KPT+
តារានិករទាំង ៤ នេះ ចាត់ទុកសត្វចិញ្ចឹមដូចកូនបង្កើត
មនុស្សចាប់ផ្ដើមចិញ្ចឹមសត្វដំបូងទុកជាជំនួយការបរបាញ់ចំណីតាំងពីជាង ៣ ម៉ឺនឆ្នាំមុនមកម្ល៉េះ អ្នកខ្លះចិញ្ចឹមដូចសមាជិកគ្រួសារព្រោះការអាណិតស្រលាញ់ ។ មកស្គាល់តារានិករទាំង ៤ ដែលចាត់ទុកសត្វចិញ្ចឹមដូចកូនបង្កើត ៖
១. តារានិករ Cancer
តារានិករ Cancer ផ្ដល់តម្លៃនិងក្ដីស្រលាញ់ឲ្យកូនឆ្មានិងកូនឆ្កែរបស់ពួកគេណាស់ នៅក្នុងផ្ទះពោរពេញដោយសម្ភារៈសត្វចិញ្ចឹមដូចមនុស្សកូនខ្ចីតែម្ដងរួមមាន ពូក ប្រដាប់លេង និងវត្ថុប្រើប្រាស់ជាច្រើនទៀត ។ មិនតែប៉ុណ្ណោះ Cancer មិនស្ទាក់ស្ទើរចិត្តក្នុងការអនុញ្ញាតឲ្យសត្វចិញ្ចឹមគេងក្បែរឡើយ សូម្បីអាហារញ៉ាំជាមួយគ្នាក៏មិនប្រកាន់ដែរ ។

២. តារានិករ Leo
តារានិករ Leo ជឿជាក់ថាការចាត់ទុកទន្សាយឬឆ្មាដូចកូនគឺជារឿងធម្មតា ចំណែកទូខោអាវសត្វចិញ្ចឹមវិញសឹងតែធំជាងម្ចាស់ទៅទៀត ។ សម្រាប់ពេលរវល់ម្ចាស់សត្វប្រភេទនេះថែមទាំងជួលគេឲ្យមកមើលថែសត្វចិញ្ចឹមរបស់ខ្លួនដូចទារកដោយមិនកំណាញ់ពីថវិកាទេ ។

៣. តារានិករ Capricorn
ម្ចាស់ដែលជាតារានិករ Capricorn ទៅណាមកណាតែងតែយកសត្វចិញ្ចឹមទៅតាម អ្នកខ្លះមានកន្លែងពិសេសសម្រាប់កូនៗជិះតែម្នាក់ឯងក៏មាន ។

៤. តារានិករ Virgo
មនុស្សជុំវិញខ្លួនមួយចំនួនមិនសំខាន់សម្រាប់តារានិករ Virgo ដូចសត្វចិញ្ចឹមផង ទោះបីឆ្កែលួចស្បែកជើងទៅបាត់ក៏គាត់នៅតែលើកលែងទោសឲ្យសត្វជាទីស្រលាញ់ដែរ ។

ការស្រលាញ់សត្វទុកដូចកូនមិនមែនជារឿងគួរឲ្យអៀនខ្មាស់ឡើយ តាមពិតពួកគាត់ជាមនុស្សមានសន្ដានចិត្តល្អទៅវិញទេ ៕
ប្រែសម្រួល ៖ វារី
ចុចអាន ៖ តើទឹកមាត់របស់សត្វចិញ្ចឹម ពិតជាឆ្លងឬបង្កជាមេរោគដល់មនុស្ស?

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ