Connect with us

KPT+

ស្ត្រី​រស់នៅ​ក្នុង​ប្រទេស​ទាំង ៥ នេះ ងាយ​រងគ្រោះ​បំផុត​ដោយសារ​អំពើ​ហិង្សា

បានផុស

នៅ

ទោះបី​បច្ចុប្បន្ន ស្ត្រី​ត្រូវ​បាន​ផ្ដល់​សិទ្ធិ​ស្មើ​បុរស និង​មាន​ឱកាស​ច្រើន​ក្នុង​សង្គម​ក្ដី ប៉ុន្តែ​នៅ​តាម​បណ្ដា​ប្រទេស​ខ្លះ និង​តំបន់​មួយ​ចំនួន​នៃ​ពិភពលោក ស្ត្រី​នៅ​តែ​រងគ្រោះ​ដោយសារ​អំពើ​ហិង្សា​គ្រប់​រូបភាព ការគាបសង្កត់ ក៏​ដូចជា​ការ​រើសអើង​នៅឡើយ។

ទាំង​នេះ​ជា ប្រទេស ៥ ដែល​គ្រោះថ្នាក់​ខ្លាំង​សម្រាប់​ស្ត្រីភេទ៖

៥. ប្រទេស​ហ្គាតេម៉ាឡា (Guatemala)

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ត្រី​ច្រើន​នាក់​ក្នុង​ប្រទេស​នេះ ជា​ជនរងគ្រោះ ដោយសារ​អំពើ​ហិង្សា​ក្នុង​គ្រួសារ ការ​រំលោភ​បំពាន​ផ្លូវ​ភេទ ព្រមទាំង​ការ​ឆ្លង​នូវ​មេរោគ​អេដស៍​ជាដើម។

៤. ប្រទេស​ស៊ូដង់ (Sudan)

ស្ត្រី​នៅ​ស៊ូដង់​ត្រូវ​រងគ្រោះ​ដោយសារ​ការ​ចាប់ជំរិត ការ​រំលោភ​ផ្លូវ​ភេទ ប្រឈម​ជាមួយ​សង្គ្រាម​ស៊ីវិល​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​ក្នុង​ប្រទេស។

៣. សាធារណ​រដ្ឋ​កុងហ្គោ (Republic of the Congo)

កាល​នៅ​សង្គ្រាម​ស៊ីវិល ស្ត្រី​ជា​ច្រើន​ត្រូវ​បាន​គេ​កេណ្ឌ​ឲ្យ​បម្រើ​ទ័ព។ ចំណែក​ឯ​បច្ចុប្បន្ន​នេះ​វិញ ប្រទេស​កុងហ្គោ​មាន​អត្រា​រំលោភ​ផ្លូវ​ភេទ​គួរ​ឲ្យ​កត់សម្គាល់។ ចំពោះ​ការ​ទទួល​បាន​សិទ្ធិ​វិញ​នៅ​តែ​មិនទាន់​ធំ​ទូលាយ​ប៉ុន្មាន​ដែរ។ ស្ត្រី​នៅ​ក្នុង​ប្រទេស​នេះ​ពុំ​មាន​សិទ្ធិ​ចុះហត្ថលេខា​លើ​ឯកសារ​ច្បាប់​ណាមួយ​ឡើយ បើ​គ្មាន​ការ​អនុញ្ញាត​ពី​ស្វាមី​របស់​ខ្លួន។

២. ប្រទេស​អាហ្វហ្គានីស្ថាន (Afghanistan)

ស្ត្រី​ជា​ច្រើន​នៅ​អាហ្វហ្គានីស្ថាន​ទទួល​បាន​ការ​អប់រំ​ទាប ដោយសារ​សង្គ្រាម​រាប់​ទសវត្ស ក៏​ដូចជា​ការ​រឹត​បន្តឹង​សិទ្ធិ​ស្រ្តី។ ដោយឡែក ការ​រំលោភបំពាន​ផ្លូវ​ភេទ​ក៏​ជា​បញ្ហា​មួយដែរ ដោយ​កាលៈទេសៈ​ខ្លះ ច្បាប់​តម្រូវ​ឲ្យ​ស្ត្រី​រងគ្រោះ​ត្រូវ​រៀបការ​នឹង​បុរស​ដែល​បានរំលោភខ្លួន។

១. ប្រទេសឆាដ (Chad)

នៅក្នុង​ប្រទេសនេះ ស្ត្រី​មាន​សិទ្ធិ​តិចតួច​បំផុត ដោយ​ពួកគេ​ខ្លះ​ត្រូវ​អ្នក​ផ្ទះ​ចាប់​ឲ្យ​រៀបការ​ទាំង​នៅ​វ័យក្មេង ហើយ​ជា​រឿយៗ​នៅ​រង្វង់​អាយុ ១២ ឆ្នាំ​ប៉ុណ្ណោះ។ នៅ​ភាគ​ខាងកើត​នៃ​ប្រទេស​ឆាដ ស្ត្រី​ដែល​ភៀសខ្លួន​ជនជាតិ​ស៊ូដង់ទៅកាន់​បោះជំរុំ តែងតែ​ប្រឈម​នឹង​ការរំលោភផ្លូវភេទ និង​អំពើ​ហិង្សា​ជា​ច្រើន​រូបភាព​ផ្សេង​ទៀត៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ poll2018

ចុចអាន៖ពិចារណា៖ ពេលដឹងថា ប្ដីឬប្រពន្ធមិនស្មោះត្រង់ គួរទ្រាំ​នៅបន្តទៀតដែរ?

ចុចអា​ន៖សិក្សាពីចរិតមិនផ្តេកផ្តួលនៃកូនៗ​របស់សេដ្ឋីៗដ៏មាន​​ឥទ្ធិពលនៅ​ម៉ាឡេស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៣១ នាទី មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ៤៤ នាទី មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានជាតិ២ ម៉ោង មុន

ខេត្តកែប បានបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យពលរដ្ឋ រួចរាល់ ១០០%

វប្បធម៌ ជំនឿ២ ម៉ោង មុន

សាលាមធ្យមវិចិត្រសិល្បៈ ត្រូវបានជ្រើសរើសជាទីតាំងទស្សនកិច្ចរបស់ប្រតិភូស្ត្រីចក្រវាឡអន្តរជាតិ ២០២៤

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម