KPT+
លម្អិតបុគ្គលិកលក្ខណៈមនុស្សកើតខែកុម្ភៈ
អ្នកកើតខែកុម្ភៈ រមែងប្រកាន់ភាពត្រឹមត្រូវ យកតែការពិតជាគោលមុនធ្វើអ្វីៗ ឈ្លាសវៃឆាប់យល់ការណ៍ មានភាពទាក់ទាញទាំងស្នេហានិងមិត្តភាព។ មនុស្សនេះមានចរិតសុភាពរាបសាពីកំណើត ស្មោះត្រង់ មានការប្ដេជ្ញាខ្ពស់ក្នុងការសម្រេចគោលដៅរបស់ខ្លួន និងមិននិយមធ្វើរឿងឥតប្រយោជន៍ឡើយ។

បុគ្គលប្រភេទនេះ ស្រឡាញ់មិត្តភក្តិខ្លាំង តែកម្របញ្ចេញឲ្យគេដឹង។ ចូលចិត្តបង្កើតមិត្ត តែពុំសូវមានពួកម៉ាកជិតស្និទ្ធប៉ុន្មានទេ។
គេជាមនុស្សដែលឆាប់ស្មានដឹងពីអារម្មណ៍របស់មនុស្សជុំវិញខ្លួន។ ក៏ជាប្រភេទមនុស្សឯករាជ្យ ស្រឡាញ់សេរីភាព ស្អប់ការរឹតត្បិត ហើយរស់នៅមិនសូវចេះអែបអបអ្នកណាឡើយ។
អ្នកមានកំណើតខែកុម្ភៈ បើស្រលាញ់អ្នកណាហើយ មិនងាយដកចិត្តមកវិញទេ។ ដូចនិយាយពីខាងដើម មនុស្សនេះស្រឡាញ់ខ្លាំង តែមិនបញ្ចេញងាយៗឡើយ។ គេឧស្សាហ៍ស្ងៀមស្ងាត់ ហើយបើមានស្នេហាក៏មិនចង់ឲ្យអ្នកដទៃដឹងឮច្រើន។ ទោះយ៉ាណា គូជីវិតរបស់អ្នកកើតខែនេះ ភាគច្រើនជាមនុស្សអស្ចារ្យម្នាក់។

មនុស្សនេះបើស្រលាញ់ គឺស្រលាញ់ហើយ តែបើអត់វិញក៏មិនហ៊ានប្រាប់គេត្រង់ៗដែរ។បើសួរថាគេស្រលាញ់មនុស្សបែបណា? ពិបាកប្រាប់បន្តិច!
លក្ខណៈប្លែករបស់គេ ជាមនុស្សពោរពេញដោយសមត្ថភាពខ្ពស់ សម្បូរគំនិតច្នៃប្រឌិត ចូលចិត្តជួយសង្គម ជាពិសេសបង្កើតកម្មវិធីសប្បុរសធម៌ជាដើម។ Team នេះ ក៏ជាមនុស្សម៉ឺងម៉ាត់ ច្បាស់លាស់ ហ្មត់ចត់ មានភាពជាអ្នកដឹកនាំ និងមិនចំណូលខ្សែលើដាក់អ្នកដទៃ។

គេជាមនុស្សម្នាក់ដែលរួសរាយរាក់ទាក់ជាងគេក្នុងចំណោមមនុស្សទូទៅ ហើយងាយនឹងលេចធ្លោណាស់ព្រោះភាពរវាសរវៃ។ ជាមនុស្សមិនអាត្មានិយម ចូលចិត្តជួយអ្នកដទៃដោយមិនរំពឹងបានអ្វីមកវិញឡើយ។
ថ្វីត្បិតថាជាមនុស្សដែលរួសរាយរាក់ទាក់ តែក៏ពូកែខឹងណាស់ដែរ។ យ៉ាងណាមិញ គេជាមនុស្សខឹង ឆាប់បាត់ ទាស់ត្រង់ថាពេលខឹងម្ដងៗ អាងអី អាងទឹកភ្នែកហ្នឹងជាគ្នា។
ចំណុចខ្សោយរបស់អ្នកកើតខែកុម្ភៈ គឺតែងសៅហ្មងតែនឹងរឿងអនាគតជ្រុលហួសហេតុ។ គេមិនខ្វល់នឹងអតីតបែបណា ក៏មិនសូវយកចិត្តទុកដាក់ជាមួយបច្ចុប្បន្ន ទើបគេរមែងតែលតោលៗ ព្រួយចិត្តច្រើន ព្រោះផ្ដោតលើអនាគតខ្លាំងពេក៕
អត្ថបទ៖ សន្យា
ចុចអាន៖ ដឹងខ្ទេច! ចរិតពិតអ្នកកើតខែមករា

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ