KPT+
មកដឹងពីរឿងវេជ្ជសាស្ត្រគួរឱ្យចាប់អារម្មណ៍ទាំង ៥ ក្នុងកំណត់ត្រាពិភពលោក Guinness
កំណត់ត្រាពិភពលោក Guinness គឺជាការកត់ត្រាអ្វីមួយដែលមានលក្ខណៈលើសគេបង្អស់លើពិភពលោក ។ ថ្ងៃនេះយើងមកដឹងពីរឿងវេជ្ជសាស្ត្រគួរឱ្យចាប់អារម្មណ៍ទាំង ៦ ក្នុងកំណត់ត្រាពិភពលោក Guinness ម្ដង ៖
១. ជំងឺរាតត្បាតដ៏អាក្រក់បំផុត
ជំងឺរាតត្បាតដ៏អាក្រក់បំផុតគឺការស្លាប់ពណ៌ខ្មៅ (Black Death) ដែលជាប្រភេទជំងឺប៉េស្តសួត វារីករាលដាលពាសពេញអឺរ៉ុប អាស៊ី និងអាហ្វ្រិកខាងជើងចន្លោះឆ្នាំ ១៣៤៦ និង ១៣៥៣ ។

២. វីរុសធំបំផុត
វីរុស Megavirus chilensis ឬ MGVC មានសំបកប្រូតេអ៊ីនធំជាងវីរុសដទៃទាំងអស់គឺ ៤៤០ ណាណូម៉ែត្រ ។

៣. ការពិនិត្យសុខភាពភ្នែកធំបំផុត
ការពិនិត្យសុខភាពភ្នែកដ៏ធំបំផុតមានមនុស្ស ១១,៧១៥ នាក់ចូលរួម ហើយត្រូវបានរៀបចំឡើងកាលពីថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០១៣ ដោយមូលនិធិស្រាវជ្រាវនិងអភិវឌ្ឍន៍ Shah Satnam Ji នៅឥណ្ឌា ។

៤. ករណីអេដស៍ដំបូងជាមួយនឹងការធ្វើរោគវិនិច្ឆ័យមេរោគអេដស៍
ករណីជំងឺអេដស៍ដំបូងបំផុតគឺជាយុវជនជនជាតិអាមេរិកម្នាក់ដែលបានស្លាប់នៅឆ្នាំ ១៩៦៩ ។
៥. មេរោគដ៏សាហាវបំផុត

បាក់តេរី Yersinia pestis បានសម្លាប់មនុស្ស ២៥ លាននាក់នៅអឺរ៉ុបក្នុងសតវត្សទី ១៤ ។ វាត្រូវបានគេដាក់ឈ្មោះតាមអ្នកវិទ្យាសាស្ត្របារាំងAlexandre Yersin ដែលជាអ្នកកំណត់អត្តសញ្ញាណវានៅឆ្នាំ ១៨៩៤ វាគឺជាជំងឺប៉េស្តដែលឆ្លងពីចៃ និងកណ្តុរ ៕
ប្រែសម្រួល ៖ វារី
ចុចអាន ៖ ឯតគ្គកម្មមួយ ត្រូវ Guinness World Records បិទ លែងឲ្យមានអ្នកបំបែក ព្រោះគ្រោះថ្នាក់ខ្លាំងពេក

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
សន្តិសុខសង្គម១ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ត្រាំ បញ្ជាឲ្យមនុស្សជិត ១លាននាក់ ចេញពីអាមេរិក ជាបន្ទាន់