Connect with us

KPT+

វិធីជ្រើសរើសអំណោយដ៏ល្អសម្រាប់តារានិករទាំង១២

បានផុស

នៅ

តោះ! មកស្គាល់តារានិករទាំង១២ និងរបៀបទិញអំណោយជូនពួកគេ!

Aries

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អំណោយដ៏ល្អឥតខ្ចោះសម្រាប់តារានិករនេះគឺជាអ្វីដែលពួកគេអាចប្រើបានក្នុងរយៈពេលយូរ ហើយវានឹងរំឭកពួកគេអំពីអ្នក។ ការឲ្យអំណោយជូនតារានិករ Aries អាស្រ័យលើទំនាក់ទំនងប្រភេទណាដែលអ្នកមានជាមួយពួកគេដែរ។ ប្រសិនបើអ្នកជាមិត្តភក្តិ អាចទិញអ្វីមួយដែលគេចង់បានជាយូរមកដែលនឹងធ្វើឱ្យពួកគេសប្បាយចិត្ត ។ រីគូស្នេហ៍ កាដូល្អបំផុតគឺចំណាយពេលសាងអនុស្សាជាមួយគ្នា។

Taurus

ប្រសិនបើអ្នកមានគម្រោងធ្វើឱ្យតារានិកររូបនេះភ្ញាក់ផ្អើលជាមួយនឹងអ្វីដែលពួកគេចង់បាន សូមចងចាំថា ពួកគេចូលចិត្តភាពប្រណីត។ ការជ្រើសរើសយកទឹកអប់ដែលមានតម្លៃថ្លៃ ឬកាបូបម៉ាកល្បីនឹងធ្វើឲ្យគេពេញចិត្តបំផុត។ តារានិករនេះចូលចិត្តស្លៀកពាក់បែបមិនច្រឡំជាមួយនរណាឡើយ ដែលការនេះអ្នកត្រូវគិតមុនជូនអំណោយ។

Gemini

តារានិករនេះ ជាប្រភេទមនុស្សនិយាយច្រើន ដូច្នេះ ពួកគេប្រហែលជាធ្លោយប្រាប់ពីអំណោយដែលគេចូលចិត្តខ្លះមិនខាន។ តារានិករនេះមិនពិបាកទិញអំណោយជូន ព្រោះអ្វីដែលគេផ្ដោតគឺមនុស្សដែលជូនអំណោយគេ មិនមែនអំណោយឡើយ។ សម្រាប់ Gemini មិនសំខាន់ទេថា អំណោយធំប៉ុណ្ណា ប៉ុន្តែចិត្តរបស់អ្នកវាធំសម្រាប់ការផ្តល់ឱ្យ។ ទោះបីជាអ្នកទិញតែផ្កាកុលាប១ទងក៏ដោយ ក៏គេអាចនឹងហោះហើរដូចនៅឋានព្រះចន្ទ ប្រសិនបើគេដឹងថា អ្នកស្រឡាញ់គេ។

Cancer

តារានិកររូបនេះងាយទិញអំណោយសម្រាប់ពួកគេបំផុត។ អ្នកមិនពិបាកក្នុងការផ្គាប់ចិត្តទេ ហើយគេស្រឡាញ់អ្វីដែលនឹងរំឭកគេពីអ្នក។ ការទិញសៀវភៅឬសម្ភារតុបតែងផ្ទះអាចជាអំណោយដ៏ល្អឥតខ្ចោះសម្រាប់គេ។ Cancer ចូលចិត្តសន្សំអំណោយទាំងអស់ដែលមនុស្សជាទីស្រឡាញ់ផ្តល់ឱ្យ ដូច្នេះអំណោយច្នៃប្រឌិតដោយដៃក៏ជាអំណោយដ៏ល្អសម្រាប់គេផងដែរ។

Leo

Leo ជាមនុស្សដែលស្រឡាញ់របស់ថ្លៃៗ និងប្រណីតៗ ដែលយើងភាគច្រើនមិនអាចមាន។ នេះជាផ្នែកមួយនៃបុគ្គលិកលក្ខណៈរបស់គេដែលមិនអាចផ្លាស់ប្តូរបាន។ ប្រសិនបើអ្នកចង់ធ្វើឱ្យពួកគេភ្ញាក់ផ្អើល អ្នកអាចណាត់គេទៅភោជនីយដ្ឋានប្រេន ហើយទិញរបស់មានតម្លៃថ្លៃមួយចំនួន។ អំណោយបែបនេះជាអំណោយដែលតារានិករ Leo ចូលចិត្តបំផុត។

Virgo

តារានិកររូបនេះ ឆាប់រំភើប និងងាយស្រួលក្នុងការធ្វើឲ្យភ្ញាក់ផ្អើលបំផុត។ អ្នកគ្រាន់តែទិញរបស់ដែលគេមិនមាន ជាការស្រច! វាអាចជារបស់ប្រើក្នុងផ្ទះដែលនឹងជួយពួកគេក្នុងកិច្ចការប្រចាំថ្ងៃ ឬអ្វីគ្រឿងថែសម្រស់ដូចជា ម៉ាស់បិទមុខ ឡេលាប ។ល។ ពួកគេរីករាយនឹងទទួលបានអំណោយដែលពួកគេអាចប្រើបានជារៀងរាល់ថ្ងៃ ហើយវានឹងរំលឹកពួកគេផងដែរពីអ្នក។

Libra

ជាមនុស្សម្នាក់ដែលមានតុល្យភាពនិងស្ងប់ស្ងាត់ Libra មិនចូលចិត្ត Drama តែចូលចិត្តជីវិតនៅផ្ទះបែបស្ងប់ស្ងាត់។ នោះហើយជាមូលហេតុដែលអ្នកគួរទិញសម្ភារៈតុបតែងមួយចំនួនសម្រាប់កន្លែងរស់នៅរបស់គេ។ ទៀនដែលមានក្លិនផ្កា ឬរូបភាព ឬវត្ថុតាំងទុកនានា គឺជារបស់ដែលតារានិករនេះចង់មាននៅក្នុងផ្ទះរបស់ខ្លួនណាស់។ និយាយរួមទៅតារានិករនេះ ចូលចិត្តសម្ភារៈតុបតែងផ្ទះ គេនឹងមានភាពកក់ក្ដៅបំផុតបើបានទទួលអំណោយប្រភេទនេះ។

Scorpio

តារានិករនេះជាមនុស្សដែលរីករាយនឹងរឿងតូចតាច។ ពួកគេមិនខ្វល់ថាអំណោយរបស់អ្នកធំប៉ុណ្ណាទេ ដរាបណាអ្នកជ្រើសរើសវាដោយក្តីស្រឡាញ់។ សូម្បីតែការឱបពីមនុស្សជាទីស្រឡាញ់ក៏នឹងធ្វើឱ្យពួកគេក្លាយជាមនុស្សដែលសប្បាយរីករាយបំផុត។ និយាយខ្លីទៅ គេចូលចិត្តការបង្ហាញជាសកម្មភាព។

Sagittarius

តារានិករនេះនឹងរីករាយ ប្រសិនបើគេទទួលបានអ្វីមួយដែលពួកគេនឹងអាចប្រើបានក្នុងជីវិតប្រចាំថ្ងៃ ។ ដោយសារពួកគេចូលចិត្តទេសចរណ៍ អ្នកអាចជូនអ្វីដែលគេអាចប្រើបាននៅពេលធ្វើដំណើរដូចជាជាកាបូបស្ពាយល។ល  កុំបារម្ភចំពោះពណ៌ដែលត្រូវជ្រើសរើស អ្នកអាចទិញពណ៌អ្វីក៏បានដែលសមគួរ។

Capricorn

គេជាមនុស្សធ្វើការច្រើនពុំសូវបានសម្រាក។ ដូច្នេះ អំណោយដ៏ល្អសម្រាប់គេ គឺជូនគេទៅស្ប៉ានៅកន្លែងម៉ាស្សាល្អៗ។ បែបនេះនឹងជួយឱ្យគេបានសម្រាកច្រើន។ ដោយសារគេជាមនុស្សរវល់ ការដែលបានសម្រាកជាមួយមនុស្សជាទីស្រលាញ់ ជាអ្វីដែលគេពេញចិត្តបំផុតហើយ។

Aquarius

តារានិករនេះចូលចិត្តញ៉ាំអាហារឆ្ងាញ់ៗ និងតុបតែងខ្លួន។ ពួកគេក៏ជាមនុស្សដែលចូលចិត្តធ្វើឱ្យអ្នកដទៃរីករាយផងដែរ។ អំណោយដ៏ល្អសម្រាប់គេ គឺប៉ាវកេញ៉ាំអីឆ្ងាញ់ៗ ឬទិញគ្រឿងអលង្ការជូនក៏បាន។

Pisces

គេជាមនុស្សផ្អែមល្ហែមនិងរ៉ូមែនទិក។ អ្នកអាចដាក់រូបថតរបស់អ្នកទាំងពីរនៅក្នុងស៊ុម ហើយជូនទៅគេ។ Pisces នឹងមានអារម្មណ៍រំភើប ព្រោះរឿងបែបនេះធ្វើឱ្យគេរីករាយណាស់។ អំណោយរបៀបនេះ នឹងរំលឹកគេជានិច្ចថា អ្នកស្រឡាញ់គេខ្លាំងប៉ុណ្ណា៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ មក​មើល​ចំណុចខ្សោយ​តារានិករទាំង១២ ហេតុអ្វី​ពួកគេ​ឧស្សាហ៍​កើតទុក្

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៩ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម