Connect with us

KPT+

តើមេដឹកនាំពិភពលោករូបណាដែលមានអ្នកតាមដានច្រើនជាងគេលើបណ្ដាញសង្គម?

បានផុស

នៅ

លោកនាយករដ្ឋមន្ត្រី Narendra Modi ជាមេដឹកនាំពិភពលោកដែលមានប្រជាប្រិយភាពបំផុតនៅលើបណ្តាញសង្គមហ្វេសប៊ុកដោយមានអ្នកចុច Like ជាង ៤៥ លាននាក់នៅលើផេកផ្ទាល់ខ្លួន និងប្រមាណជា ១៣.៧ លាននៅលើផេកផ្លូវការក្នុងនាមជានាយករដ្ឋមន្រ្តីរបស់ឥណ្ឌា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រីឯមេដឹកនាំពិភពលោកដែលមានប្រជាប្រិយភាពជាងគេលំដាប់ទី ២ បានទៅលើប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ ដោយមានអ្នក Like ជាង ២៩.១ លាននាក់ ហើយម្ចាស់ក្សត្រីម៉ាសូដូនៀ Rania ទទួលបានការគាំទ្រចំនួន ១៦.៨ លាននាក់ ជាប់លំដាប់ទី៣។ នេះបើតាមការចុះផ្សាយគេហទំព័រ mint របស់ប្រទេសឥណ្ឌា។

ដោយឡែកនៅលើបណ្តាញសង្គម Instagram  លោកនាយករដ្ឋមន្រ្តី Narendra Modi នៅតែជាបុគ្គលដែលមានមហាជនតាមដានច្រើនបំផុតចំនួន ៤៩.៤ លាននាក់ ។ ចំណែកមេដឹកនាំសហរដ្ឋអាមេរិកលោក ដូណាល់ត្រាំ មានអ្នកគាំទ្រក្នុងចំនួនច្រើនបន្ទាប់មាន ២២ លាននាក់ ។

យ៉ាងណាមិញ នៅលើបណ្តាញសង្គម Twitter លោកនាយករដ្ឋមន្រ្តីឥណ្ឌា មានអ្នកតាមដានចំនួន ៦២.៥ លាននាក់ ខណៈលោក Trump មានមនុស្សតាមដានចំនួន ៨៦.២ លាននាក់។

ប៉ុន្តែបុគ្គលឈរនៅលំដាប់ទី ១ ជាអតីតប្រធានាធិបតី លោក បារ៉ាក់ អូបាម៉ា ដោយមានគណនីជាង ១២២.៣ លានគណនីតាមដានលោក។

ចំពោះ ប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀរ ពូទីន និងប្រធានាធិបតីចិន ស៊ី ជិនពីង យ៉ាងណាដែរ?

លោក ពូទីន មានប្រសាសន៍ថា “ខ្ញុំមិនលេង Instagram ទេ”។ លោកថា ខ្លួនរវល់ណាស់ជាមួយកិច្ចការប្រចាំថ្ងៃ តើនឹងមានពេលឯណា ចំណាយនៅលើ Instagram ទៀតនោះ! នេះបើតាមសម្រង់សម្ដីពី AFP។ រីឯបណ្ដាញផ្សេងទៀតដូចជា Facebook មានអ្នក Follow ចំនួន ២.៨ លាននាក់ និង Twitter ចំនួន ៨៤១.១ ពាន់នាក់។

ក្រោមច្បាប់ត្រួតពិនិត្យយ៉ាងតឹងរឹង Facebook ត្រូវបានហាមឃាត់នៅក្នុងប្រទេសចិន ដូច្នេះអ្នកប្រើប្រាស់អ៊ិនធរណេតមិនអាចរកឃើញគណនីលោក​ ស៊ី ជិនពីង ឡើយ។ ដកស្រង់ពី The New York Post៕

អត្ថបទ៖ សន្យា

ចុចអាន៖មេរៀន​ពី​សហគ្រិន​ហ្វីលីពីន​ដែល​តស៊ូ​បង្កើត​យីហោ​ហាង​អាហារ​សម្រន់​តតាំង​ជាមួយ​ប្រេន​​បរទេស

ចុចអាន​៖មកពិនិត្យសិក្សា​លើបរាជ័យធំៗរបស់មហាសេដ្ឋី Bill Gates វិញម្តង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤០ នាទី មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុតទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអជ្ញាធរ

ព័ត៌មានជាតិ៤៥ នាទី មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៣ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម