Connect with us

KPT+

មកស្គាល់ស្វាឈីមផេនស៊ី ៥ ក្បាល មានវ័យចំណាស់ជាងគេបំផុតនៅលើលោក

បានផុស

នៅ

ស្វាឈីមផេនស៊ីជាពូជស្វាសំខាន់សម្រាប់ការសិក្សាអំពីការអភិវឌ្ឍន៍របស់មនុស្ស ដោយឡែកអាយុជីវិតរបស់ស្វានេះពឹងផ្អែកទៅលើចំណីអាហារនិងបរិស្ថានដែលវារស់នៅ ។ ខាងក្រោមគឺជាស្វាឈីមផេនស៊ីចាស់ជាងគេបំផុតនៅលើលោកទាំង ៥ ក្បាល ៖

១. Little Mama

នាងស្លាប់នៅអាយុ ៧៩ ឆ្នាំក្នុងសួន Lion Country Safari នៃរដ្ឋផ្លរីដា សហរដ្ឋអាមេរិក ។ Little Mama ជាស្វាចាស់ជាងគេបំផុតនៅលើពិភពលោកដែលកើតនៅឆ្នាំ ១៩៣៨ ក្នុងទ្វីបអាហ្វ្រិក ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២. Joao

Joao ជាស្វាឈ្មោលអាយុចន្លោះពី ៧៥ ទៅ ៨០ ឆ្នាំរស់នៅប្រទេសម៉ូសំប៊ិក ហើយកាលពីក្មេងវាមានមិត្តភ័ក្តិជាស្វាញីមួយក្បាលដែលបានស្លាប់ចោលគ្នាទុកឲ្យ Joao រស់នៅឯកាអស់រយៈពេល ៤៥ ឆ្នាំ ។

៣. Susie

នាងរស់នៅសួនសត្វ Sunset Zoo នៃ Manhattan រដ្ឋកាន់សាស មកទល់ពេលនេះ Susie មានអាយុជិត ៦៩ ឆ្នាំហើយ ។ Susie គឺជាស្វាចាស់ជាងគេបំផុតដែលបង្កើតកូននៅអាយុ ៥៦ ឆ្នាំ ។

៤. Gregoire

ស្វាឈ្មោល Gregoire ស្លាប់ក្នុងអាយុ ៦៦ ឆ្នាំកាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០០៨ នៅមជ្ឈមណ្ឌលស្តារនីតិសម្បទាស្វាឈីមផេនស៊ី Tchimpounga ។ រយៈពេល ១១ ឆ្នាំចុងក្រោយនេះ Gregoire បានរស់នៅក្នុងជម្រកសម្រាប់សត្វស្វាដែលបោះបង់ចោល ។

៥. Blossom 

នាងស្លាប់កាលពីអាយុ ៦២ ឆ្នាំចោលកូនប្រុសឈ្មោះ Chippie ក្នុងសួន Scottish safari park នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ ២០១៧ ៕

ប្រែសម្រួល ៖ វារី

ចុចអាន ៖ ស្វា Coco ចាស់ជាងគេបំផុតនៅអឺរ៉ុប ឈានដល់វ័យ ៥៨ ឆ្នាំហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម