Connect with us

KPT+

ក្បាច់គុន​កុងហ្វូ​​ដែល​កម្លាយ​ចេញ​ពី​ការ​ប្រយុទ្ធ​រវាង​សត្វ​ពស់​និង​ឥន្ទ្រី​

បានផុស

នៅ

ក្បាច់គុន​កុងហ្វូ​របស់​ចិន​ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា វ៉ូស៊ូ (wushu) ឬ​ក្បាច់គុន​ចិន ​គឺ​ជា​ផ្នែក​សំខាន់​មួយ​នៃ​វប្បធម៌​ប្រពៃណី​របស់​ចិន។

កុងហ្វូ​ជា​កីឡា​មួយ​ដែល​មាន​អាយុកាល​ចំណាស់​ជាង​គេ​ និង​យូរ​ជាង​គេ​បំផុត​ ដែល​ប្រើ​ទាំង​ចំណេះ​ដឹង​សមត្ថភាព​និង​ខួរក្បាល​រួមគ្នា។

ខុស​ពី​ការ​ការពារ​ខ្លួន​និង​ប្រដាល់​ក្បាច់​ផ្សេង​ទៀត​ គុងហ្វូ​​មាន​លក្ខណៈ​​ស៊ីជម្រៅ​ បូក​រួម​ជាមួយ​ការ​អភិវឌ្ឍ​វិន័យ​ផ្ទៃក្នុង​ និង​បច្ចេកទេស​ខាងក្រៅ។

ប្រវត្តិ​នៃ​ក្បាច់​គុណ​កុងហ្វូ​របស់​ចិន

ទ្រឹស្ដី​កុងហ្វូ​គឺ​ផ្អែកលើ​ទស្សន​វិជ្ជា​ចិន​បុរាណ។ តាម​ប្រវត្តិសាស្ត្រ​ដ៏​យូរ​លង់ ​បាន​សរសេរ​ថា​កុងហ្វូ​គឺ​​ជា​ការ​រួមបញ្ចូល​គ្នា​នៃ​លំហាត់​ប្រាណ ​​បច្ចេកទេស​ការពារ​ខ្លួន​ ថែរក្សា​សុខភាព ការ​លត់​ដំ​ខ្លួន​និង​ផ្នែក​សិល្បៈ។

តាម​ការ​ប៉ាន​ស្មាន​បាន​និយាយ​​ថា​ ជនជាតិ​ចិន​បាន​ប្រើ​ក្បាច់​នេះ ​រចនា​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​សត្វព្រៃ ហើយ​បន្តិច​ម្ដង​ពួកគេ​បាន​ប្រមូល​បទពិសោធន៍​ក្នុង​ការ​ការពារ​ខ្លួន​ពី​សត្រូវ។

នៅ​ពេល​រាជវង្ស Shang (១៦០០-១០៤៦ មុន គ.ស ) បាន​ចាប់ផ្ដើម​ការ​បរបាញ់​ ត្រូវ​បាន​គេ​ចាត់ទុកថា ​ជា​វិធានការ​ដ៏​សំខាន់​មួយ​នៃ​ការ​បណ្ដុះបណ្ដាល​កុងហ្វូ។

ទោះ​មក​ដល់​សម័យ​ជឿនលឿន​ក្ដី ក៏​នៅ​តែ​មាន​ជនជាតិ​ចិន​ជា​ច្រើន ​បាន​ប្រកាន់ខ្ជាប់ ​រក្សា​ប្រពៃណី​ទំនៀមទម្លាប់​បុរាណ​ ត​មក​ដល់​សព្វថ្ងៃ​នេះ​ដដែល។

ក្បាច់គុន​កុងហ្វូ​ចែក​ចេញ​ជា ៣ កំពូល​ៗ​គឺ៖

១. ថៃជិ ( Taijiquan )

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថៃជិ​គឺជា​សិល្បៈ​ក្បាច់គុន​ផ្ទៃ​ក្នុង​នៃ​ត្រកូល Taoist ។ ប្រវត្តិសាស្ត្រ taijiquan ត្រូវ​បាន​គេ​និយាយ​ថា ​ជួយ​ទាក់ទាញ​ការ​បំផុស​គំនិត​សម្រាប់​សិល្បៈ ​ពី​ការ​ប្រយុទ្ធ​រវាង​សត្វ​ពស់​និង​ឥន្ទ្រី​ដែល​ឈ្លានពាន។

២. ឈ៊ីហ្គុង ( Qi Gong )

ឈ៊ីហ្គុង ( ការ​ធ្វើ​លំហាត់​ប្រាណ​ដង្ហើម ) គឺ​ជា​សមាសធាតុ​ដែល​មិន​អាច​កាត់​ថ្លៃ​បាន ​និង​ត្រូវ​បាន​​គេ​ប្រដូច​ទៅ​នឹង​​ឱសថ​បុរាណ​ចិន ​ដែល​មាន​ដើមកំណើត​តាំង​ពី​បុរាណកាល។ ការ​ជំរុញ​ចម្បង​របស់​ក្បាច់​កុន​នេះ ​គឺ​ការ​ស្វែងរក​ភាព​ជាប់​បាន​យូរ​ជាមួយ​នឹង​គោលបំណង​ចុងក្រោយ​នៃ​អមតភាព​ និង​ធ្វើឲ្យ​ចិត្ត​កាន់​តែ​នឹងន​ជាង​មុន។

៣ សៅលីង​កុងហ្វូ ( Shaolin Kung Fu )

សៅលីញ​កុងហ្វូ​ត្រូវ​បាន​គេ​ស្គាល់​យ៉ាង​ច្បាស់​នៅ​ក្នុង​ប្រទេស​ចិន​ និង​នៅ​បរទេស។ គោលបំណង​ដើម​នៃ​សៅលីញ គឺ​ការ​ថែរក្សា​សុខភាព​និង​ព្យាបាល​ជំងឺ ​ដោយ​នាំ​យក​នៅ​ភាព​ចម្រុះ​ ទម្រង់​ការពារ​ខ្លួន ​រួម​ទាំង​តិចនិក​កុងហ្វូ​ខាងក្នុង​និង​ខាងក្រៅ​មក​ជាមួយ។

មិន​ត្រឹម​ប៉ុណ្ណឹង​ទេ ​សៅលីញ​កុងហ្វូ​ក៏​ជា​ក្បាច់គុន​ដែល​ប្រើ​ការពារ​ ភ្នំ​ល្បីៗ​ដែល​មាន​ថ្នាំ​បុរាណ​លាក់​ទុក ការពារ​ប្រាសាទ​បុរាណ​ដែល​មាន​សត្រូវ​ឈ្លានពាន ព្រមទាំង​ជា​ជំនួយ​ការពារ​ខ្លួន​ដល់​អ្នក​ហាត់​គុណ​ទាំងឡាយ​ថែម​ទៀត៕

ប្រែសម្រួល៖ សាង​ ស្រីល័ក្ខ

ប្រភព៖chinahighlightsកុងហ្វូ

ចុចអាន៖ប្រើ​ទូរសព្ទចល័តពេល​បត់ជើង? គ្រោះថ្នាក់បំផុត!

ចុចអាន៖ព្រឺសម្បុរ មកឃើញកំពូលផ្នូរដ៏ថ្លៃរាប់ពាន់លានដុល្លារ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១ នាទី មុន

ធ្លាយចចាមអារ៉ាមថា មេ MU ថៃ ត្រូវតុលាការចេញដីកាចាប់ខ្លួនពីបទឆបោក

ព័ត៌មានជាតិ៨ នាទី មុន

ទៅ​លេង​សៀមរាប​ ចាយត្រឹម ៥ ដុល្លារ ទទួល​​បទ​ពិសោធន៍​​ជិះ​កន្រ្តក​វិល​ខ្ពស់​បំផុត​ទី ៣ នៅ​អាស៊ាន

ព័ត៌មានជាតិ២០ នាទី មុន

គិត​ត្រឹម​ឆ្នាំ ២០២២ កម្ពុជាសម្រេចសាងសង់ផ្លូវសរុបបា​ន​ប្រវែងប្រមាណ ៦៦ ៧២៣​ គីឡូម៉ែត្រ

ជីវិតកម្សាន្ដ៥៣ នាទី មុន

មុនលាចាកលោក តួប្រុសរឿង នាងណាត ថៃ បន្សល់ស្នាដៃធំ ៥ សុទ្ធតែល្បីរន្ទឺប្រចាំប្រទេស

ព័ត៌មានអន្ដរជាតិ៥៣ នាទី មុន

រុស្ស៊ី ថា អាមេរិក គួរតែប្រញាប់ប្រាប់ព័ត៌មានរឿងវាយប្រហារភេរវកម្មនៅ​ក្រុងមូស្គូឲ្យហើយមក

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម