Connect with us

KPT+

ស្មុគស្មាញ​រឿង​ប្រាក់​កាក់​បន្ទាប់​ពី​រៀបការ​រួច​មែន​ទេ?​ អនុវត្ត​វិធី​នេះ​ភ្លាម!

បានផុស

នៅ

រៀបការ​គឺ​ជា​ពេល​វេលា​ដ៏​រំភើប​សម្រាប់​គូស្នេហ៍។ ប៉ុន្តែ​មាន​ផល​វិបាក​ខ្លះ​ សម្រាប់​អាពាហ៍ពិពាហ៍​ថ្មីថ្មោង ​ដូចជា​ការ​សម្រប​ខ្លួន​រស់នៅ​ជាមួយ​គ្នា​ និង​ទម្លាប់​ផ្ទះ​រៀងៗខ្លួន។ ចំណែក​រឿង​មួយ​ទៀត​ដែល​​ពិបាក​និយាយ​បន្តិច​ គឺ​ហិរញ្ញវត្ថុ​ក្នុង​គ្រួសារ។

នៅ​ក្នុង​អត្ថបទ​នេះ​យើង​នឹង​ចែក​រំលែក​ជាមួយ​អ្នក​ នូវ​គន្លឹះ​ល្អៗ អំពី​ការ​ធ្វើ​ផែនការ​ហិរញ្ញវត្ថុ សម្រាប់​អ្នក​ដែល​ទើប​រៀបការ​ហើយ។

១. និយាយ​អំពី​ហិរញ្ញវត្ថុ​ទល់​មុខ​គ្នា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដើម្បី​ទទួល​បាន​សុភមង្គល​ក្នុង​គ្រួសារ ​ប្ដី​ប្រពន្ធ​ត្រូវ​តែ​មាន​ឆន្ទៈ​បើក​ចំហ​ពី​ហិរញ្ញ​វត្ថុ​រៀង​ខ្លួន។ វា​ពិត​ជា​មាន​ប្រយោជន៍​ណាស់ ​ការ​ដែល​និយាយ​អំពី​ទម្លាប់​ចំណាយ​និង​សន្សំ​របស់​យើង ​និង​របៀប​ដែល​យើង​ធំ​ឡើង​ក្នុង​ការ​មើល​ប្រាក់​របៀប​ម៉េច។
សម្រាប់​កាលៈទេសៈ​ខ្លះ​​បំណុល​របស់​យើង​ក្នុង​នាម​ជា​ប្ដី​ប្រពន្ធ​ ត្រូវ​តែ​ជា​បំណុល​រួមគ្នា​ បន្ទាប់​ពី​រៀបការ​រួច។

២. រក​មើល​ប្រព័ន្ធ​គ្រប់គ្រង​ប្រាក់

តើ​ដំបូន្មាន​ហិរញ្ញ​វត្ថុ​អ្វី​ ដែល​យើង​ធ្វើ​តាម​ទាក់ទង​នឹង​ការ​គ្រប់គ្រង​ប្រាក់ ឬ​យើង​ចង់​ទុក​គណនី​ធនាគារ​ដាច់​ដោយ​ឡែក​ពី​គ្នា? មាន​គុណសម្បត្តិ​និង​គុណវិបត្តិ​ក្នុង​ការ​មាន​គណនី​ធនាគារ​រួមគ្នា ​ទល់​នឹង​ការ​រក្សា​របស់​របរ​ដាច់​ដោយ​ឡែក​ពី​គ្នា។

ប្ដី​ប្រពន្ធ​ត្រូវ​ការ​ស្វែង​យល់​ថា​ តើ​មួយ​ណា​ល្អ​បំផុត​សម្រាប់​គ្រួសារ។ ប្រសិន​បើ​សម្រេចចិត្ត​រក្សា​គណនី​និង​ប្រាក់​ចំណូល​​ដាច់​ដោយ​ឡែក​ យើង​ត្រូវ​សម្រេច​ថា​តើ​នឹង​បែងចែក​វិក្កយបត្រ​ ប្រាក់​កម្ចី​ទិញ​ផ្ទះ ​ធានារ៉ាប់រង​និង​ការ​បង់​ប្រាក់​ប្រចាំខែ​ផ្សេងៗ​ទៀត​ សម្រាប់​គេហដ្ឋាន​អាពាហ៍ពិពាហ៍​របស់​អ្នក​យ៉ាង​ដូចម្ដេច។

៣. គិត​លើ​ប្រាក់​ចំណាយ​ថវិកា​ប្រចាំខែ

ដើម្បី​ឲ្យមាន​ការ​រួម​បញ្ចូល​គ្នា​នៃ​ហិរញ្ញវត្ថុ​ប្រកបដោយ​ជោគជ័យ ​ត្រូវ​សម្រេចចិត្ត​គិត​គូ​លើ​ថវិកា​ប្រចាំខែ។ កត់​ចំណាំ​នូវ​ប្រាក់​ចំណូល​ប្រចាំខែ​រួមគ្នា​ ក៏​ដូចជា​បញ្ជី​នៃ​ការ​ចំណាយ​ប្រចាំខែ​របស់​អ្នក។ ដូចជា​គ្រឿង​ទេស ​ហ្គាស​ និង​អាហារ​ហូបចុក​ផ្សេៗ​ ហើយ​យក​មក​ផ្គូផ្គង​លើ​ប្រាក់​ប្រចាំខែ​របស់​អ្នក​ទាំងពីរ។

បន្ទាប់​ពី​កាត់​ការ​ចំណាយ​ប្រចាំ​ខែ​រួច​ គឺ​ដល់​វេន​របៀប​បែងចែក​របប​ដែល​នៅ​សល់​ម្ដង។

៤. បម្រុងទុក​ប្រាក់​សម្រាប់​គ្រាអាសន្ន

យើង​មិន​ដឹង​ថា​ពេល​ណា​មាន​អាសន្ន​ឡើយ​ រឿង​អាក្រក់​មិន​អាច​មើល​ឃើញ​ទុក​ជា​មុន​ ដូចជា​ជំងឺ ​គ្រោះ​មហន្តរាយ​ធម្មជាតិ​ ការ​ជួសជុល​ផ្ទះ ​ឬ​ការ​បាត់បង់​ការងារ​ភ្លាម​ៗ​ នឹង​ប៉ះពាល់​ដល់​ប្រាក់​ចំណូល​គ្រួសារ។ ការ​ដែល​យើង​មាន​ប្រាក់​សន្សំ​សម្រាប់​ការ​រំពឹង​ទុក​ នឹង​ជួយ​​ប្ដី​ប្រពន្ធ​មាន​អារម្មណ៍​​សុវត្ថិភាព​អំពី​អនាគត​ក្នុង​គ្រួសារ។

៥. រក្សា​ការ​ប្រាស្រ័យ​ទាក់ទង​ដោយ​បើកចំហ

ត្រូវ​ប្រាកដ​ថា​គ្រប់គ្នា​បាន​អនុវត្ត​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​ដោយ​បើកចំហ​ ហើយ​មិន​ត្រូវ​ខ្មាសអៀន ​ក្នុង​ការ​និយាយ​ជាមួយ​ដៃ​គូ​ពី​បញ្ហា​ប្រាក់​កាក់​ឡើយ។

ការ​ដែល​យើង​ត្រួត​ពិនិត្យ​ប្រាក់​ប្រចាំខែ​របស់​គ្នា​រៀងៗ​ខ្លួន ​ក៏​ជា​ឱកាស​មួយ​ដើម្បី​មើល​ប្រាក់ចូល​និង​ចេញ​ពី​ក្រុម​គ្រួសារ។

វា​អាច​ជួយ​បញ្ជាក់​ពី​តំបន់​ណាមួយ​ដែល​យើង​បាន​ប្រើប្រាស់​ប្រាក់​ និង​អាច​កែលំអ​ប្រសិន​បើ​ប្រើ​ប្រាក់​ខ្ជះខ្ជាយ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖មេរៀន​ពី​សហគ្រិន​ហ្វីលីពីន​ដែល​តស៊ូ​បង្កើត​យីហោ​ហាង​អាហារ​សម្រន់​តតាំង​ជាមួយ​ប្រេន​​បរទេស

ចុចអាន៖មកពិនិត្យសិក្សា​លើបរាជ័យធំៗរបស់មហាសេដ្ឋី Bill Gates វិញម្តង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២០ វិនាទី មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង១ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង១ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ២ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

Sokha Hotels

ព័ត៌មានពេញនិយម