Connect with us

KPT+

ទទួលស្គាល់ទៅថាអ្នកច្រណែនគេហើយ បើសង្កេតឃើញ  ៦ ចំណុចនេះពីខ្លួនឯង

បានផុស

នៅ

ការច្រណែនគឺជាស្ថានភាពផ្លូវចិត្តដែលមនុស្សភាគច្រើននៅជុំវិញពិភពលោកកំពុងឆ្លងកាត់ ហើយវាអាចជះឥទ្ធិពលអវិជ្ជមានលើជីវិតពួកគេយ៉ាងធ្ងន់ធ្ងរ បើមិនបញ្ឈប់ទាន់ពេលវេលាទេនោះ ។ ខាងក្រោមនេះជាចំណុច ៦ យ៉ាងបង្ហាញថាអ្នកកំពុងច្រណែនគេ ១០០ ភាគរយ ៖

១. គេនៅកម្រិតលើអ្នក

យើងមិននិយាយអំពីសម្រស់ ឬឋានៈឡើយ គេសំដៅទៅកាន់ជីវិតទាំងស្រុងរបស់មនុស្សម្នាក់ៗ ។ បើបុគ្គលដែលអ្នកកំពុងស្អប់ជាមនុស្សធម្មតា មិនដែលបង្កបញ្ហានិងមានជីវិតរីករាយជាងអ្នកនោះមានន័យថាយើងជាតួឈ្នានីសប្រាកដណាស់ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២. មិនសប្បាយចិត្តនឹងភាពរីករាយក្នុងជីវិតគេ

អ្នកនឹងសង្កេតឃើញខ្លួនឯងទម្លាក់ទឹកមុខ ឬមិនពេញចិត្តរាល់ពេលគាត់មានសំណាង ជាពិសេសពេលឮអ្នកផ្សេងសរសើរពីបុគ្គលនោះ ។

៣. អ្នកលើកយកបញ្ហាបន្តិចបន្តួចមកវាយតម្លៃគេ

អ្នកវាយតម្លៃគេទាំងមិនដែលដឹងរឿងច្បាស់ ហើយប្រញាប់ចែកចាយភាពអវិជ្ជមានបន្តិច​បន្តួចរបស់គាត់ឲ្យក្លាយជាមនុស្សអាក្រក់ខ្លាំង ។

៤. ព្យាយាមអូសទាញអ្នកដទៃឲ្យស្អប់ជាមួយអ្នកដែរ

អ្នកតែងតែនិយាយមិនល្អពីគាត់ទៅប្រាប់អ្នកដទៃទៀតដើម្បីឲ្យគេស្អប់ជាមួយអ្នក ក្នុងករណីមិនជោគជ័យអ្នកនឹងកាន់តែខឹងមនុស្សជុំវិញខ្លួនបន្ថែម ។

៥. គិតថាគំនិតអវិជ្ជមានរបស់អ្នកចំពោះគេគឺជារឿងពិត

ព្យាយាមនិយាយប្រឌិតរឿងអាក្រក់ពីគេនិងជឿថាបុគ្គលនោះពិតជាអាក្រក់ ប៉ុន្តែគ្រប់យ៉ាងគឺជាគំនិតរបស់អ្នកតែម្នាក់ប៉ុណ្ណោះ ។

៦. តាមដានជីវិតគេ

សម្រាប់អ្នកស្អប់គ្នាគេមិនចង់ដឹងអ្វីពីគ្នាទៅវិញទៅមកទេ ចំណែកការច្រណែនវិញអ្នកនឹងតាមដានរាល់សកម្មភាពរបស់គេតាំងពីរបស់របរប្រើប្រាស់ ម្ហូបអាហារ និងសុភមង្គលគ្រួសារទៀតផង ។

បើសិនអ្នកកំពុងស្ថិតក្នុងស្ថានភាពខាងលើ អ្នកគប្បីបញ្ឈប់គំនិតបែបនេះជាបន្ទាន់ដើម្បីអភិវឌ្ឍខ្លួនឲ្យឈានទៅរកជីវិតរីករាយមានក្ដីសុខពិតប្រាកដនឹងគេ៕

ប្រែសម្រួល ៖ វារី

ចុចអាន ៖ ប្រយ័ត្នពាក្យសរសើរ ៥ ឃ្លា អាចមានន័យបន្លំមាក់ងាយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៥ វិនាទី មុន

សហគ្រាស​ចំនួន​ពីរ​នៅ​ខេត្ត​មណ្ឌលគិរី ទទួលស្គាល់​ផលិត​កាហ្វេ​មានគុណភាព ​​លក់ចែកចាយ​​លើ​ទីផ្សារ

ព័ត៌មានជាតិ៤ នាទីutes មុន

អាជ្ញាធរ ៖ខេត្ត​ព្រះសីហនុកំពុងទទួលបាន​កំណើនខ្ពស់នៃការវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍

លោក Pichai Chunhavajira
ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

រដ្ឋមន្រ្តីថៃថា ប្រទេសខ្លួនកំពុងទទួលប្រយោជន៍​ពី​សង្រ្គាមពាណិជ្ជកម្ម

ព័ត៌មានជាតិ១៤ នាទីutes មុន

ក្រសួងមហាផ្ទៃគ្រោងប្ដូរពន្ធនាគារខេត្តកណ្ដាលទៅកន្លែងថ្មីដើម្បីដោះស្រាយភាពចង្អៀតណែន

ព័ត៌មានជាតិ១៦ នាទីutes មុន

រដ្ឋបាលខេត្តសៀមរាប ដង្ហែពានរង្វាន់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងសុខាភិបាលប្រចាំឆ្នាំ២០២៤

Sokha Hotels

ព័ត៌មានពេញនិយម