KPT+
មហាសេដ្ឋីដែលធ្វើការងារមនុស្សធម៌លើសហួសពីអ្វីដែលយើងបានដឹង
មហាសេដ្ឋីប្រាក់លានមិនមែនសុទ្ធតែជាតួអង្គព្រមបរិច្ចាគគ្រប់ៗគ្នាទាំងអស់ ឬមានមូលនិធិនោះឡើយ ប៉ុន្តែមហាសេដ្ឋីប៉ុន្មានរូបខាងក្រោមនេះ បានលះបង់តំណែងខ្ពស់ៗ ហើយមកប្រើជីវិតក្នុងការងារមនុស្សធម៌ពេញទំហឹង៖
១. Chuck Feeney

Feeney ទទួលជោគជ័យក្នុងការបរិច្ចាគទ្រព្យសម្បត្តិទាំងអស់របស់លោក ប៉ុន្តែអ្វីដែលធ្វើឲ្យលោកលេចធ្លោពីមហាសេដ្ឋីធម្មតា គឺបានជ្រើសរើសដើម្បីរក្សាការបរិច្ចាគទាំងអស់ជាការសម្ងាត់។
មូលនិធិ Philanthropies អាត្លង់ទិចដែលជាមូលដ្ឋានគ្រឹះដែលលោកបានបង្កើតឡើងនៅឆ្នាំ ១៩៨២ និងជាកន្លែងដែលលោកប្រមូលទ្រព្យសម្បត្តិទាំងអស់ទៅទីនោះ។
លោកក៏បានបង្ហើបប្រាប់ Forbes ថា លោកបានទុកប្រាក់ចំនួន ២ លានដុល្លារសម្រាប់ការចូលនិវត្តន៍របស់លោក និងភរិយាតែប៉ុណ្ណោះ។
២. Yu Pengnian

មហាសេដ្ឋីអចលនទ្រព្យចិន បានប្រគល់ទ្រព្យសម្បត្តិទាំងអស់ដែលនៅសល់របស់ខ្លួនចំនួន ៥០០ លានដុល្លារអាមេរិកដល់មូលនិធិរបស់លោក ដើម្បីជួយក្នុងការអប់រំ ការកសាងឡើងវិញបន្ទាប់ពីរញ្ជួយដីនៅ ស៊ីឈួន ឆ្នាំ ២០០៨ និងចំណាយសម្រាប់ប្រតិបត្តិការសម្រាប់អ្នកដែលរងគ្រោះដោយជំងឺភ្នែកឡើងបាយ។
លោកបានប្រកាសនៅក្នុងសន្និសីទកាសែតខែ មេសា ឆ្នាំ ២០១០ ថា “ នេះជាអំណោយចុងក្រោយរបស់ខ្ញុំ ខ្ញុំមិនមានអ្វីត្រូវផ្ដល់ឲ្យទៀតទេ” ។
៣. Kochouseph Chittilappilly

ក្នុងឆ្នាំ ២០១១ មហាសេដ្ឋីឥណ្ឌារូបនេះ បានចូលមន្ទីរពេទ្យធ្វើការវះកាត់ ៤ ម៉ោងដើម្បីយកក្រលៀនរបស់លោកចេញ ហើយបរិច្ចាគទៅឲ្យអ្នកបើកឡានដឹកទំនិញដែលមានជំងឺ។
ចាប់តាំងពីធ្វើទង្វើនៃការផ្ដល់នោះមក មហាសេដ្ឋីនេះក៏បានប្រគល់ក្រុមហ៊ុនដែលបានចុះបញ្ជី V-Guard Industries និង Wonderla Holidays ឲ្យកូនប្រុសពីរនាក់របស់លោក ដើម្បីបានផ្ដោតលើការស្វែងរកមនុស្សធម៌វិញ។
យោងទៅតាមទស្សនាវដ្ដី Forbes លោកបានបង្កើតមូលនិធិ E K. Chittilappilly ដែលអាចបរិច្ចាគប្រាក់ចំណូលនិងភាគលាភប្រចាំឆ្នាំរបស់លោកបាន។
៤. Nandan Nilekani

ក្នុងឆ្នាំ ២០១៧ ស្ថាបនិករបស់ Infosys គឺលោក Nandan Nilekani និងភរិយាឈ្មោះ Rohini បានចូលរួមក្នុងយុទ្ធនាការ Giving Pledge ដែលជាយុទ្ធនាការលើកទឹកចិត្តដល់អ្នកមានបំផុតនៅលើពិភពលោក ដើម្បីបរិច្ចាគដល់បុព្វហេតុមនុស្សធម៌ផ្សេងៗ។ អ្នកទាំងពីរបានសន្យាបរិច្ចាគ ៥០% នៃទ្រព្យសម្បត្តិរបស់ពួកគេ។
យោងតាមសារព័ត៌មាន Business Today បានឲ្យដឹងថា Nilekani បានបរិច្ចាគប្រាក់នាពេលកន្លងមកដោយផ្ដល់ថវិកាដើម្បីសាងសង់អាគារស្នាក់នៅ IIT នៅទីក្រុង Bombay ។ លោកក៏បានសាងសង់វិទ្យាស្ថានឥណ្ឌាសម្រាប់ការតាំងទីលំនៅមនុស្ស ដើម្បីដោះស្រាយបញ្ហាទីក្រុងនៅឥណ្ឌា។
៥. Warren Buffett

កាលពីខែកក្កដា អ្នកវិនិយោគមហាសេដ្ឋីសន្សំសំចៃ បានបរិច្ចាគភាគហ៊ុនចំនួន ២,៩ ពាន់លានដុល្លារអាមេរិករបស់ក្រុមហ៊ុន Berkshire Hathaway ដែលជាក្រុមហ៊ុនដែលកាន់កាប់ភាគហ៊ុននៅក្នុងក្រុមហ៊ុន Dairy Queen ក្រុមហ៊ុនអាកាសចរណ៍អាមេរិកនិងក្រុមហ៊ុន Kraft Heinz ដល់សប្បុរសជនចំនួន ៥ រួមទាំងមូលនិធិ Gates ផងដែរ។
ជាមួយនឹងអំណោយទានដ៏ខ្ពង់ខ្ពស់នេះ ការបរិច្ចាគរបស់លោកឥឡូវនេះមានចំនួនច្រើនជាង ៣៧ ពាន់លានដុល្លារ ចាប់តាំងពីឆ្នាំ ២០០៦ ។
ក្នុងនាមជាសហស្ថាបនិកនៃក្រុមហ៊ុន Giving Pledge លោកបានប្ដេជ្ញាផ្ដល់ ៩៩% នៃទ្រព្យសម្បត្តិរបស់លោក ដល់មូលនិធិ។
ទ្រព្យសម្បត្តិសុទ្ធរបស់លោកត្រូវបាន Forbes ប៉ាន់ស្មានថា មានចំនួន ៨១,៧ ពាន់លានដុល្លារគិតត្រឹមថ្ងៃទី ១៣ ខែ តុលា៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖scmp
ចុចអាន៖អ្នកច្នៃម៉ូដដ៏ជោគជ័យដែលធ្លាប់មានងារជាព្រះនាង

-
សន្តិសុខសង្គម១២ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១២ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច