KPT+
ជីវិតចុងក្រោយរបស់មេទ័ពបារាំងដ៏ល្បីល្បាញ ណាប៉ូឡេអុង ក្រោយចាញ់សង្គ្រាម ត្រូវនិរទេសខ្លួនទៅកោះដាច់ស្រយាល
បន្ទាប់ពីការបរាជ័យនៅសមរភូមិ ព្រះចៅអធិរាជណាប៉ូឡេអុង (Napoleon Bonaparte) ត្រូវដាក់រាជ្យជំនួសកូនប្រុសរបស់លោក មុនពេលត្រូវគេនិរទេសទៅកាន់កោះបោះបង់ចោល Saint ។ ឆ្នាំចុងក្រោយនៃជីវិតរបស់បុរសម្នាក់នេះ បានធ្វើឲ្យមនុស្សជាច្រើនសោកសៅ ក្រោយដឹងការពិតមួយចំនួនអំពីលោក។

នៅក្នុងសមរភូមិ Waterloo ក្នុងឆ្នាំ ១៨១៥ អធិរាជណាប៉ូឡេអុងបានរងបរាជ័យជាប្រវត្តិសាស្ត្រដោយកងកម្លាំងអង់គ្លេស។ ដូច្នោះហើយ នេះជាសមរភូមិចុងក្រោយក្នុងអាជីពរបស់មេទ័ពបារាំងដ៏ល្បីល្បាញ។ បន្ទាប់ពីត្រឡប់ទៅប៉ារីសវិញ ណាប៉ូឡេអុងបានដាក់រាជ្យជំនួសកូនប្រុសរបស់គាត់។
បន្ទាប់មក លោកត្រូវគេនិរទេសខ្លួនទៅកាន់កោះដាច់ស្រយាល Saint Helena ក្នុងមហាសមុទ្រអាត្លង់ទិចខាងត្បូង។ ក្នុងអំឡុងពេលប៉ុន្មានឆ្នាំរបស់គាត់ក្នុងការនិរទេសខ្លួននៅលើកោះ ណាប៉ូឡេអុងបានទទួលរងនៅភាពឯកោពីពិភពខាងក្រៅ។ ចំណែកឯជីវភាពរស់នៅលើកោះ ពិតជាមានការលំបាកខ្លាំងរហូតទ្រាំទ្រលែងបាន។
ហេតុផលដែលចក្រភពអង់គ្លេសជ្រើសរើសកោះ Saint ជាកន្លែងដាក់គុកណាប៉ូឡេអុង គឺដោយសារតែកោះនេះគឺជាកន្លែងដាច់ស្រយាលបំផុតមួយនៅលើផែនដី។ ដូច្នោះហើយ ស្តេចបារាំងតែមួយសម័យនោះនឹងពិបាកទំនាក់ទំនងជាមួយពិភពខាងក្រៅ ហើយមិនអាចបង្វែរស្ថានការណ៍ឲ្យបារាំងឡើងកាន់អំណាច ក៏ដូចជាការគំរាមកំហែងដល់អង់គ្លេស និងបណ្ដាប្រទេសអឺរ៉ុបជាច្រើន។ កោះមួយនេះត្រូវបានគេចាត់ទុកថាជា “គុក” ដ៏ល្អឥតខ្ចោះសម្រាប់លោក ដែលធ្វើឲ្យមេទ័ពខ្លាំងរូបនេះមិនអាចគេចផុតពីការនិរទេសខ្លួនបាន។
អស់រយៈពេលពីរខែដំបូងបន្ទាប់ពីបានមកដល់កោះ Saint លោកបានរស់នៅផ្ទះរបស់មិត្តចាស់ William Balcombe។ ក្រោយមកលោកបានផ្លាស់ទៅផ្ទះឡុងវូដ (Longwood) ដែលនៅជិតនោះ។ យោងតាមកំណត់ត្រា ផ្ទះឡុងវូដ ស្ថិតក្នុងសភាពទ្រុឌទ្រោម សើម និងផ្សិត។ ជីវភាពរស់នៅបែបនេះបានធ្វើឲ្យសុខភាពរបស់ណាប៉ូឡេអុងកាន់តែយ៉ាប់យ៉ឺនទៅៗ។ ដំបូងលោកមានការឈឺចាប់ពោះ ទល់លាមក ក្អួត ឈឺក្បាល ឈឺដៃស្តាំ ក្ដៅខ្លួន ញ័របេះដូងមុនពេលទទួលរងនូវភាពទន់ខ្សោយទូទៅ និងមហារីកក្រពះ។ ដោយសារតែស្ថានភាពសុខភាពមិនល្អនៅលើកោះ និងការពិតដែលថាណាប៉ូឡេអុងលែងមានឯកសិទ្ធិជាស្តេច សុខភាពរបស់គាត់មិនប្រសើរឡើងទេ ទោះបីជាត្រូវបានមើលថែដោយអ្នកដើរតាមមួយចំនួនក៏ដោយ។ ទីបំផុតបន្ទាប់ពីតស៊ូជាមួយជំងឺជាច្រើនឆ្នាំ និងជីវភាពក្រីក្រ លោកបានសល់ដង្ហើមចុងក្រោយនៅឯផ្ទះឡុងវូដនៅថ្ងៃទី ០៥ ខែឧសភា ឆ្នាំ ១៨២១ ក្នុងអាយុ ៥១ ឆ្នាំ។
សព្វថ្ងៃនេះផ្ទះឡុងវូដ គឺជាសារមន្ទីរមួយ។ នេះជាកន្លែងរក្សាទុកវត្ថុដែលក្លែងធ្វើផ្នែកខាងក្នុងដែលណាប៉ូឡេអុងប្រើកាលលោកនៅមានជីវិត។ ដូច្នោះហើយ ភ្ញៀវដែលមកទស្សនាកោះ Saint Helena នឹងអាចយល់ពីផ្នែកមួយនៃជីវិតរបស់មេទ័ពដ៏ល្បីល្បាញរបស់បារាំងនាសម័យនោះ និងក្នុងប៉ុន្មានឆ្នាំចុងក្រោយនៃជីវិតដ៏កំសត់របស់លោកផងដែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖មកស្គាល់ទីតាំងកង្កែបធ្លាក់ពីលើមេឃ ៥ កន្លែងក្នុងប្រវត្តិសាស្ត្រពិភពលោក

-
សន្តិសុខសង្គម១១ ម៉ោង ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម២៤ ម៉ោង ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៦ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល