KPT+
ដើរលេងចូលឆ្នាំខ្មែរដោយសុវត្ថិភាព កុំភ្លេចប្រយ័ត្នលើ ៤ ចំណុចធំៗនេះ
ចូលឆ្នាំខ្មែរគឺជាពិធីបុណ្យប្រពៃណីតាំងពីយូរយាណាស់មកហើយ ស្របពេលដែលប្រជាជនបាននិងសម្រុកចាកចេញពីក្រុងភ្នំពេញ ដើម្បីធ្វើដំណើរទៅជួបជុំគ្រួសារដែលនៅខេត្តឆ្ងាយៗ។ ចំណែកមនុស្សមួយចំនួនទៀត កំពុងរៀបចំខ្លួនដើម្បីដើរលេងជាមួយក្រុមមិត្តភ័ក្ដិ ខណៈមួយចំនួនតូច អាចនឹងមានគម្រោងធ្វើសកម្មភាពផ្សេងៗនៅកៀកៗផ្ទះ។
ទោះយ៉ាងណា នេះគឺជារឿងធម្មតាចំពោះដំណើរកម្សាន្តក្នុងពិធីបុណ្យនានា ដែលអាចមានការហូបគ្រឿងស្រវឹងជុំគ្នា។ ដូច្នេះហើយ គ្រប់គ្នាគួរតែប្រុងប្រយ័ត្នចំពោះអាយុជីវិត និងទ្រព្យសម្បត្តិផ្ទាល់ខ្លួន ដើម្បីឲ្យការធ្វើដំណើរដោយរីករាយ ហើយត្រឡប់ទៅធ្វើការដូចធម្មតាវិញ បន្ទាប់ពីថ្ងៃឈប់សម្រាករួចរាល់។
១ ប្រយ័ត្នគ្រោះថ្នាក់
សម្រាប់អ្នកដែលធ្វើដំណើរក្នុងអំឡុងពេលបុណ្យដ៏យូរនេះ។ មិនថាដោយឡានឯកជន ឬឡានក្រុង ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះថ្នាក់។ គួរតែដឹងខ្លួន និងមិនគួរធ្វេសប្រហែសឡើយ។ ការពិសាគ្រឿងស្រវឹងត្រូវបានហាមឃាត់យ៉ាងតឹងរ៉ឹងក្នុងការបើកបរយានយន្ត។ នៅក្នុងហានិភ័យផ្ទាល់ខ្លួនរបស់អ្នក និងអ្នកដទៃ ព្រោះជាពេលដែលមានមនុស្សច្រើនប្រើរថយន្តនៅលើដងផ្លូវ។ ទោះយ៉ាងណាក៏ដោយ បន្ថែមលើស្មារតី អ្នកក៏គួរប្រយ័ត្នជាមួយអ្នកដទៃដែរ ព្រោះយើងមិនដឹងថាគ្រោះថ្នាក់នឹងកើតឡើងនៅពេលណាទេ។
២ ទ្រព្យសម្បត្តិផ្ទាល់ខ្លួន
ក្នុងរឿងទ្រព្យសម្បត្តិសម្រាប់អ្នកដែលចេញទៅកន្លែងផ្សេងៗ មិនមែននៅផ្ទះពេលបុណ្យទានទេ។ ចូររក្សាវត្ថុមានតម្លៃទាំងអស់ឲ្យជិត សំខាន់គឺសង្កេតគ្រប់ទ្វារ និងបង្អួចបានបិទជិតរួចរាល់ឬនៅ។ ព្រោះពេលមនុស្សទៅខេត្តផ្សេង វាក៏ជាពេលវេលាសម្រាប់ជនខិលខូចដើរល្បាត និងលួចចូលផ្ទះដែលគ្មានអ្នកមើលថែផងដែរ។
៣ អ្នកបោកប្រាស់តាមព្រឹត្តិការណ៍
បុណ្យចូលឆ្នាំ វាជាកន្លែងដែលនឹងមានព្រឹត្តិការណ៍ តន្ត្រី ហ្គេម និងកន្លែងប្រជុំសម្រាប់យុវវ័យដើរលេងសប្បាយរីករាយ។ ក្នុងព្រឹត្តិការណ៍ទាំងនោះច្រើនតែមានអ្នកចាប់អារម្មណ៍ រហូតបង្កើតជាហ្វូងមនុស្សដើរ ដូច្នេះហើយអាចនឹងមានជនខិលខូច តែងតែឆ្លៀតឱកាសដើម្បីឆក់យករបស់មានតម្លៃរបស់យើងនៅពេលដើរក្នុងទិសដៅផ្ទុយ។ មួយវិញទៀតអ្នកដឹងរួចហើយថា នឹងមានពិធីជប់លៀងផឹកស៊ីក្នុងបរិយាកាសបែបនេះ។ ដូច្នេះគួរតែផឹកតិចតួច កុំបង្កើតបញ្ហាដល់អ្នកដទៃ ដោយសារតែការស្រវឹង អាចបណ្តាលឲ្យមានការខាតបង់ធ្ងន់ធ្ងរ។
៤ សុខភាពល្អ
បុណ្យចូលខ្មែរឆ្នាំនេះ អ្នកគួរតែប្រយ័ត្នចំពោះសុខភាពខ្លួនឯង ទីមួយ កូវីដ-១៩មិនបានទៅណាចោលយើងឡើយ ទីពីរ គុណភាពខ្យល់ពេលនេះមិនសូវល្អនោះទេ ធូលីពុល ផ្សែងពុលអាចបំផ្លាញសុខភាព។ ហើយម្យ៉ាងទៀតគឺអាកាសធាតុក្ដៅខ្លាំង លេងទឹកខាងក្រៅក្រោមកម្ដៅថ្ងៃ អាចបណ្ដាលឲ្យដាច់សរសៃឈាមខួរក្បាល ឬសូម្បីតែអ្នកមានសុវត្ថិភាពពីជំងឺដាច់សរសៃឈាមខួរក្បាល អាចនឹងឈានចូលផ្ដាសាយ។
ជាចុងក្រោយ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ សារព័ត៌មានកម្ពុជាថ្មីសូមជូនពរដល់បងប្អូនខ្មែរទាំងអស់គ្នាដែលធ្វើដំណើរកម្សាន្ទៅកាន់ទីជិតឬឆ្ងាយ សូមសុវត្ថិភាពរាល់ការធ្វើដំណើរ និងវិលមកវិញដោយស្នាមញញឹម ហើយត្រូវប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់នានាដោយយថាហេតុ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ចូលឆ្នាំខ្មែរអត់ដឹងទៅណា សាកល្បង Staycation ក្នុងក្រុងភ្នំពេញបានទាំងបទពិសោធន៍
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍១ សប្តាហ៍ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម២ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជាបានចំណាយជាង២,១៨ពាន់លានដុល្លារលើការនាំចូលប្រេងឥន្ធនៈក្នុងរយៈពេល១១ខែ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ស្ថានទូតចំនួន៦ ត្រូវបានកម្ទេច ពេលរុស្ស៊ីបាញ់មីស៊ីលវាយប្រហាររដ្ឋធានីកៀវ
-
ចរាចរណ៍៤ ថ្ងៃ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ