Connect with us

KPT+

មូលហេតុពិតដែលទីក្រុងហាមឃាត់នៅ ចិន មានសត្វក្អែកជាច្រើនរស់នៅ

បានផុស

នៅ

ក្អែកគឺជាសត្វដែលទាក់ទងនឹងសំណាងអាក្រក់ និងការស្លាប់។ ដូច្នេះហើយ ការលេចឡើងនៃសត្វក្អែកក្នុងចំនួនដ៏ច្រើននៅក្នុងទីក្រុងហាមឃាត់ (Forbidden City) នៅប្រទេសចិន តែងតែត្រូវបានផ្សារភ្ជាប់ជាមួយ​នឹង​រឿង​ព្រេង​ចម្លែកៗ​ជា​ច្រើន។

ចំពោះ​អ្នក​ដែល​បាន​ទៅ​ទស្សនា​ទីក្រុង​ហាម​ឃាត់ មិន​បាន​ដឹង​ថា​មាន​ក្អែក​នៅ​ក្នុង​វាំង​ជា​ញឹក​ញាប់។ សត្វស្លាបនេះ​មាន​ពណ៌​ខ្មៅ ជាសត្វដែលមិនមានសំណាង​ក្នុងក្រសែភ្នែកមនុស្ស​ជាច្រើន ព្រោះវាច្រើនតែជាប់ទាក់ទងនឹងការស្លាប់។ អត្ថិភាពនៃសត្វក្អែកបន្ថែម​ទៅលើ​អាថ៌កំបាំង​នៃទីក្រុងហាមឃាត់ ដែលជាវិមានមួយ​ដែលបាន​ស៊ូទ្រាំ​នឹង​ព្យុះ​បង្ហូរ​ឈាម​រាប់​រយ​ឆ្នាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមពិតទៅ សត្វក្អែក​ពីរបីក្បាលដែលដើរជុំវិញទីក្រុង​នេះ ​គឺគ្រាន់តែជាអ្នក​ធ្វើដំណើរឆ្លង​កាត់​ប៉ុណ្ណោះ ផ្ទះពិតរបស់ពួកវាគឺជាដើមឈើធំៗជុំវិញវាំង ដូចជាផ្លូវ Nam Ha ឬ Chang’an Avenue។ ទោះជាយ៉ាងណាក៏ដោយ កាល​រាជវង្ស Qing សត្វក្អែកមាន​ទំនាក់ទំនង​យ៉ាង​ស៊ីជម្រៅ និងមិនអាច​បំបែកបានជាមួយទីក្រុងហាមឃាត់ វាជា​សញ្ញា​ល្អនៃគ្រួសាររាជវង្សឈីង ។ ដើម្បីពន្យល់ពីមូលហេតុដែលទីក្រុងហាមឃាត់មានសត្វក្អែកច្រើនយ៉ាងនេះ ចាំបាច់ត្រូវគូសបញ្ជាក់ជាដំបូងថា នៅក្នុងប្រទេសចិនបុរាណ បក្សីនេះមិនមែនជាប្រផ្នូល​អាក្រក់នោះទេ។ ដូច្នេះហើយ បានជាគ្មានសត្វក្អែកមកប្រមូលផ្តុំគ្នានៅទីក្រុងហាមឃាត់នោះទេ ព្រោះកន្លែងនេះមានមនុស្សស្លាប់ច្រើន ឬបណ្តាសា​គួរឲ្យ​ខ្លាច។

ក្នុង​រាជវង្ស​ឈីង ពេល​ត្រូវ​សត្រូវ​ដេញ​តាម ថាញ់ថៃនូហាជី ធ្វើ​ពុត​ជា​ស្លាប់។ នេះបានទាក់ទាញសត្វក្អែកមួយចំនួនធំឲ្យ​ហើរចុះមកលើគាត់។ ដោយសារតែសត្វក្អែក​គឺជាសត្វស្លាប ដោយឃើញទិដ្ឋភាពនោះ ពួកវាគិតថា នូហាជីបានស្លាប់​ហើយ ដូច្នេះពួកគេក៏ចាកចេញទៅ។ តាំង​ពី​ពេល​នោះ​មក ក្អែក​ត្រូវ​បាន​បុព្វបុរស ឈីងចាត់​ទុក​ថា​ជា​សត្វ​ស្លាប​ដ៏​ពិសិដ្ឋ​នាំ​សំណាង។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​នៅ​ពេល​នេះ ព្រះ​ចៅ​អធិរាជ​បាន​បញ្ជា​មិន​ឲ្យ​ចាប់​សត្វ​ក្អែក​ឡើយ។ អធិរាជឈីងក៏បានសង់សសរសេឡេស្ទាលនៅក្នុងទីក្រុងហាមឃាត់ ដោយដាក់អាហារនៅលើវាដើម្បីចិញ្ចឹមក្អែក។ យូរ ៗទៅចំនួនសត្វក្អែកដែលប្រមូលផ្តុំនៅទីនេះគឺមានទំហំធំ​ ហើយបានក្លាយជាបក្សីដ៏ល្អមួយនៅក្នុង​បេះដូងនៃរាជវង្ស​ម៉ាន់ថាញ់។

សព្វថ្ងៃ​នេះ នៅក្នុងទីក្រុងហាមឃាត់ នៅតែមាន​សត្វក្អែក​ជា​ច្រើន ដែលភាគច្រើន​ដោយសារ​តែ​នៅ​ទីនេះមានដំបូលធំៗ ដែល​សក្ដិសម​សម្រាប់​សត្វ​បក្សី​ស្នាក់នៅ។ ទីក្រុង​ហាមប្រាម ជា​ធម្មតា​ស្ងប់ស្ងាត់ គ្មាន​ការ​រំខាន​ពី​មនុស្ស។ ក្នុង​រដូវរងា សីតុណ្ហភាព​នៅ​ទីនេះ​គឺខ្ពស់គួរ​សម ដែលធ្វើ​ឲ្យ​វា​ក្លាយ​ជា​កន្លែង​ពេញ​និយម​សម្រាប់​សត្វក្អែករស់នៅ។

ទោះយ៉ាងណាក៏ដោយ​ ​ប៉េកាំងមិនមែនជាទីក្រុងតែមួយគត់ដែលមានសត្វក្អែកច្រើននោះទេ។ ទីក្រុងភាគខាងជើង​ជាច្រើនជុំវិញពិភពលោក ពីទីក្រុងឡុងដ៍ ទីក្រុងមូស្គូ ប្រទេសជប៉ុន ​សហរដ្ឋអាមេរិក ក៏បក្សីនេះដូចគ្នា សូម្បីតែប្រទេសសិង្ហបុរី​នៅអាស៊ីអាគ្នេយ៍ក៏ត្រូវញាំញីដោយសត្វក្អែកដែរ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖វិមានមួយនៅ ថៃ ល្បីថាខ្មោចលងសាហាវ ស្រាប់តែម្ចាស់ផ្ទះចេញមុខទម្លាយការពិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ក្តាមសេះ
ព័ត៌មានជាតិ៨ នាទីutes មុន

ស្ថានីយភ្ញាស់ក្តាមសេះ ក្នុងសហគមន៍នេសាទភូមិថ្មី កំពុងដំណើរការភ្ញាស់ក្តាមមេពង ដើម្បីរក្សាស្ថិរភាពក្តាមនៅក្នុងសមុទ្រកែប

ព័ត៌មានជាតិ៩ ម៉ោង មុន

ស្នងការ​ខេត្ត​បន្ទាយមានជ័យ ៖ បុណ្យចូលឆ្នាំថ្មី​ខាង​មុន​នេះ ហាម​ច្រក​ទឹក​ក្នុង​ថង់ ​គប់​ដាក់​គ្នា

សន្តិសុខសង្គម១០ ម៉ោង មុន

Update! សង្ស័យ​ផ្ដើម​ពី​ផ្ទុះ​ធុងហ្គាស ទើប​ឆេះ​ឃ្លាំង​រោងចក្រ​៣ រាលដាល​ដល់​ផ្ទះ​ពលរដ្ឋ​០៤​ខ្នង

ព័ត៌មានជាតិ១១ ម៉ោង មុន

ព្រឹត្តិការណ៍ “សង្ក្រាន្តវត្តភ្នំ” ៣​ថ្ងៃ​មាន​រៀបចំ​កម្មវិធី​បែប​ប្រពៃណី​ជាតិ និងកម្មវិធី កម្សាន្ត​សប្បាយជាច្រើន

នយោបាយ១២ ម៉ោង មុន

អ្នកវិភាគ និង​អ្នកឃ្លាំមើល៖ នាយករដ្ឋមន្ត្រី​កម្ពុជា​តែង​ផ្ដល់​អាទិភាព​ខ្ពស់​ ចំពោះ​សុខទុក្ខ​​ប្រជាពលរដ្ឋ

Sokha Hotels

ព័ត៌មានពេញនិយម