Connect with us

KPT+

មនុស្សប្រុស​ភាគច្រើនចង់បានទំនាក់ទំនងជាប់លាប់មួយ​នៅវ័យប៉ុន្មាន?

បានផុស

នៅ

នៅក្នុងបេះដូងបុរសម្នាក់ៗ គេមិនចង់បានស្នេហា​ជាប់លាប់ (រៀបការ) ឆាប់ពេកទេ តែប្រសិន​បើជួបមនុស្ស​ត្រូវចិត្ត គេដូរគំនិត​នេះភ្លាម ហើយ​ខាងស្រី​ឱ្យធ្វើអីគេធ្វើហ្នឹង រួមទំាង​​ការប្រគល់ផ្កាស្លាផងដែរ។ ចុះ​តើគុណសម្បត្ដិរបស់ស្ត្រីបែបណាទៅ ទើបអាចធ្វើឱ្យមនុស្សប្រុស​ដែលនៅក្បែរនាង ស្រាប់តែដូរចិត្ត​ព្រម​បោះបង់សេរីភាពចោល​បាន?

១ ភាពធូរស្រាល

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វាជាការលំបាកសម្រាប់មនុស្ស​ប្រុស ក្នុងការកសាងទំនាក់ទំនងយូរអង្វែង​ជាមួយនរណាម្នាក់ ដែលរារាំង​បិទសិទ្ធិ និង​ធ្វើឱ្យគេ​រស់នៅក្នុងសភាពតឹងតែងថប់បារម្ភ។ មនុស្ស​ប្រុស​ចូលចិត្ត​សេរីភាព​និងមិនសូវពូកែ​រកលេស​គេចកុងវែងឆ្ងាយ​ដូច្នេះ​ប្រសិនមនុស្ស​ស្រី​ចិត្តទូលាយ ងាយនឹង​ធ្វើឱ្យគេគិតអំពីអនាគតជាមួយនាង​។

២ ការប្រជែង

មនុស្ស​ប្រុសជាកូនក្មេង ក្នុងរឿង​ដណ្តើម។ គេ​ចូលចិត្ត​ទាមទារមកជាកម្មសិទ្ធិ​ នូវ​មនុស្សស្រីណាម្នាក់ ដែលជា​ចំណុចស៊ីបនៃបុរសផ្សេងទៀត​ដែរ។ ត្រូវប្រាកដថា គេ​ពិតជា​ត្រូវរ៉ូវនឹង​យើង ចំណែកឯ​រៀបការ​ដើម្បី​គេយកយើង​ទៅបង្អួត​អ្នកផ្សេង ​ជារឿងមិនធានាសុភមង្គលទាល់តែសោះ។

៣ សមភាព

ប្រសិនបើមនុស្ស​ស្រី​ចាត់ទុកខ្លួន​មានជាង ឡូយជាង​ ស្អាតជាង អស្ចារ្យជាង ​នាង​នឹងបានមនុស្ស​ប្រុសប្រភេទ​បញ្ញើក្អែក​តែប៉ុណ្ណោះ ចំណែក​បុរសភាគច្រើន គេគិត​កិត្តិយស​សំខាន់ជាង។ គេនៅតែ​ត្រូវការ​សមភាព ក្នុងទំនាក់ទំនង មិនឱ្យ​អ្នកណា​មកមើលស្រាលគេ​ឡើយ ទោះគេ​ស្រលាញ់នាងកម្រិតណាក្តី។ ឥឡូវនេះស្ត្រី ចង់ត្រូវបានគេមើលឃើញថា ស្មើនឹងបុរស នេះជារឿងល្អ ប៉ុន្តែ នារីដែលកាន់តែឆ្លាត នាង​មិនចាំបាច់ប្រកួតប្រជែងជាមួយបុរសដើម្បីភាពលេចធ្លោក្នុងទំនាក់ទំនងទេ ព្រោះនាងកាន់តែដាក់ខ្លួន គេ​កាន់តែតាមបម្រើទៅវិញ។

៤ ការយល់ដឹងទើបទទួលបានសុភមង្គល

ដំបូង​យើងស្រលាញ់មនុស្ស​ក្មេង ស្អាត។ តែពេលរៀបការ​ យើងចង់រស់នៅជាមួយមនុស្ស​ដែល​មាន​ភាពចាស់ទុំ និងយល់ដឹងអំពី​សិល្បៈនៃការរួមរស់ជាមួយគ្នា។ មនុស្ស​ស្រី​ខ្លះ​អាចជាសង្សារ តែនាង​មើល​យ៉ាងណាក៏មិនសមថា​ត្រៀមលក្ខណៈគ្រប់គ្រាន់ក្នុងការ​មានទារកឬ​ក្លាយជាម្តាយឡើយ។ នេះជាចំណុចដែលនាំឱ្យ​មនុស្ស​ស្រី​សម្បូរស្នេហ៍ជាច្រើន​ រងទឹកភ្នែក។

៥ អារម្មណ៍ពិសេស​

អារម្មណ៍នេះ ផ្តោតលើបុគ្គល ដែលយកចិត្តទុកដាក់លើគេ លើគ្រួសារសាច់ញាតិគេ​និងចុះសម្រុង​ជាមួយ​សហគមន៍គេ។ អារម្មណ៍ដែលជឿថា នាងនឹងអត់ទោស នាងនឹងយោគយល់ នាងនឹង​មានចិត្ត​ធ្ងន់។ អារម្មណ៍ដែលថានាងមិនកុហក នាងមិនក្បត់​និងគាំទ្រខ្លួន។ នេះជាអារម្មណ៍ពិសេស​ដែលកើតមាន​តែរវាងមនុស្ស​ដែល​មាននិស្ស័យជាគូនឹងគ្នា​ទើបយល់អំពីវាបាន៕

អត្ថបទ៖ Mr Tomorrow

ចុចអាន៖ ពិចារណា៖ ពេលដឹងថា ប្ដីឬប្រពន្ធមិនស្មោះត្រង់ គួរទ្រាំ​នៅបន្តទៀតដែរ?

ចុចអាន៖ ប្រសិនអ្នកកំពុង​លួចស្រលាញ់នារីណាម្នាក់ អានកុំខាន!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៩ នាទី មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១២ នាទី មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ២ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច២ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម