Connect with us

KPT+

ក្រុមហ៊ុន​គ្រឿង​ក្រអូប​ណា ជា​កំពូល​យីហោ​នៅ​លើ​ពិភពលោក ​ប្រចាំ​ឆ្នាំ ២០២២?

បានផុស

នៅ

តើ​លោក​អ្នក​ដឹង​ទេ​ថា ​ក្រុមហ៊ុន​គ្រឿងក្រអូប​ណាខ្លះ បាន​ឈរ​ជា​យីហោ​កំពូល​នៅ​លើ​ពិភពលោក​ឆ្នាំ ២០២២?

តោះ! ​ឥឡូវ​មក​ស្គាល់​យីហោ​គ្រឿងក្រអូប​កំពូល​ទាំង ៣ ដែល​នាំ​មុខ​គេ​នៅ​លើ​ពិភពលោក!

យីហោ L’Oréa

Is L'Oréal Sustainable? Beauty Giant Aims for 95% Renewable Ingredients By  2030
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជា​ក្រុមហ៊ុន​គ្រឿងសម្អាង​ដ៏​ធំ​បំផុត​មួយ​ និង​ជា​យីហោ​ផលិតផល​ថែរក្សា​សម្ផស្ស​ល្បីល្បាញ​នៅ​ទូទាំង​លើ​ពិភពលោក។ L’Oréa ចាប់ផ្ដើម​ផលិតផល​របស់​ខ្លួន​នៅ​ក្នុង​ឧស្សាហកម្ម​គ្រឿងសម្អាង​តាំង​ពី​ជាង​មួយ​សត​វត្សរ៍​មុន នា​ឆ្នាំ ១៩០៩ ។

ផលិតផល​របស់​ក្រុមហ៊ុន​គ្រឿងសម្អាង​យក្ខ​នេះ​រួមមាន ផលិតផល​ថែរក្សា​ស្បែក ថែរក្សា​សក់ ផលិតការពារ​កម្ដៅ​ថ្ងៃ និង​គ្រឿងក្រអូប​ច្រើន​ទៀត។ ម៉ាក​ល្បីៗ​ដែល​ចេញ​លក់​ដោយ L’Oréa មាន​ដូចជា L’Oréal Paris, Garnier, Maybelline New York និង SoftSheen ។

យីហោ Unilever

Unilever says no to 'normal' with new positive beauty vision | Unilever

ក្រុមហ៊ុន Unilever ស្ថិត​ក្នុង​ចំណោម​យីហោ​ទំនិញ​ប្រើប្រាស់​ផ្ទាល់ខ្លួន​ធំ​ជាង​គេ​បំផុត​នៅ​លើ​ពិភពលោក។ ក្រុមហ៊ុន​នេះ​ដើរ​តួ​ក្នុង​ឧស្សាហកម្ម​គ្រឿងសម្អាង​ជាមួយ​នឹង​ម៉ាក និយម​ដូចជា Axe/Lynx, Dove, Lifebuoy, Pond’s, Close-Up, TRESemmé, Suave, Sunsilk, និង Vaseline។ល។ នៅឆ្នាំ ២០១៧ ក្រុមហ៊ុន Unilever បាន​ប្រកាស​បង្កើត​ក្រុមហ៊ុន​ថ្មី​របស់​ខ្លួន “យូនីលវើរ​គ្រឿងសម្អាង​អន្តរជាតិ” ដើម្បី​ពង្រីក​ផលិតផល​ម៉ាក​ល្បីៗ និង​យីហោ​គ្រឿងក្រអូប​ទូទាំង​ពិភពលោក។

យីហោ Estée Lauder

ESTÉE LAUDER 32 Beauty Essentials Worth over £329 : Amazon.co.uk: Beauty

Estée Lauder ជា​ក្រុមហ៊ុន​ផលិត ​និង​ថែរក្សា​ស្បែក​ជាមួយ​គ្រឿង​តែង​មុខ គ្រឿងក្រអូប​ និង​ផលិតផល​ថែរក្សា​សក់​ឈាន​មុខ​គេ​មួយ​របស់​ពិភពលោក។ ក្រុមហ៊ុន​នេះ​មាន​ផលិតផល​ចម្រុះ​ជាង ២៥ម៉ាក​ ដែល​បាន​លក់​នៅ​ក្នុង ១៥០ ប្រទេស។ ចាប់តាំង​ពី​បង្កើត​ឡើង​នៅ​ទសវត្ស​ឆ្នាំ ១៩៤០ ក្រុមហ៊ុន​បាន​បន្សល់​ទុក​កេរ្តិ៍ឈ្មោះ​លើ​គ្រប់​វិស័យ​នៃ​ឧស្សាហកម្ម​សម្រស់។

សព្វថ្ងៃ Estée Lauder នៅ​តែ​ឈរ​ក្នុង​ទីផ្សារ​គ្រឿងសម្អាង​ខ្នាត​អន្តរជាតិ​រហូត​ក្លាយ​ជា​ក្រុមហ៊ុន​មាន​ប្រជាប្រិយ​បំផុត​មួយ​នៅ​លើ​ពិភពលោក៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ technavio Blog

ចុចអាន៖ សារធាតុគីមីក្នុងគ្រឿងសម្អាង និងទឹកអប់ ជាមូលហេតុនាំឱ្យក្មេងស្រីឆាប់ពេញវ័យមុនអាយុ

ចុចអាន៖ ចំណុចសំខាន់ៗ៤​មុនពេលចង់រកស៊ីផ្នែកគ្រឿងសម្អាងបានកាក់កប

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម