Connect with us

KPT+

សត្វ ៦ ប្រភេទ ទើបតែផុតពូជក្នុងសតវត្សទី ២១

បានផុស

នៅ

ចាប់តាំងពីសតវត្សទី ១៦ មានសត្វឆ្អឹងខ្នងចំនួន ៦៨០ ប្រភេទបានផុតពូជ ហើយយ៉ាងហោចណាស់សត្វ ១,០០០ ប្រភេទទៀតកំពុងទទួលរងការគំរាមកំហែងពីមនុស្ស ។ ខាងក្រោមជាសត្វ ៦ ប្រភេទដែលទើបតែផុតពូជថ្មីៗក្នុងសតវត្សទី ២១ នេះ ៖

១. អណ្ដើកយក្ស Pinta 

អណ្ដើកយក្ស Pinta ចុងក្រោយគេបង្អស់មានឈ្មោះថា Lonesome George វាងាប់នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ ២០១២ ក្នុងអាយុជាង ១០០ ឆ្នាំ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២. កង្កែបពុលដ៏អស្ចារ្យ

កង្កែបពុលដ៏អស្ចារ្យផុតពូជនៅឆ្នាំ ២០២០ ហើយត្រូវគេកត់ត្រាចុងក្រោយក្នុងឆ្នាំ ១៩៩២ ។

៣. Spix’s Macaw

សេក Macaw មានដើមកំណើតនៅប្រទេសប្រេស៊ីល ត្រូវបានគេឃើញចុងក្រោយនៅក្នុងព្រៃឆ្នាំ ២០១៦ និងប្រកាសថាផុតពូជនៅឆ្នាំ ២០១៩ ។

៤. Pyrenean Ibex

Pyrenean ibex ចុងក្រោយគឺជាសត្វញីឈ្មោះ Celia ដែលងាប់នៅភាគខាងជើងនៃប្រទេសអេស្ប៉ាញក្នុងថ្ងៃទី៦ ខែមករា ឆ្នាំ២០០០ ដោយគ្មានមូលហេតុពិតប្រាកដ ។

៥. Bramble Cay Melomys

Bramble Cay Melomys ត្រូវបានប្រកាសថាផុតពូជដោយ IUCN ក្នុងខែឧសភា ឆ្នាំ២០១៥ គេឃើញវាចុងក្រោយក្នុងឆ្នាំ២០០៩ នៅលើកោះផ្កាថ្មតូច Bramble Cay ។

៦. រមាសខ្មៅលោកខាងលិច

រមាសខ្មៅលោកខាងលិចត្រូវបានប្រកាសថាផុតពូជដោយ IUCN ក្នុងឆ្នាំ២០១១ ។

សត្វជាច្រើនបានផុតពូជដោយសារសកម្មភាពរបស់មនុស្សដែលបណ្ដាលឲ្យពួកវាឈឺ បាត់បង់ទីជម្រក ខ្វះចំណី និងការរំខានផ្សេងៗដូចជាការបរបាញ់ជាដើម ៕

ប្រែសម្រួល ៖ វារី

ចុចអាន ៖ សត្វ ៥ ប្រភេទ ផុតពូជពីផែនដីគ្មានសល់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា៣ នាទីutes មុន

Ferdinand ចុចឈ្មោះកីឡាករ ៤ នាក់ឱ្យ Amorim ទិញចូល ទោះ​អស់​លុយ​ប៉ុន្មាន​ក៏យកឱ្យបាន

ព័ត៌មានជាតិ៤ នាទីutes មុន

CRF៖ ការនាំចេញអង្កររបស់វៀតណាម និងថៃនឹងរងផលប៉ះពាល់ខ្លាំងពីគោលនយោបានពន្ធរបស់ត្រាំ

ព័ត៌មានជាតិ៥ នាទីutes មុន

ក្នុងស្ថានភាពតានតឹងផ្នែកពាណិជ្ជកម្ម ជប៉ុនប្រកាសប្រកៀកស្មាជាមួយកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនងប្រទេសទាំងពីរ

កីឡា១៦ នាទីutes មុន

មន្ទីរអប់រំ​ យុវជន​ និង​កីឡា​ ខេត្ត​ពោធិ៍សាត់​ ប្រកាស​រៀបចំ​​ការ​ប្រកួត​ចំបាប់​អបអរ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​

ព័ត៌មានជាតិ១៦ នាទីutes មុន

ថ្នាក់ដឹកនាំ ចុះសួរសុខទុក្ខយោធិននៅមជ្ឈមណ្ឌលអភិវឌ្ឍយោធិនពិការសម្ដេចតេជោ ហ៊ុន សែន គូលែន៣១៧

Sokha Hotels

ព័ត៌មានពេញនិយម