Connect with us

ព័ត៌មានជាតិ

៧០​ គីឡូ​ម៉ែត្រ​ពី​ខេត្ត​បាត់ដំបងទៅ​ដល់​រមណីយដ្ឋាន​​ធម្មជាតិ​មួយ​កន្លែង​​ មាន​​​ប្រវត្តិ​​​រឿង​​​នាង​សក់​ក្រអូប

បានផុស

នៅ

នឹក​ទៅ​ដល់​ខេត្ត​បាត់ដំបង ភ្ញៀវ​ទេសចរ​ជាតិ​-អន្តរជាតិ ច្បាស់​ជា​គិត​ដល់​កន្លែង​ទេសចរណ៍​ជា​ច្រើន​ដែល​មាន​ទាំង​ទឹក​ធ្លាក់ ទីតាំង​ប្រវត្តិសាស្ត្រ​ ក៏​ដូច​ជា​រមណីយដ្ឋាន​ធម្មជាតិ​ដ៏​សម្បូរ​បែប​នានា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប៉ុន្តែ ប្រសិន​បើ​ភ្ញៀវ​ទេសចរ​ចំណាយ​ធ្វើ​ដំណើរ​ជាង ៧០ ​គីឡូ​ម៉ែត្រ​នឹង​អាច​ទៅ​ដល់​​រមណីយដ្ឋាន​ធម្មជាតិ​មួយ​កន្លែង​ដែល​មាន​ឈ្មោះ​ថា «ភ្នំ​កាច់​ផ្កា​» ​ស្ថិត​នៅ​ភូមិ​ស្រះ​ថត ឃុំ​ព្រះ​ត្រឡាច ស្រុក​រុក្ខគិរី ខេត្ត​បាត់ដំបង។

​បើ​តាមរដ្ឋបាល​ខេត្ត​បាត់ដំបង​ តំបន់​រមណីយដ្ឋាន​​ធម្មជាតិ​​«ភ្នំ​កាច់​ផ្កា» មាន​ភាព​ទាក់​ទាញសម្រាប់​​ភ្ញៀវ​ទេសចរ​​មក​កម្សាន្ត។ ជាក់​ស្តែង​ភ្នំ​កាច់​ផ្កា​មាន​ទេសភាព​អម​ទៅ​ដោយ​ធនធាន​ធម្មជាតិ​ដ៏​សែន​មនោរម្យ ព្រម​ទាំង​មាន​នូវ​ផ្ទាំង​ថ្ម​ធំ​ៗ បន្តុប​លើ​គ្នា​ ដែល​អាច​ឱ្យ​អ្នក​ទេសចរ​នៅពេល​ឡើង​មើល​ពី​លើឱ្យដល់​កំពូល​ភ្នំ នឹងអាច​មើល​ឃើញ​វាល​ស្រែ​ដ៏​ធំ​ល្វឹង​ល្វើយ​​ដាច់​កន្ទុយ​ភ្នែក​ ព្រមទាំងអាចស្រូប​យក​ខ្យល់​បរិសុទ្ធ។

អ្វីដែលគួរឱ្យកត់សម្គាល់ ភ្នំកាច់ផ្កា មកទល់ពេលបច្ចុប្បន្ននេះ បានស្ថាបនាកន្លែងជាច្រើនកន្លែង ព្រមទាំងសំណង់ប្លែកៗ ជាច្រើនគួរជាទីចាប់អារម្មណ៍ដល់ភ្ញៀវទេសចរ។

ទៀត​សោត នៅ​ភ្នំ​កាច់​ផ្កា ក៏​មាន​ល្អាង​មួយ​យ៉ាង​ធំ​នៅ​ក្នុង​ភ្នំ និង​មាន​វត្ត​មួយ​ដែល​ប្រជាពលរដ្ឋ​តែងតែ​ទៅ​ធ្វើ​បុណ្យ​ទាន​នៅ​ទី​នោះ​យ៉ាង​ច្រើន​កុះករ​ ហើយ​នាពេលកន្លងមកក៏ធ្លាប់មានអ្នកទៅលេងកម្សាន្តនៅតំបនដ៏សែនមនោរម្យនេះ​ផងដែរ។

​ពាក់ព័ន្ធ​​ប្រវត្តិ​​ «ភ្នំ​កាច់​ផ្កា» តាម​អាជ្ញាធរ​ខេត្ត​បាន​ឲ្យ​ដឹង​ថា កាល​ពី​ដើម​ឡើយ​មាន​មេទ័ព​ម្នាក់​បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ថៃ ដោយ​បាន​ឆ្លង​កាត់​ភ្នំ​កាច់​ផ្កា ហើយ​​ក៏​បាន​ជួប​នឹង​ស្រលាញ់​នារី​ម្នាក់​ឈ្មោះ​ នាង​សក់​ក្រអូប ដែល​រស់​នៅ​ក្បែរ​ជើង​ភ្នំ​នេះ។ ​

​នៅ​លើ​ខ្នង​ភ្នំ​ក៏​មាន​អណ្ដូង​ស្នេហ៍​​​ស័ក្ដិសិទ្ធិ​មួយ​កន្លែង​ដែល​ហ៊ុមព័ទ្ធ​ទៅ​ដោយ​ផ្កា​ចម្រុះ​ពណ៌​ជា​ច្រើន ហើយ​នាង​សក់​ក្រអូប​​តែង​ទៅ​កាច់​ផ្កា​ទៅ​ថ្វាយ​ព្រះ​ជិត​អណ្ដូង​​ស័ក្ដិសិទ្ធិ​នោះ​ជា​រៀងរាល់​ថ្ងៃ។ ដោយ​សារ​តែ​ក្តី​ស្រលាញ់​រវាង​មេទ័ព​ និង​នាង​​សក់​ក្រអូប ទើប​ធ្វើ​ឱ្យ​មាន​ការ​ដាក់​ឈ្មោះ​ភ្នំ​នេះ​ថា ​«​ភ្នំ​កាច់​ផ្កា​» រហូត​មក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ នាទីutes មុន

ដំណាំថ្នាំជក់ពលរដ្ឋ ២៥ ០០០ដើម ត្រូវបានជនសង្ស័យលួចកាប់បំផ្លាញ ខណៈសមត្ថកិច្ចកំពុងស្រាវជ្រាវចាប់ខ្លួន

ព័ត៌មានអន្ដរជាតិ២២ នាទីutes មុន

យោធាកូរ៉េខាងត្បូងសង្ស័យ​ថា កូរ៉េខាងជើង​​ត្រៀម​បញ្ជូន​ទ័ព​បន្ថែម​ទៅ​រុស្ស៊ី

ព័ត៌មានអន្ដរជាតិ២៨ នាទីutes មុន

លោក ត្រាំ៖ អាមេរិក និង​ចិន​អាច​ឈាន​ដល់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្មរួម​គ្នា

ព័ត៌មានជាតិ៣២ នាទីutes មុន

អភិបាលខណ្ឌ ៧ មករា ប្រជុំដាក់ផែនការ និងជំរុញមន្ត្រីពាក់ព័ន្ធ បន្តយកចិត្តទុកដាក់បញ្ហាសណ្ដាប់ធ្នាប់ក្នុងមូលដ្ឋាន

ព័ត៌មានជាតិ៣៤ នាទីutes មុន

ការប្រកាសទ្រព្យសម្បត្តិ និងបំណុល សម្រេចបានជិត៩៧%ហើយ ខណៈបាំង១សប្ដាហ៍ទៀតនឹងផុតកំណត់  

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង

ព័ត៌មានជាតិ៤ ម៉ោង មុន

ខេត្តក្រុង​ចំនួន ៤ ​មាន​រាជធានី​ភ្នំពេញ​ សន្ទស្សន៍​គុណភាពខ្យល់​​ពណ៌ក្រហម (ការបំពុល​ខ្លាំង)

ព័ត៌មានជាតិ២២ ម៉ោង មុន

គាំទ្រភ្លូកទឹកភ្លូកដី! សំបុត្រទស្សនាទស្សនីយភាព «ល្ខោនបាមោជ្ជទ័យ» រឿងកុលាបប៉ៃលិន ទាំង ៤ថ្ងៃ លក់អស់ហើយ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

វៀតណាម បំបែក​សម្បុក​​ក្រុម​លាង​លុយ​កខ្វក់​ ក្នុង​ទំហំទឹកប្រាក់ ១,២​ពាន់​លាន​ដុល្លារ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អាមេរិក ត្រៀមដកទ័ព ២០ ០០០នាក់ចេញពីអឺរ៉ុប, ណាតូកំពុងបារម្ភ

Sokha Hotels

ព័ត៌មានពេញនិយម