Connect with us

KPT+

រាជបុត្រ Mateen រាយមន្តស្នេហ៍ដល់ ឥណ្ឌូណេស៊ី ក្រោយអមស្ដេចស៊ុលតង់ ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន

បានផុស

នៅ

នេះមិនមែនជាព័ត៌មានថ្មីទេដែលថា មន្តស្នេហ៍របស់ព្រះអង្គម្ចាស់ Abdul Mateen នៃប្រទេស​ព្រុយណេ ​តែងឆក់ការចាប់អារម្មណ៍​ពីសំណាក់​អ្នកនិយមលេង​អ៊ីនធឺណិត​ឥណ្ឌូណេស៊ី ខណៈទ្រង់​តែង​អមដំណើរ​ស្ដេចស៊ុលតង់ Hassanal Bolkiah ជា​ច្រើន​ដង ក្នុងដំណើរទស្សនកិច្ចផ្លូវការ​នៅ​ប្រទេស​នានា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយឡែក​កាលពី​ពេល​ថ្មីៗនេះ រាជបុត្រ​ដែលមាន​ព្រះជន្ម ៣១ ព្រះវស្សាបានអម​ដំណើរ​ព្រះបិតាទ្រង់ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ ឆ្នាំ២០២៣ នៅទីក្រុង Labuan Bajo រដ្ឋ East Nusa Tenggara (NTT) នៅថ្ងៃទី ១០-១១ ខែ​ឧសភា ឆ្នាំ២០២៣ ហើយក្សត្រ​ទាំងពីរអង្គបានចុះចត​នៅ​អាកាសយានដ្ឋាន Komodo កាល​ពី​ថ្ងៃពុធ។

នៅពេលមកដល់ទីតាំងសំខាន់នៃកិច្ចប្រជុំកំពូលអាស៊ាន នៃសណ្ឋាគារ Meruorah អ្នកទាំងពីរត្រូវបានស្វាគមន៍ដោយប្រធានាធិបតី Joko Widodo ។ ព្រះអង្គម្ចាស់ Abdul Mateen ព្រះអង្គ​ផ្ទាល់​ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា​បាន​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​បិទ​បញ្ចប់​នៃ​មេដឹកនាំ​អាស៊ាន។

បុត្រា​ទី ១០ របស់ស្តេចស៊ុលតង់និងជា​អត្តពលិក​ប៉ូឡូផងដែរ តែងតែបង្ហោះពេលវេលានៃការមក​ដល់​របស់​ទ្រង់​ជាមួយបិតា​នៅលើបណ្តាញសង្គម Instagram ។ មិនខុសពីសព្វដង ការ​បង្ហោះ​អំពី​វត្តមាន​របស់​ទ្រង់​នៅ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី​ បាន​ក្លាយជាជំនន់​នៃ​ការ​បញ្ចេញមតិ​ពី​សំណាក់​អ្នក​លេង​អ៊ីនធឺណិត ជា​ពិសេស​ស្ត្រីៗ។

ក្នុងនោះ​អ្នក​ប្រើប្រាស់ Instagram បានចូលមកបញ្ចេញមតិស្វាគមន៍រាជបុត្រា​ Mateen ខុសៗគ្នាថា “យើងនៅក្រោមមេឃតែមួយ”,”ខ្ញុំសុំទោសដែលខ្ញុំមិនអាចទៅជាមួយអ្នកបាន”, “មកផ្ទះខ្ញុំមករាជបុត្រ “, “សង្ហាសង្សារខ្ញុំ”, “សូមស្វាគមន៍មកកាន់ប្រទេសរបស់ខ្ញុំ ព្រះអង្គម្ចាស់របស់ខ្ញុំ”,”ជាអកុសលពួកយើងនៅជិតគ្នា ប៉ុន្តែយើងមិនអាចជួបបានទេ”។

ទោះយ៉ាងណាក៏ដោយ ស្តេចស៊ុលតង់និងព្រះរាជបុត្រា Mateen បានជ្រើសរើសស្នាក់នៅ Nusa Dua កោះបាលីក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ ២០២៣ ស្របពេលដែលអ្នកគាំទ្រនៅក្នុងប្រទេសឥណ្ឌូណេស៊ីហាក់បង្ហាញសកម្មភាពសប្បាយចិត្តយ៉ាងខ្លាំងផងដែរ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ទីម័រខាងកើត ចាត់ទុកការចូលរួមកិច្ចប្រជុំកំពូល អាស៊ាន នៅ ឥណ្ឌូណេស៊ី ជាពេលវេលាប្រវត្តិសាស្ត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៥ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៦ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៦ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម