ឧស្សាហ៍រងា​ខុស​ធម្មតា គួរតែមើលពីមូលហេតុនិងវិធីទប់ស្កាត់ទាំងនេះ – Kampuchea Thmey Daily
Connect with us

KPT+

ឧស្សាហ៍រងា​ខុស​ធម្មតា គួរតែមើលពីមូលហេតុនិងវិធីទប់ស្កាត់ទាំងនេះ

Published

on

យើង​គ្រប់គ្នា​ច្បាស់​ជាធ្លាប់​មានអារម្មណ៍​រងា​ខ្លាំង ​និង​ជួនកាលក្តៅខ្លាំងក៏មានដែរ ប៉ុន្តែយើង​មិនបានដឹង​ច្បាស់​ពី​មូល​ហេតុពិតប្រាកដដែរ​ ​តើមែនទេ?

មូល​ហេតុនោះ​គឺ​មកពីក្រពេញ​ទីរ៉ូអ៊ីត​របស់​យើង​ដំណើរការមិនល្អ ​នៅពេលដែលក្រពេញ​ទីរ៉ូអ៊ីតមិនបាន​ផលិត​​អរម៉ូន​គ្រប់​គ្រាន់​នោះ​ទេ វា​ធ្វើឲ្យរាង​កាយរបស់​​យើងមិនអាច​ទ្រាំ​ទ្រនឹងភាព​ត្រជាក់​បាន​។ អរម៉ូនទីរ៉ូអ៊ីត​ជួយសម្រួល​ការ​រំលាយ​អាហារ​និង​ទ្រាំ​ទ្រលើ​សីតុណ្ហភាព​ ​នៅ​ពេល​ណា​យើង​ខ្វះវា ​យើងចាប់​ផ្តើមមានអារម្មណ៍​ត្រជាក់​គ្រប់ពេល។ រោគសញ្ញា​ផ្សេងទៀត​នៃជំងឺ​ក្រពេញ​ទីរ៉ូអ៊ីតអាចរួម​មាន​ ការ​អស់​កម្លាំង​និង​ចង្វាក់​បេះ​ដូង​ទាប​។ ​យល់ល្អ!​ ​បើចង់​ព្យា​បាល​ ​គួរតែ​ទៅ​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​ធ្វើការ​ពិនិត្យ​លើអរម៉ូន​របស់​យើង​។

ញ៉ាំទឹក​មិនគ្រប់គ្រា

យើង​ប្រហែល​ជា​ញ៉ាំទឹក​មិនគ្រប់គ្រាន់​ ​ព្រោះ​ទឹក​ជួយបង្កើន​ដល់​ការ​រំលាយ​អាហារ ​ ​ថែម​ទាំង​ជួយ​​ឱ្យរាង​កាយអាចបំបែកអាហារ​ បង្កើត​ថាមពល​និងកំដៅបានល្អ​។ ប្រសិន​បើ​ខ្វះ​ជាតិទឹកក្នុង​ខ្លួន ​យើង​អាច​នឹងខ្វះ​កម្តៅ​និង​ថាមពល​នៅ​ក្នុងខ្លួន​ ​ដែលវាអាច​នឹងធ្វើឱ្យរាង​កាយ​ឆាប់​ចាញ់ភាព​ត្រជាក់​។ បើជួបបញ្ហានេះ​យើងគួរតែបន្ថែម​ការញ៉ាំទឹកឲ្យបាន​ច្រើន​ជាង​មុន មួយថ្ងៃ​យ៉ាង​ហោច​ណាស់​ឲ្យ​បាន ២,៥ លីត្រដើម្បីពំពេញរាងកាយ ប៉ុន្តែបើសិន​ជាមិន​ចូលចិត្តញ៉ាំ​ទឹកសាបទេ ​​អាច​ញ៉ាំ​ជា​របៀប​លាយ​ជាមួយ​ក្រូចឆ្មារ ជីអង្កាម​ ផ្កាម្លិះ ត្រសក់ និង​ប្រភេទតែ​ផ្សេងៗ​ទៀត​ដែលអាចញ៉ាំបាន​។

ជំងឺ​ស្លក​ស្លាំង

​យើង​ប្រហែល​ជាមាន​ជំងឺ​ស្លក​ស្លាំង​ ដែលជាស្ថានភាព​វេជ្ជសាស្រ្តមួយផ្សេងទៀត​អាច​ធ្វើ​ឱ្យ​មាន​អារម្មណ៍ថា​ត្រជាក់​នៅ​ចុងដៃ​និងចុងជើង​។ ​ភាពស្លេក​ស្លាំង​កើត​ឡើងនៅពេល​ដែល​រាង​កាយ​​ខ្វះកោសិកា​ឈាមក្រហម​ដែលបញ្ជូន​អុកស៊ីសែន​ទៅកាន់​សរីរាង្គ​និង​ជាលិកា​រ។ ​ភាព​ស្លេកស្លាំងអាចបណ្ដាលមកពី​ កង្វះ​ជាតិ​ដែក​ដែលកើត​ឡើង​ក្នុង​ពេល​មាន​ផ្ទៃពោះ​ មាន​រដូវឬបាត់​បង់​ឈាម ​ ​ការ​ស្រូប​យក​ជាតិ​ដែក​​មិនល្អ​ ​ ​វីតាមីន​ និងបណ្តាល​មក​ពី​កង្វះ​អាហា​រូបត្ថម្ភ។ ​រោគសញ្ញា​នៃ​ភាព​ស្លេកស្លាំង​រួមមាន ​ស្បែក​ស្លេក​ បង្កើន​ចង្វាក់​បេះដូង​ អស់​កម្លាំង ​និង​ឈឺ​ក្បាល។ បើសិន​សង្ស័យថាខ្លួនឯង​មាន​ជំងឺ​ស្លេកស្លាំង​ យើងគួរ​តែ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​និង​ធ្វើ​តេស្ត​បើ​ចាំ​បាច់​។

គេង​មិនបាន​គ្រប់គ្រាន់

ការគេងឲ្យបានស្កប់ស្កល់គឺជារឿងសំខាន់សម្រាប់រាងកាយក្នុងការគ្រប់គ្រងសីតុណ្ហភាពរាងកាយ។ បើសិនជាសង្កេតខ្លួនឯងថាងាយទទួលរងភាពត្រជាក់ នោះជាបញ្ហាមកពីគេងមិនគ្រប់គ្រាន់។

បញ្ហាស្លាក់សរសៃឈាម

យើងប្រហែលកំពុងតែជួបបញ្ហាស្លាក់សរសៃឈាម ដែលអាចធ្វើ​ឱ្យម្រាម​ដៃឬ​ម្រាមជើង​ ​ប្រែ​ទៅ​ជាពណ៌ស​ឬខៀវ។ ​នេះជាជំងឺ​ដ៏កម្រ​មួយ​ដែលជះ​ឥទ្ធិពល​ដល់​សរសៃ​ឈាមកាត់​បន្ថយលំហូរ​ឈាមទៅកាន់​ម្រាម​ដៃ​និ​ង​ម្រាម​ជើងនិង​ធ្វើឱ្យពួកគេ​មានអារម្មណ៍ត្រជាក់​។ ​ក្នុង​កំឡុង​ពេល​ចាប់​ផ្តើមនៅពេល​លំ​ហូរ​ឈាម​ថយ​ចុះ​ម្រាម​ដៃ​និង​ម្រាម​ជើង​ប្រែជា​ស្លេកឬខៀវ ហើយ​នៅ​ពេល​ដែល​ឈាម​ត្រលប់​មក​វិញ​ពួកគេ​ប្រែជា​ក្រហម​ហើយ​ចាប់​ផ្តើម​មាន​អារម្មណ៍​ស្ពឹក​ឬ​ឈឺចាប់​។ ​បើ​ជួប​​បញ្ហា​នេះគួរតែទៅ​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​ព្យាបាល​។

ស្គមស្គាំងខ្លាំង

​យើង​ប្រហែល​ជាស្គម​ពេក​​ ​ទើប​ធ្វើ​ឲ្យរាង​កាយ​យើង​ចាញ់​ភាព​ត្រជាក់​ ​ព្រោះ​ដោយ​សារ​តែ​គ្មាន​ខ្លាញ់​ដើម្បី​ការពារ​ស្រទាប់​រាង​កាយ​។ ​បើ​សិន​ជា​យើង​មាន​បំណង​សម្រកទម្ងន់​ ​ឬក៏​បង្អត់​អាហារ​ដើម្បី​បញ្ចុះ​កាឡូរី​​ វា​នឹង​ធ្វើឲ្យប្រព័ន្ធរំលាយ​អាហារ​របស់​យើង​ខូចជា​ពិសេស​ប៉ះ​ពាល់​ទៅ​ដល់​ការ​បញ្ជា​នៃ​សីតុណ្ហភាព​ក្នុងរាងកាយ​។ ​ដើម្បី​កុំឲ្យ​មាន​បញ្ហា​នេះ​កើតឡើង​ ​គួរតែ​បរិភោគ​អាហារ​ណា​ដែល​ទ្រទ្រង់​ដល់​រាងកាយ​និង​មាន​តុល្យភាព​ ​ចៀស​វាង​ការ​បង្អត់​អាហារ​។

ឈាម​រត់​មិន​ល្អ

​ប្រហែល​អាច​មក​ពី​យើង​មាន​ឈាម​រត់​មិន​ល្អ ​ជំងឺសរសៃ​ឈាម​​ ​អាច​បណ្តាល​ឱ្យ​សរសៃ​ឈាម​មិន​អាច​បញ្ជូន​ឈាម​ទៅ​សរីរាង្គ​និង​ជាលិកា​ធ្វើឱ្យ​យើង​ទទួល​អារម្មណ៍​ត្រជាក់​។ នៅ​ពេល​ដែល​បន្ទះ​​កកកុញ​នៅ​ក្នុង​សរសៃ​ឈាម (atherosclerosis) ​វាធ្វើឱ្យ​សរសៃ​ឈាម​តូច​ចង្អៀត​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​​លំហូរ​ឈាម​​ទៅ​កាន់​ដៃ​និង​ជើង​បណ្តាល​ឱ្យ​ត្រជាក់​និង​ស្ពឹក​។ ​

គួរ​តែ​ទៅ​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​ទទួល​ការ​ព្យាបាល​សរសៃ​ឈាម​(​ឧទាហរណ៍​អ្នក​ដែល​ជក់​បារី​គួរ​តែ​ឈប់​ជក់) មួយទៀតបើយើងដឹងបានដឹងពីបញ្ហារបស់យើងហើយ គួរតែញ៉ាំទឹក្តៅ ដូចជាតែក្តៅឬក៏សូកូឡាក្តៅ ជាពិសេសរើសយកសម្លៀកបំពាក់ណាដែលធ្វើឲ្យរាងកាយយើងមានភាពកក់ក្តៅ។

បញ្ហាភេទ

មនុស្ស​ស្រីអាច​នឹង​ទទួល​រងភាព​ត្រជាក់​ជាង​មនុស្ស​ប្រុស​។ ​អ្នក​វិទ្យាសាស្រ្តបាន​ពន្យល់ថា​ ​អរម៉ូន​អ៊ឹស្ត្រូសែន​ដែល​ជា​អរម៉ូន​របស់​ស្ត្រីធ្វើឱ្យ​ឈាម​ឡើង​ក្រាស់​បន្តិច​ដែលអាច​បណ្តាល​ឱ្យមានការ​ថយ​ចុះ​លំហូរ​ឈាម​ទៅ​កាន់​សរសៃ​ឈាម​ ​ហើយ​ស្ត្រីមាន​អាត្រា​មេតា​ប៉ូលីស​ទាប​ជាង​បុរស​ក្នុង​ការ​ដុត​​កាឡូរី​តិច​ដើម្បី​ធ្វើឱ្យ​រាង​កាយ​របស់​ពួក​គេ​កក់ក្ដៅ​។ ​អ៊ីចឹង! ​មិន​បាច់​ចម្លែក​ចិត្ត​នោះ​ទេនៅ​ពេល​ដែល​ឃើញ​មនុស្ស​ស្រី​ងាយ​ចាញ់​ភាព​ត្រជាក់!​

ប្រែសម្រួល៖ Blossom

ចុចអាន៖ ប្រើ​ទូរសព្ទចល័តពេល​បត់ជើង? គ្រោះថ្នាក់បំផុត!

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម