Connect with us

KPT+

ទីតាំងខ្មោចលងសាហាវបំផុត ៧ កន្លែងនៅទីក្រុងប៉េកាំង

បានផុស

នៅ

ទីក្រុងប៉េកាំងជាកន្លែងពោរពេញទៅដោយប្រវត្តិសាស្ត្រព្រឺព្រួចដែលល្បីថាសម្បូរករណីខ្មោចលងកើតឡើង ។ ខាងក្រោមនេះគឺជាទីតាំងខ្មោចលងសាហាវបំផុត ៧ កន្លែងនៅទីក្រុងប៉េកាំង ៖

១. ព្រះបរមរាជវាំងនៅទីក្រុងហាមឃាត់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីនេះគឺជារាជវាំងក្នុងរជ្ជកាលមីងនិងឈីងដែលមានប្រវត្តិសាស្ត្រជាង ៦០០ ឆ្នាំមកហើយ ជីវិតមនុស្សជាច្រើនត្រូវបញ្ចប់នៅក្នុងវាំងដោយសារធ្វើខុសនឹងវិន័យ ជាពិសេសការឈ្នានីសគ្នារបស់ស្រីស្នំទើបពួកគេប្រើល្បិចឬថ្នាំបំពុលសម្លាប់មនុស្សគ្មានមេត្តា ។ ដល់ចុងទសវត្សរ៍ឆ្នាំ ១៩៤០ គេប្រែក្លាយព្រះបរមរាជវាំងទៅជាកន្លែងទេសចរណ៍វិញ អ្នកយាមនៅតែឧស្សាហ៍ប្រទះឃើញហេតុការណ៍ចម្លែកៗ និងស្រីស្លៀកពាក់សយំដែលគេសន្និដ្ឋានថាជាខ្មោចព្រោះនាងមិនដែលឆ្លើយតបនឹងមនុស្សឡើយ ។

២. គុងវ៉ាងហ្វូ (វិមានរបស់ព្រះអង្គម្ចាស់គុង)

ដំបូងឡើយវិមាននេះជារបស់មន្ត្រីពុករលួយដ៏ល្បីនៃរាជវង្សឈីងគឺលោក He Shen ស្ថិតនៅលើផ្លូវលីយីននៃស្រុកស៊ីឆេង ។ គាត់មានប្រពន្ធចុង ៨០ នាក់ ហើយប្រពន្ធដើមឈ្មោះ Feng Shi ក្រោយមកនាងក៏ធ្លាក់ខ្លួនឈឺព្រោះកូនប្រុសពៅរបស់ពួកគេស្លាប់នៅពេលប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុម​ឧទ្ទាម ទោះបី He Shen ខំរកលោកសង្ឃមកបួងសួងយ៉ាងណាក៏ដោយ Feng Shi ក៏ស្លាប់ដោយសារខូចចិត្តបាត់ទៅ ។ តាមពាក្យចចាមអារ៉ាមបានឲ្យដឹងថាយប់ឡើងមានខ្មោចយំ និងដើរវិលវល់ជុំវិញសួនមកទល់ពេលនេះទៀតផង ។

៣. ហ្គីជី ហ្គីជី (វិថីខ្មោច)

ឈ្មោះ “ហ្គីជី” មានន័យថា ផ្លូវខ្មោចលង វាមានទីតាំងក្នុង Dongzhimen ហើយកាលពីពីរបីទសវត្សរ៍មុនមានហាងលក់មឈូសជាច្រើនតាមដងផ្លូវតែមិនសូវមានអ្នកទិញទេ ដូច្នេះការរកស៊ីនៅទីនោះចាប់ផ្ដើមដួលរលំតាំងពីឆ្នាំ ១៩៩៧ មកម្ល៉េះ ។

៤. បណ្ណាល័យសុងប៉ូ

បណ្ណាល័យសុងប៉ូមានទីតាំងនៅ Shihu Hutong No.7 ស្រុកស៊ីឆេង ធ្លាប់ជាផ្ទះរបស់ឧត្តមសេនីយ៍ Wu Sangui ។ លោក Wu បានបោះបង់ប្រទេសជាតិចោលព្រោះស្រលាញ់ស្រីពេស្យាថ្នាក់ខ្ពស់ម្នាក់ឈ្មោះ Chen Yuanyuan ខ្លាំងពេក មិនយូរប៉ុន្មាននាងក៏សម្លាប់ខ្លួននិងលងបន្លាចមនុស្សអស់រយៈពេល ១០០ ឆ្នាំចុងក្រោយនេះ ។ ចំណែកមូលហេតុនៃការស្លាប់នោះមិនមាននរណាដឹងច្បាស់ឡើយ អ្នកខ្លះថានាងខូចចិត្តចងក អ្នកខ្លះថានាងលោតទឹក និងមានមតិខុសៗគ្នាច្រើនទៀត ។

៥. ព្រះវិហារ Chaonei 

ព្រះវិហារនេះស្ថិតនៅស្រុក Chaoyang គេនិយាយតៗគ្នាថាមានបូជាចារ្យជនជាតិអង់គ្លេសម្នាក់បានបាត់ខ្លួនដោយគ្មានស្រមោលទាំងវិហារមិនទាន់សាងសង់រួច ។ បន្ទាប់មកមានមនុស្សមួយក្រុមចូលទៅស្រាវជ្រាវនិងរកឃើញផ្លូវក្រោមដីមួយតភ្ជាប់ទៅ Jiuxianqiao Lu ទីក្រុងDashanzi ។ មុនការដួលរលំនៃរាជវង្សឈីង ព្រះវិហារ Chaonei បានក្លាយជាកន្លែងស្នាក់នៅរបស់មន្ត្រីបក្សជាតិម្នាក់ដែលមិនទៅផ្ទះសោះ ហើយ​ប្រពន្ធ​របស់​គាត់​តូចចិត្តពេកក៏​​ធ្វើ​អត្តឃាត​នៅ​ក្នុង​ព្រះវិហារតែម្ដង យប់ខ្លះមានគេស្ដាប់ឮខ្មោចនាងស្រែកនៅច្រករបៀងនៃព្រះវិហារយ៉ាងព្រឺព្រួចសូម្បីអ្នកឆ្លងកាត់ក៏ខ្លាចឡើងញ័រដែរ ។

៦. Huguang Huiguan

តាំងពីដើមមក Huguang Huiguan សាងសង់នៅលើផ្នូរបុរាណស្រាប់ហើយដូច្នេះវាសម្បូរខ្មោចលង ដល់​សម័យ​សាធារណរដ្ឋ​ចិនមាន​សប្បុរសជនម្នាក់​​សាងសង់​ផ្ទះ​សម្រាប់​ជន​ក្រីក្រ​និងជួលបុរសម្នាក់មកធ្វើជាអ្នកអនាម័យនៅទីនោះ គាត់មាន​ជំងឺ​ឃ្លង់សូម្បី​តែខ្មោចក៏មិនចង់លង​​គាត់​ដែរ ។ សព្វថ្ងៃ​នេះ​វា​ជា​សារមន្ទីរ​អូប៉េរ៉ា​ដែល​មាន​ការ​សម្ដែង​ជា​ប្រចាំ ហើយពាក្យ​ចចាមអារ៉ាមគេនិយាយ​ថាបើយើង​​គប់​ដុំ​ថ្ម​ចូល​ក្នុង​ទីធ្លា នោះ​នឹងមានសំឡេងខ្មោចអ្នកអនាម័យជេរត្រឡប់មកវិញ ។

៧. ផ្នូរឧត្តមសេនីយ៍ Yuan

គេជឿថាលោក Yuan តែងតែចេញលងបន្លាចនៅពេលយប់ ផ្នូររបស់គាត់ស្ថិតនៅស្រុក Chongwen ។ ឧត្តមសេនីយ៍ Yuan គឺជាមន្ត្រីស្មោះត្រង់ក្នុងរជ្ជកាលមីងគាត់ដាក់ចិត្តដាក់កាយការពារទឹកដីរបស់រាជវង្សណាស់ ជាអកុសលលោក Yuan ត្រូវគេមួលបង្កាច់រហូតទទួលទោសប្រហារជីវិត មុនស្លាប់គាត់ប្ដេជ្ញាចិត្តថានឹងក្លាយជាខ្មោចការពារឧបទ្វីប Liaodong រហូត ។ កាលនោះប្រជាជននៃប៉េកាំងស្អប់គាត់ដល់ថ្នាក់ហូបសពរបស់លោកទៀតផងនៅសល់តែក្បាលប៉ុណ្ណោះព្រោះមានទាហានស្មោះត្រង់ម្នាក់យកទៅបញ្ចុះនៅ Guanchu Men ដែលមានគ្រួសារចាំថែរក្សា ៕

ប្រែសម្រួល ៖ វារី

ចុចអាន ៖ កន្លែងទេសចរណ៍ ១០ កន្លែងលើពិភពលោក ល្បីព្រឺព្រួច និងរន្ធត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

កសិករចាប់ផ្តើមប្រមូលផលស្រូវប្រចាំរដូវ ខណៈស្រូវស្រាលមានតម្លៃប្រកៀកប្រកិតគ្នា

ជីវិតកម្សាន្ដ៣ ម៉ោង មុន

នាយ ព្រីង ទុំ បានធូរស្បើយខ្លះ ក្រោយកាត់ជើងដោយសារជំងឺទឹកនោមផ្អែម

ជីវិតកម្សាន្ដ៣ ម៉ោង មុន

ល្អហួស អះអាងថា ការផ្តល់កម្លាំងចិត្តពីប្រជាជនកម្ពុជា ធ្វើឲ្យនាងអាចតស៊ូបានគ្រប់យ៉ាង

ព័ត៌មានជាតិ៤ ម៉ោង មុន

៧មករា គឺជាថ្ងៃកំណើតទី២ របស់ប្រជាជនកម្ពុជា បើគ្មានថ្ងៃនោះទេ ក៏គ្មានថ្ងៃនេះដែរ នេះជាសច្ចធម៌ប្រវត្តិសាស្ត្រ គ្មានជនណាមកបំភ្លៃ និងបំផ្លាញបាន

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក លី ធុជ អំពាវនាវឱ្យប្រជាជនបន្តរួបរួមគ្នា និងសម្លឹងមើលទៅរកអនាគតមួយកាន់តែល្អប្រសើរឡើងសម្រាប់ប្រទេសជាតិ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម