សុខភាព
ឧស្សាហ៍រងាខុសធម្មតា គួរតែមើលពីមូលហេតុនិងវិធីទប់ស្កាត់ទាំងនេះ
យើងគ្រប់គ្នាច្បាស់ជាធ្លាប់មានអារម្មណ៍រងាខ្លាំង និងជួនកាលក្តៅខ្លាំងក៏មានដែរ ប៉ុន្តែយើងមិនបានដឹងច្បាស់ពីមូលហេតុពិតប្រាកដដែរ តើមែនទេ?
មូលហេតុនោះគឺមកពីក្រពេញទីរ៉ូអ៊ីតរបស់យើងដំណើរការមិនល្អ នៅពេលដែលក្រពេញទីរ៉ូអ៊ីតមិនបានផលិតអរម៉ូនគ្រប់គ្រាន់នោះទេ វាធ្វើឲ្យរាងកាយរបស់យើងមិនអាចទ្រាំទ្រនឹងភាពត្រជាក់បាន។ អរម៉ូនទីរ៉ូអ៊ីតជួយសម្រួលការរំលាយអាហារនិងទ្រាំទ្រលើសីតុណ្ហភាព នៅពេលណាយើងខ្វះវា យើងចាប់ផ្តើមមានអារម្មណ៍ត្រជាក់គ្រប់ពេល។ រោគសញ្ញាផ្សេងទៀតនៃជំងឺក្រពេញទីរ៉ូអ៊ីតអាចរួមមាន ការអស់កម្លាំងនិងចង្វាក់បេះដូងទាប។ យល់ល្អ! បើចង់ព្យាបាល គួរតែទៅជួបពិគ្រោះជាមួយគ្រូពេទ្យដើម្បីធ្វើការពិនិត្យលើអរម៉ូនរបស់យើង។

ញ៉ាំទឹកមិនគ្រប់គ្រា
យើងប្រហែលជាញ៉ាំទឹកមិនគ្រប់គ្រាន់ ព្រោះទឹកជួយបង្កើនដល់ការរំលាយអាហារ ថែមទាំងជួយឱ្យរាងកាយអាចបំបែកអាហារ បង្កើតថាមពលនិងកំដៅបានល្អ។ ប្រសិនបើខ្វះជាតិទឹកក្នុងខ្លួន យើងអាចនឹងខ្វះកម្តៅនិងថាមពលនៅក្នុងខ្លួន ដែលវាអាចនឹងធ្វើឱ្យរាងកាយឆាប់ចាញ់ភាពត្រជាក់។ បើជួបបញ្ហានេះយើងគួរតែបន្ថែមការញ៉ាំទឹកឲ្យបានច្រើនជាងមុន មួយថ្ងៃយ៉ាងហោចណាស់ឲ្យបាន ២,៥ លីត្រដើម្បីពំពេញរាងកាយ ប៉ុន្តែបើសិនជាមិនចូលចិត្តញ៉ាំទឹកសាបទេ អាចញ៉ាំជារបៀបលាយជាមួយក្រូចឆ្មារ ជីអង្កាម ផ្កាម្លិះ ត្រសក់ និងប្រភេទតែផ្សេងៗទៀតដែលអាចញ៉ាំបាន។
ជំងឺស្លកស្លាំង
យើងប្រហែលជាមានជំងឺស្លកស្លាំង ដែលជាស្ថានភាពវេជ្ជសាស្រ្តមួយផ្សេងទៀតអាចធ្វើឱ្យមានអារម្មណ៍ថាត្រជាក់នៅចុងដៃនិងចុងជើង។ ភាពស្លេកស្លាំងកើតឡើងនៅពេលដែលរាងកាយខ្វះកោសិកាឈាមក្រហមដែលបញ្ជូនអុកស៊ីសែនទៅកាន់សរីរាង្គនិងជាលិការ។ ភាពស្លេកស្លាំងអាចបណ្ដាលមកពី កង្វះជាតិដែកដែលកើតឡើងក្នុងពេលមានផ្ទៃពោះ មានរដូវឬបាត់បង់ឈាម ការស្រូបយកជាតិដែកមិនល្អ វីតាមីន និងបណ្តាលមកពីកង្វះអាហារូបត្ថម្ភ។ រោគសញ្ញានៃភាពស្លេកស្លាំងរួមមាន ស្បែកស្លេក បង្កើនចង្វាក់បេះដូង អស់កម្លាំង និងឈឺក្បាល។ បើសិនសង្ស័យថាខ្លួនឯងមានជំងឺស្លេកស្លាំង យើងគួរតែទៅពិគ្រោះជាមួយគ្រូពេទ្យនិងធ្វើតេស្តបើចាំបាច់។
គេងមិនបានគ្រប់គ្រាន់

ការគេងឲ្យបានស្កប់ស្កល់គឺជារឿងសំខាន់សម្រាប់រាងកាយក្នុងការគ្រប់គ្រងសីតុណ្ហភាពរាងកាយ។ បើសិនជាសង្កេតខ្លួនឯងថាងាយទទួលរងភាពត្រជាក់ នោះជាបញ្ហាមកពីគេងមិនគ្រប់គ្រាន់។
បញ្ហាស្លាក់សរសៃឈាម
យើងប្រហែលកំពុងតែជួបបញ្ហាស្លាក់សរសៃឈាម ដែលអាចធ្វើឱ្យម្រាមដៃឬម្រាមជើង ប្រែទៅជាពណ៌សឬខៀវ។ នេះជាជំងឺដ៏កម្រមួយដែលជះឥទ្ធិពលដល់សរសៃឈាមកាត់បន្ថយលំហូរឈាមទៅកាន់ម្រាមដៃនិងម្រាមជើងនិងធ្វើឱ្យពួកគេមានអារម្មណ៍ត្រជាក់។ ក្នុងកំឡុងពេលចាប់ផ្តើមនៅពេលលំហូរឈាមថយចុះម្រាមដៃនិងម្រាមជើងប្រែជាស្លេកឬខៀវ ហើយនៅពេលដែលឈាមត្រលប់មកវិញពួកគេប្រែជាក្រហមហើយចាប់ផ្តើមមានអារម្មណ៍ស្ពឹកឬឈឺចាប់។ បើជួបបញ្ហានេះគួរតែទៅជួបពិគ្រោះជាមួយគ្រូពេទ្យដើម្បីព្យាបាល។
ស្គមស្គាំងខ្លាំង
យើងប្រហែលជាស្គមពេក ទើបធ្វើឲ្យរាងកាយយើងចាញ់ភាពត្រជាក់ ព្រោះដោយសារតែគ្មានខ្លាញ់ដើម្បីការពារស្រទាប់រាងកាយ។ បើសិនជាយើងមានបំណងសម្រកទម្ងន់ ឬក៏បង្អត់អាហារដើម្បីបញ្ចុះកាឡូរី វានឹងធ្វើឲ្យប្រព័ន្ធរំលាយអាហាររបស់យើងខូចជាពិសេសប៉ះពាល់ទៅដល់ការបញ្ជានៃសីតុណ្ហភាពក្នុងរាងកាយ។ ដើម្បីកុំឲ្យមានបញ្ហានេះកើតឡើង គួរតែបរិភោគអាហារណាដែលទ្រទ្រង់ដល់រាងកាយនិងមានតុល្យភាព ចៀសវាងការបង្អត់អាហារ។
ឈាមរត់មិនល្អ
ប្រហែលអាចមកពីយើងមានឈាមរត់មិនល្អ ជំងឺសរសៃឈាម អាចបណ្តាលឱ្យសរសៃឈាមមិនអាចបញ្ជូនឈាមទៅសរីរាង្គនិងជាលិកាធ្វើឱ្យយើងទទួលអារម្មណ៍ត្រជាក់។ នៅពេលដែលបន្ទះកកកុញនៅក្នុងសរសៃឈាម (atherosclerosis) វាធ្វើឱ្យសរសៃឈាមតូចចង្អៀតធ្វើឱ្យប៉ះពាល់ដល់លំហូរឈាមទៅកាន់ដៃនិងជើងបណ្តាលឱ្យត្រជាក់និងស្ពឹក។
គួរតែទៅជួបពិគ្រោះជាមួយគ្រូពេទ្យដើម្បីទទួលការព្យាបាលសរសៃឈាម(ឧទាហរណ៍អ្នកដែលជក់បារីគួរតែឈប់ជក់) មួយទៀតបើយើងដឹងបានដឹងពីបញ្ហារបស់យើងហើយ គួរតែញ៉ាំទឹក្តៅ ដូចជាតែក្តៅឬក៏សូកូឡាក្តៅ ជាពិសេសរើសយកសម្លៀកបំពាក់ណាដែលធ្វើឲ្យរាងកាយយើងមានភាពកក់ក្តៅ។
បញ្ហាភេទ

មនុស្សស្រីអាចនឹងទទួលរងភាពត្រជាក់ជាងមនុស្សប្រុស។ អ្នកវិទ្យាសាស្រ្តបានពន្យល់ថា អរម៉ូនអ៊ឹស្ត្រូសែនដែលជាអរម៉ូនរបស់ស្ត្រីធ្វើឱ្យឈាមឡើងក្រាស់បន្តិចដែលអាចបណ្តាលឱ្យមានការថយចុះលំហូរឈាមទៅកាន់សរសៃឈាម ហើយស្ត្រីមានអាត្រាមេតាប៉ូលីសទាបជាងបុរសក្នុងការដុតកាឡូរីតិចដើម្បីធ្វើឱ្យរាងកាយរបស់ពួកគេកក់ក្ដៅ។ អ៊ីចឹង! មិនបាច់ចម្លែកចិត្តនោះទេនៅពេលដែលឃើញមនុស្សស្រីងាយចាញ់ភាពត្រជាក់!
ប្រែសម្រួល៖ Blossom

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ