KPT+
រុក្ខជាតិស្ត្រេសចេះបញ្ចេញសំឡេង គ្រាន់តែមនុស្សមិនអាចស្ដាប់ឮ
ថ្មីៗនេះក្រុមអ្នកស្រាវជ្រាវរកឃើញថារុក្ខជាតិមានទុក្ខនិងស្ត្រេសចេះយំ ហើយសំឡេងយំទាំងនោះមានលក្ខណៈខុសៗគ្នាដូចជា ពោតផ្ទុះ ច្របាច់ថង់ពពុះប្លាស្ទិក ឬឆ្កឹះក្រចកជាដើមយោងទៅតាមប្រភពនៃការឈឺចាប់ ។

ចំណែកអ្នកដែលអាចស្ដាប់ឮសំឡេងយំមានសត្វកណ្ដុរ មេអំបៅ ឬសត្វល្អិតជាច្រើនទៀតបើពួកវាស្ថិតនៅចម្ងាយ ២.៧ ទៅ ៤.៨ ម៉ែត្រពីរុក្ខជាតិ ។ Lilach Hadany អ្នកដឹកនាំការពិសោធន៍បាននិយាយថា ផ្កាដ៏ស្រស់ស្អាតជាច្រើនផ្ដុំគ្នាអាចបង្កឲ្យមានសំឡេងតម្លង់ ប៉ុន្តែបញ្ហាតែមួយគត់គឺមនុស្សមិនអាចស្ដាប់ពួកវាឮទេ ។
បច្ចុប្បន្នសហគមន៍រុក្ខជាតិកំពុងចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះសារដែលរុក្ខជាតិផ្ញើឲ្យគ្នាទៅវិញទៅមក និងប្រព័ន្ធអេកូឡូស៊ីជុំវិញពួកគេ ហើយគេជឿជាក់ថាលទ្ធផលស្រាវជ្រាវអាចមានឥទ្ធិពលខ្លាំងទៅលើវិស័យកសិកម្មផងដែរ ។

ដូច្នេះការប្រើប្រាស់ឧបករណ៍ចាប់សញ្ញាអាចជាជំនួយឲ្យមនុស្សដឹងពីតម្រូវការរុក្ខជាតិបានត្រឹមត្រូវ និងទាញយកប្រយោជន៍ពីព័ត៌មានទាំងអស់នោះ ៕
ប្រែសម្រួល ៖ វារី
ចុចអាន ៖ ជប៉ុន រកឃើញរុក្ខជាតិចម្លែកម្ដងទៀត ក្រោយដាច់ពូជរយៈពេល ៣០ ឆ្នាំ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ