KPT+
៥ កន្លែងនៅ វៀតណាម ល្បីសុះសាយថា ខ្មោចលងសាហាវ
ប្រទេសនីមួយៗមានចំណែករបស់ខ្លួននៃផ្ទះខ្មោចលងជាមួយនឹងពាក្យចចាមអារ៉ាមដ៏គួរឲ្យខ្លាច ខណៈវៀតណាមក៏មិនមានករណីលើកលែងដែរ។ ដូច្នេះ នេះជាផ្ទះខ្មោចទាំង ៥ នៅក្នុងប្រទេសវៀតណាម និងរឿងរ៉ាវដ៏រន្ធត់និយាយតពីមាត់មួយទៅមាត់មួយទៀតរហូតមានអ្នកខ្លះសឹងមិនហ៊ានដើរកាត់ផង។
១ ផ្លូវ 300 Kim Mã ទីក្រុងហាណូយ ជាបរិវេណដែលគេបោះបង់ចោលដ៏ធំមួយ
ថ្វីបើទីតាំងដ៏ល្អរបស់វាប្រឈមនឹងផ្លូវធំនៃទីក្រុងក៏ដោយ ប៉ុន្តែបែរឮពាក្យចចាមអារ៉ាមជាច្រើនរាប់មិនអស់ដែលនិយាយថាមានខ្មោចលងអស់រយៈពេលជិត៣ទស្សវត្សមកហើយ។ អ្នកស្រុកនៅក្នុងតំបន់មួយនេះសុទ្ធតែដឹងរឿងរ៉ាវភ័យរន្ធត់ទាក់ទងនឹងសម្រែក ឈាមហូរនៅពេលយប់ រូបចម្លាក់ដែលកំពុងដើរជុំវិញសាល និងវត្ថុហាក់ដូចជាផ្លាស់ទីដោយខ្លួនឯង។ ជាមួយគ្នានេះដែរ មានរូបភាពមួយសន្លឹកដែលធ្វើឲ្យមានការចាប់អារម្មណ៍លើបណ្តាញអ៊ីនធឺណែត និងបង្ហាញពីរូបរាងដូចនារីម្នាក់ស្លៀករ៉ូបពណ៌ស លាក់ខ្លួនពីក្រោយបុរសម្នាក់ ដែលគ្រាន់តែចង់បញ្ឆេះរឿងខ្មោចបន្ថែមទៀត។
២ ផ្លូវ ១៣៨ Hàng Trống ទីក្រុងហាណូយ មានខ្មោចស្រីដែលត្រូវគេសម្លាប់
រឿងព្រេងនិទានរបស់អ្នកស្រុកបានរៀបរាប់ថា អគារនេះធ្លាប់ជាផ្ទះរបស់គូស្នេហ៍វ័យក្មេងមួយគូ ប៉ុន្តែនៅយប់មួយ ប្តីមកធ្វើការយឺត ប្រពន្ធត្រូវចោរប្លន់សម្លាប់។ ប្តីក៏រើចេញភ្លាមៗ ហើយមិនបានឮអ្វីទៀតឡើយ។ តាំងពីពេលនោះមក មនុស្សម្នាបានឃើញរូបខ្មោចស្រីម្នាក់អង្គុយក្រោមដើមចេក ដោយស្រែកយំសោកសង្រេង។ អ្នកខ្លះទៀតក៏បាននិយាយថា ម្ចាស់ផ្ទះជាបន្តបន្ទាប់សុទ្ធតែជួបនឹងសំណាងអាក្រក់។ អ្នកខ្លះត្រូវបាគេនិយាយថាឆ្កួត ខណៈខ្លះទៀតមានពាក្យចចាមអារ៉ាមថាបានជួបគ្រោះថ្នាក់ដល់ជីវិត។
៣ ផ្ទះមួយនៅ Van Chương Alley ទីក្រុងហាណូយ កន្លែងដែលបានរកឃើញគ្រោងឆ្អឹងក្រោមដី
នោះជាករណីសម្រាប់ផ្ទះមួយនៅ Văn Chương Alley ព្រោះទីនោះជាករណីឃាតកម្មក្នុងជីវិតពិតដ៏គួរឲ្យខ្លាច។ វាមានដានជាងមួយទសវត្សរ៍ដល់ឆ្នាំ ២០០៤ នៅពេលដែលគ្រួសារដែលរស់នៅទីនោះចាប់ផ្ដើមមានបញ្ហាសុខភាពដូចជាឈឺក្បាល និងពិបាកដកដង្ហើម។ ពួកគេបានស្វែងរកជំនួយគ្រប់ទីកន្លែង ចាប់ពីការពិគ្រោះជាមួយឱសថទំនើប រហូតដល់ការស្វែងរកដំបូន្មានពីអ្នកជំនាញហុងស៊ុយ ប៉ុន្តែមិនអាចកំណត់អត្តសញ្ញាណប្រភពនៃបញ្ហានោះទេ។ ថ្ងៃមួយ នៅពេលដែលពួកគេជីកកំរាលឥដ្ឋដើម្បីជួសជុលបំពង់ទឹកដែលបាក់នោះ ពួកគេមានការភ័យខ្លាចជាខ្លាំងនៅពេលដែលបានប្រទះឃើញគ្រោងឆ្អឹងមនុស្សទាំងមូលកប់ក្រោមផ្ទះត្រឹមតែ 30CM ជាកន្លែងដែលរស់នៅប្រចាំថ្ងៃ។ ភ្លាមៗ សមត្ថកិច្ចបានធ្វើការកត់សំគាល់ ហើយផ្អែកលើប័ណ្ណបើកបរដែលបានរកឃើញនៅលើសាកសព និងការធ្វើកោសល្យវិច័យ ពួកគេអាចកំណត់អត្តសញ្ញាណបុរសដែលស្លាប់នេះថាជាបុរសវ័យកណ្តាលកាលពី២ឆ្នាំមុន។ តាមការស៊ើបអង្កេតបន្ថែមទៀតបានបង្ហាញថា ជនល្មើសជាកូនប្រុសបង្កើតរបស់ជនរងគ្រោះដែលបានជួលផ្ទះ និងស្នាក់នៅទីនោះជុំវិញករណីឃាតកម្ម។ ឃាតកត្រូវបាននាំយកមកកាត់ទោស ហើយសំណុំរឿងត្រូវបានបិទ។ ប៉ុន្តែរហូតមកដល់សព្វថ្ងៃនេះ ប្រជាពលរដ្ឋនៅតំបន់នោះនៅមានអារម្មណ៍មិនសប្បាយចិត្ត នឹងការគិតត្រឡប់ទៅរកពេលដែលគេបានរកឃើញសពនោះទេ។
៤ ផ្ទះមួយខ្នងនៅផ្លូវលេខ៥០ ស្រុកថាន់ប៊ិញ ជាទីតាំងឃាតកម្មក្នុងគ្រួសារ
ក្នុងឆ្នាំ ២០០០ នៅផ្ទះតូចមួយស្ថិតនៅផ្លូវ Alley 50 ស្រុកថាន់ប៊ិញ។ នៅទីនេះ បុរសម្នាក់បានសម្លាប់ប្អូនប្រុសខ្លួនឯង និងឪពុកម្តាយរបស់គាត់ បន្ទាប់មកជួលកម្មករសំណង់ឲ្យជីករណ្តៅនៅលើឥដ្ឋដើម្បីលាក់សាកសពរបស់ពួកគេ។ ករណីនេះត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានតែប៉ុន្មានថ្ងៃប៉ុណ្ណោះ នៅពេលកម្មករកត់សម្គាល់ឃើញទង្វើចម្លែករបស់បុរសនោះក៏រាយការណ៍ទៅសមត្ថកិច្ច ហើយអ្នកជិតខាងចាប់ផ្តើមសម្គាល់ឃើញមានក្លិនស្អុយចម្លែកចេញពីក្នុងផ្ទះ។ តាមការសួរចម្លើយ ឃាតកបាននិយាយថា ខ្លួនពិតជាបានសម្លាប់ប្អូនប្រុសពេលឈ្លោះប្រកែកគ្នា ចំណែកឪពុកម្តាយភ្ញាក់ផ្អើលពេលឃើញ ក៏ធ្វើអត្តឃាតដោយវាយក្បាលនឹងជញ្ជាំង។ រហូតមកដល់ពេលធ្វើកោសល្យវិច័យរួចទើបដឹងថា ជនរងគ្រោះទាំង៣នាក់ស្លាប់ដោយរបួសក្បាល ទើបសារភាពថាពិតជាវាយពួកគេរហូតដល់ស្លាប់ ។
បុរសនេះត្រូវបានកាត់ទោសប្រហារជីវិត ហើយប៉ុន្មានឆ្នាំក្រោយមក សាច់ញាតិនៃគ្រួសារអកុសលបានចាប់ផ្តើមជួលកន្លែងនោះ។ ទោះយ៉ាងណាក៏ដោយ គ្មាននរណាម្នាក់អាចស្នាក់នៅទីនោះបានលើសពីពីរសប្តាហ៍។ អ្នកស្នាក់នៅផ្ទះបានរាយការណ៍ថាមានសុបិនអាក្រក់ ដេកខ្វិន និងឃើញរូបរាងចម្លែក។ ទោះជាយ៉ាងនេះក្តី អ្នកដែលសង្ស័យកាន់តែច្រើននឹងនិយាយថា ពួកគេត្រូវបានខ្មោចលងដោយគ្មានអ្វីក្រៅពីការគិតរបស់ពួកគេផ្ទាល់ ដោយដឹងថាពួកគេរស់នៅកន្លែងកើតហេតុនៃឃាតកម្មដ៏រន្ធត់មួយនេះ។
៥ ផ្លូវ លីថាយទឿក្រុងសៃហ្គន ទីតាំងនៃអគ្គីភ័យដ៏សាហាវមួយ
ផ្ទះខ្មោចមួយទៀតដែលគេសន្មត់ថាជាប់នឹងសោកនាដកម្មក្នុងជីវិតពិតនោះគឺផ្ទះមួយនៅផ្ទះលេខ២៤ ផ្លូវលីថាយទឿក្រុង សៃហ្គន។ វាធ្លាប់ជាផ្ទះរបស់គ្រួសារអ្នកមាន រហូតមានអគ្គីភ័យឆាបឆេះដោយចៃដន្យក្នុងឆ្នាំ ២០០១ បានឆក់យកជីវិតមនុស្ស ៧នាក់។ ខណៈភ្លើងបានឆាបឆេះអាគារនេះ កូនស្រីរបស់ម្ចាស់ផ្ទះដែលមានផ្ទៃពោះនៅពេលនោះ បានទៅយ៉រនៅជាន់ទី២ ជាមួយកូនប្រុសអាយុ៣ឆ្នាំ។ មនុស្សម្នាបានរៀបចំ trampoline នៅជាន់ផ្ទាល់ដីខាងក្រោម ហើយបានជំរុញឲ្យនាងលោត ឬបោះក្មេងចុះ ប៉ុន្តែនាងបដិសេធ។ អ្នកខ្លះបាននិយាយថានាងភ័យខ្លាចខ្លាំងពេក ខណៈដែលអ្នកផ្សេងទៀតដែលអះអាងថាពួកគេមានវត្តមាននៅកន្លែងកើតហេតុបាននិយាយថានាងហាក់ដូចជាស្ងប់ស្ងាត់ នៅពេលដែលនាងដើរត្រលប់ទៅក្នុងអណ្តាតភ្លើងដែលកំពុងឆេះ។
ក្នុងករណីណាក៏ដោយ សោកនាដកម្មនៃការស្លាប់របស់ស្ត្រីនេះបានធ្វើឲ្យមានពាក្យចចាមអារ៉ាមជាច្រើនថា វិញ្ញាណរបស់នាងបាននៅលើយ៉រជាច្រើនឆ្នាំហើយសម្លឹងមើល និងគ្រវីដៃអ្នកធ្វើដំណើរឆ្លងកាត់។ ក្រោយពេលកើតហេតុ ផ្ទះនេះត្រូវបានទុកចោលគ្មានមនុស្សរស់នៅជាច្រើនឆ្នាំ ដែលអាចជាហេតុផលដែលធ្វើឲ្យរឿងនិទានក្លាយជាការពេញនិយមមកទល់សព្វថ្ងៃ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ជីវិតចុងក្រោយរបស់មេទ័ពបារាំងដ៏ល្បីល្បាញ ណាប៉ូឡេអុង ក្រោយចាញ់សង្គ្រាម ត្រូវនិរទេសខ្លួនទៅកោះដាច់ស្រយាល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
ព័ត៌មានជាតិ១៦ ម៉ោង ago
ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន
-
សេដ្ឋកិច្ច២ ថ្ងៃ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
សេដ្ឋកិច្ច៤ ថ្ងៃ ago
ព្រលានយន្តហោះអន្តរជាតិតេជោសាងសង់បាន ៩២% ចំណាយថវិកាអស់ជាង ១,៣ ពាន់លានដុល្លារ