាត់ត្រូវបានគេដាក់ចូលបញ្ជីមនុស្សដែលមានឥទ្ធិពលបំផុត ១០០ នាក់ក្នុងពិភពលោក។ គាត់ខ្លួនឯងបាននិយាយប្រាប់ CNNMoney ថា មនុស្សជាច្រើនបានព្យាយាម Scam បន្លំលុយពីគាត់ ហើយកាលពី ២ ឆ្នាំមុន មានករណីជនទុច្ចរិតដែលទទួលជោគជ័យក្នុងការ Scam លុយចំនួន ២ លានដុល្លារពីមិត្តម្នាក់របស់គាត់ទៀត ។

ជននោះ ធ្វើពុតជាលោករីឆាតហើយបានសុំមិត្តរបស់គាត់ឱ្យផ្ទេរ ២ លានដុល្លារមកឱ្យភ្លាមៗ។ វាបានឆ្លៀតពេលព័ត៌មានព្យុះ Irma ដែលបានវាយប្រហារកោះរបស់លោករីឆាតក៏ទាក់ទងទៅមិត្តគាត់ហើយបានសម្រេចភ្លាមៗ។ ពួកគេស្ទាត់ជំនាញពីភាសាអ្នកមាន និងដឹងគ្រប់កន្លុកកន្លៀតនៃឥរិយាបថរស់នៅនៃមនុស្សដែលគេចង់ Scam។ លោកថាយើងឆា្លតយ៉ាងណាគង់គេអាចធ្វើលើសយើងមួយជំហានមុនបាន។
ករណី Scam ដ៏ធំមួយកក្រើកពិភពលោកដែរនោះ គឺអ្នកបោកប្រាស់ជនជាតិនីហ្សេរីយ៉ាឈ្មោះ Emmanuel Nwude ដែលធ្លាប់បានលក់ព្រលានយន្តហោះក្លែងក្លាយ ទៅឱ្យធនាគារអន្តរជាតិដ៏ធំមួយក្នុងតម្លៃ ២៤២ លានដុល្លារអាមេរិក ហើយការបោកប្រាស់នេះ មិនត្រូវបានបំបែកបានរហូតដល់ ៣ ឆ្នាំក្រោយ។
អ្នកដឹងអ្វីខ្លះដែរជុំវិញការScam?
ប្រែសម្រួល៖ ចម្រើន តារា
ចុចអាន៖ Alibaba កំពូលអ្នកឈានមុខលើផ្សារ អនឡាញដោយហេតុផលប៉ុន្មាននេះ…

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ប៉ាគីស្ថានបាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌា៥គ្រឿង ខណៈជនស៊ីវិលស្លាប់កើនឡើងជាបន្ត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រុស្ស៊ីព្រមានអ៊ុយក្រែន បើហ៊ានវាយប្រហារថ្ងៃ៩ឧសភា ក្រុងកៀវទំនងមិនអាចរស់ដល់ថ្ងៃ១០ឧសភាទេ
-
ជីវិតកម្សាន្ដ១៩ ម៉ោង ago
មាស សុខសោភា ស្នើមហាជនទុកផ្លូវឱ្យខ្លួននិងតាសក់ស ក្រោយដឹងរឿងអតីតស្វាមីប្តឹង និងនៅតែមានការវែកញែក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ ងាកទៅរកមេដឹកនាំដ៏មានឥទ្ធិពលមួយរូប ឲ្យជួយបញ្ចប់សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ស្នងការខេត្តកំពង់ធំអះអាងថា ការចោទប្រកាន់របស់លោក សុន ឆ័យ គឺជាការបំផ្លើស គ្មានមូលដ្ឋានច្បាស់លាស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អាជ្ញាធរខណ្ឌ៧មករា ទុកឱសានវាទ៣ថ្ងៃ ដល់ក្រុមអាជីវករលក់ទុរេន នៅផ្លូវព្រះសីហនុ បង្កភាពអនាធិបតេយ្យ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី បិទព្រលានយន្តហោះធំទាំងអស់នៅមូស្គូ ក្រោយអ៊ុយក្រែន បញ្ជូនដ្រូនវាយប្រហារទ្រង់ទ្រាយធំ ២យប់ជាប់គ្នា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខែលអាកាសដែលឥណ្ឌាប្រើបាញ់ដ្រូនប៉ាគីស្ថាន តាមពិតលួចទិញពីរុស្ស៊ីក្នុងតម្លៃជាង៥ពាន់លានដុល្លារ