KPT+
ក្បាច់គុនកុងហ្វូដែលកម្លាយចេញពីការប្រយុទ្ធរវាងសត្វពស់និងឥន្ទ្រី
ក្បាច់គុនកុងហ្វូរបស់ចិន ដែលត្រូវបានគេស្គាល់ថា វ៉ូស៊ូ (wushu) ឬក្បាច់គុនចិន គឺជាផ្នែកសំខាន់មួយនៃវប្បធម៌ប្រពៃណីរបស់ចិន។
កុងហ្វូជាកីឡាមួយដែលមានអាយុកាលចំណាស់ជាងគេ និងយូរជាងគេបំផុត ដែលប្រើទាំងចំណេះដឹងសមត្ថភាពនិងខួរក្បាលរួមគ្នា។
ខុសពីការការពារខ្លួននិងប្រដាល់ក្បាច់ផ្សេងទៀត គុងហ្វូមានលក្ខណៈស៊ីជម្រៅ បូករួមជាមួយការអភិវឌ្ឍវិន័យផ្ទៃក្នុង និងបច្ចេកទេសខាងក្រៅ។
ប្រវត្តិនៃក្បាច់គុណកុងហ្វូរបស់ចិន
ទ្រឹស្ដីកុងហ្វូគឺផ្អែកលើទស្សនវិជ្ជាចិនបុរាណ។ តាមប្រវត្តិសាស្ត្រដ៏យូរលង់ បានសរសេរថាកុងហ្វូគឺជាការរួមបញ្ចូលគ្នានៃលំហាត់ប្រាណ បច្ចេកទេសការពារខ្លួន ថែរក្សាសុខភាព ការលត់ដំខ្លួននិងផ្នែកសិល្បៈ។
តាមការប៉ានស្មានបាននិយាយថា ជនជាតិចិនបានប្រើក្បាច់នេះ រចនាដើម្បីប្រយុទ្ធប្រឆាំងនឹងសត្វព្រៃ ហើយបន្តិចម្ដងពួកគេបានប្រមូលបទពិសោធន៍ក្នុងការការពារខ្លួនពីសត្រូវ។
នៅពេលរាជវង្ស Shang (១៦០០-១០៤៦ មុន គ.ស ) បានចាប់ផ្ដើមការបរបាញ់ ត្រូវបានគេចាត់ទុកថា ជាវិធានការដ៏សំខាន់មួយនៃការបណ្ដុះបណ្ដាលកុងហ្វូ។
ទោះមកដល់សម័យជឿនលឿនក្ដី ក៏នៅតែមានជនជាតិចិនជាច្រើន បានប្រកាន់ខ្ជាប់ រក្សាប្រពៃណីទំនៀមទម្លាប់បុរាណ តមកដល់សព្វថ្ងៃនេះដដែល។
ក្បាច់គុនកុងហ្វូចែកចេញជា ៣ កំពូលៗគឺ៖
១. ថៃជិ ( Taijiquan )

ថៃជិគឺជាសិល្បៈក្បាច់គុនផ្ទៃក្នុងនៃត្រកូល Taoist ។ ប្រវត្តិសាស្ត្រ taijiquan ត្រូវបានគេនិយាយថា ជួយទាក់ទាញការបំផុសគំនិតសម្រាប់សិល្បៈ ពីការប្រយុទ្ធរវាងសត្វពស់និងឥន្ទ្រីដែលឈ្លានពាន។
២. ឈ៊ីហ្គុង ( Qi Gong )

ឈ៊ីហ្គុង ( ការធ្វើលំហាត់ប្រាណដង្ហើម ) គឺជាសមាសធាតុដែលមិនអាចកាត់ថ្លៃបាន និងត្រូវបានគេប្រដូចទៅនឹងឱសថបុរាណចិន ដែលមានដើមកំណើតតាំងពីបុរាណកាល។ ការជំរុញចម្បងរបស់ក្បាច់កុននេះ គឺការស្វែងរកភាពជាប់បានយូរជាមួយនឹងគោលបំណងចុងក្រោយនៃអមតភាព និងធ្វើឲ្យចិត្តកាន់តែនឹងនជាងមុន។
៣ សៅលីងកុងហ្វូ ( Shaolin Kung Fu )

សៅលីញកុងហ្វូត្រូវបានគេស្គាល់យ៉ាងច្បាស់នៅក្នុងប្រទេសចិន និងនៅបរទេស។ គោលបំណងដើមនៃសៅលីញ គឺការថែរក្សាសុខភាពនិងព្យាបាលជំងឺ ដោយនាំយកនៅភាពចម្រុះ ទម្រង់ការពារខ្លួន រួមទាំងតិចនិកកុងហ្វូខាងក្នុងនិងខាងក្រៅមកជាមួយ។
មិនត្រឹមប៉ុណ្ណឹងទេ សៅលីញកុងហ្វូក៏ជាក្បាច់គុនដែលប្រើការពារ ភ្នំល្បីៗដែលមានថ្នាំបុរាណលាក់ទុក ការពារប្រាសាទបុរាណដែលមានសត្រូវឈ្លានពាន ព្រមទាំងជាជំនួយការពារខ្លួនដល់អ្នកហាត់គុណទាំងឡាយថែមទៀត៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖chinahighlightsកុងហ្វូ

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
Google នឹងមិនប្តូរផែនទីនៅលើកម្មវិធី Maps តាមសំណើរបស់ថៃ ឡើយ
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ ago
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាត់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ទាំងយប់ចុះជួបវីរកងទ័ពកម្ពុជាដ៏អង់អាចក្លាហាន ដេញកងទ័ពថៃឈ្លានពាន ចេញនៅចំណុចភ្នំខ្មោច
-
ព័ត៌មានជាតិ១៩ ម៉ោង ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សមត្ថកិច្ចចាប់ខ្លួនបុគ្គលក្លែងរូបភាព AI ដើម្បីឆបោក និងប្រមូលលុយតាមបណ្តាញសង្គម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៣ ឈ្មោះ មូន(Mun)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កាសែតថៃ៖ ឧកញ៉ាកុកអានប្រឈមការចាប់ខ្លួននៅថៃ ក្រោយសមត្ថកិច្ចបង្ក្រាបបទល្មើសអនឡាញ១៩ទីតាំងមានជាប់ពាក់ព័ន្ធ
-
សេដ្ឋកិច្ច២ ថ្ងៃ ago
បណ្តាពាណិជ្ជករថៃបង្វែរទិសនាំចូលទំនិញមកកម្ពុជាតាមផ្លូវទឹក ក្រោយការបិទច្រកទ្វារព្រំដែនគោក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះចំនួន២ក្នុងពេលតែមួយ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៩កក្កដា