Connect with us

KPT+

មកដឹងការចំណាយលម្អិត ក្នុងដំណើរយកទង់ជាតិកម្ពុជា ទៅដល់ជំរុំមូលដ្ឋាន ភ្នំអេវឺរ៉េស

បានផុស

នៅ

​រសៀលម្សិលមិញ កម្ពុជាថ្មី បានផ្សាយព័ត៌មានស្ដីពី “អ្នកផ្សងព្រេងម្នាក់ចំណាយពេលជាង ១០ថ្ងៃ ដើម្បីយកទង់ជាតិខ្មែរ ទៅជំរុំមូលដ្ឋាន ភ្នំអេវឺរ៉េស” ដែលទទួលបានការចាប់អារម្មណ៍ជាច្រើន ព្រមទាំងមានចម្ងល់ទាក់នឹងខ្ទង់ចំណាយក្នុងការធ្វើដំណើរនោះ។ ដើម្បីស្រាយចម្ងល់របស់មហាជន នៅថ្ងៃនេះ កម្ពុជាថ្មី សូមលាតត្រដាងពី ការចំណាយរបស់ លោក ជួន ភិរម្យ ជាកូនខ្មែរ ដែលបានយកទង់ជាតិខ្មែរទៅដល់ជំរុំមូលដ្ឋានភ្នំអេវឺរ៉េស ជាតំបន់ភ្នំខ្ពស់នៃពិភពលោក និងមានគ្រោះថ្នាក់ឆក់យកជីវិតអ្នកឡើងភ្នំជាច្រើននាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ជួន ភិរម្យ បានឱ្យ កម្ពុជាថ្មី ដឹងថា ចំពោះការធ្វើដំណើរឡើងទៅដល់ជំរុំមូលលដ្ឋានភ្នំអេវឺរ៉េសនេះ លោកចំណាយសរុបទាំងអស់ អស់ប្រហែល ២ ៨០០ ដុល្លារសហរដ្ឋអាមេរិក។

លោក ជួន ភិរម្យ បញ្ជាក់បន្ថែមថា៖ “ខ្ញុំចំណាយលើកការទិញសំបុត្រយន្តហោះអស់ ៨០០ ដុល្លារ, ទិញកញ្ចប់ទេសចរណ៍ ១ ២០០ ដុល្លារ, ថ្លៃធានារ៉ាប់រងជីវិត ៣៤០ ដុល្លារ, សម្ភារផ្សេងៗអស់ ២០០ ដុល្លារ ហើយការហូបចុក និងស្នាក់នៅ អស់ ២៦០ ដុល្លារ។

លោក ជួន ភិរម្យ បានឱ្យដឹងបន្ថែមថា ការចំណាយទាំងអស់ គឺជាថវិកាផ្ទាល់ខ្លួន ពោលគឺមិនមែនប្រាក់បេសកកម្ម ឬទទួលបានការឧបត្ថម្ភពីខាងណាទេ។ បន្ទាប់ពីបានមកដល់ ជំរុំមូលដ្ឋានភ្នំអេវឺរ៉េសនេះ លោកមិនទាន់ទៅណាភ្លាមៗទៀតនោះទេ ប៉ុន្តែលោកនៅតែមាន មហិច្ឆតា នាំយកទង់ជាតិខ្មែរទៅកាន់ភ្នំខ្ពស់ជាងគេបន្តទៀត។

លោក ជួន ភិរម្យ មានប្រសាសន៍បញ្ជាក់ថា៖ “បាទ សម្រាប់បេសកកម្មបន្តទៀត មិនទាន់គិតទេ ដោយសារទៅដល់កំពូលមានចំណាយច្រើន និងមានហានិភ័យខ្ពស់។ ប៉ុន្តែ ខ្ញុំមានបំណងយកទង់ជាតិខ្មែរនៅភ្នំខ្ពស់ជាងគេតំបន់ African Mount Kilimanjaro តែមិនទាន់ដឹងពេលណា”។

ភ្នំខ្នងផ្សារ ខេត្តកំពង់ស្ពឺ

គួរបញ្ជាក់ថា លោក ជួន ភិរម្យ មានវ័យ ៤២ឆ្នាំ ជាអ្នកស្រឡាញ់ដំណើរកម្សាន្តបែបផ្សងព្រេងអស់រយៈពេលប្រហែល២០​ឆ្នាំមកហើយ។ នៅពេលនេះ លោកមានមោទនភាពដែលអាចលើកទង់ជាតិប្រទេសកម្ពុជាទៅដល់ ជំរុំមូលដ្ឋាន ភ្នំអេវឺរ៉េស (Everest Base Camp) ដែលស្ថិតក្នុងជួរភ្នំហិមាល័យ (Himalayas) ដោយថ្មើរជើងពីតំបន់ Lukla ទៅ EBC ត្រឡប់មកវិញចំនួន ១១ថ្ងៃ ក្នុងចម្ងាយផ្លូវ ១២០ គីឡូម៉ែត្រ។ នេះជាការសម្រេចក្តីសុបិនមួយក្នុងចំណោមក្តីសុបិនផ្សេងទៀតរបស់លោក។

ទទួលបាននៅប័ណ្ណសរសើរលើកទឹកចិត្តមេត្រីភាពបរិស្ថាន ពីក្រសួងបរិស្ថាន

ភ្នំអេវឺរ៉េស ស្ថិតនៅប្រទេសនេប៉ាល់ តាមបណ្តោយព្រំដែននេប៉ាល់ និងចិន។ ភ្នំអេវឺរ៉េស មានកម្ពស់ប្រមាណ ៨៨៤៨ម៉ែត្រ ជាប់ចំណាត់ថ្នាក់ ទី១ ក្នុងចំណោមភ្នំខ្ពស់ជាងគេលើពិភពលោក។ មនុស្សជាច្រើនជាតិសាសន៍បានឡើងភ្នំអេវឺរេស ដើម្បីដោតទង់ជាតិប្រទេសរបស់ខ្លួន ក្នុងនោះមានអ្នកខ្លះជោគជ័យ ឯអ្នកខ្លះទៀតបានបាត់បង់ជីវិតដោយសារខ្សោះកម្លាំង និងអាកាសធាតុត្រជាក់ខ្លាំង៕

អត្ថបទ៖ ច័ន្ទ វីរៈ

ខ្នងតាកំប៉ោង ស្ថិតក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស ភូមិសាស្ត្រ ឃុំថ្មដា ស្រុកវាលវែងខេត្តពោធិ៍សាត់
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ៨ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម៩ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ១២ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

Sokha Hotels

ព័ត៌មានពេញនិយម