Connect with us

KPT+

មនុស្ស ៨ នាក់ ក្លាយជាសេដ្ឋីដោយសារទិញរបស់ជជុះ

បានផុស

នៅ

ការទិញរបស់ជជុះអាចជួយសន្សំប្រាក់ និងទទួលបានវត្ថុប្លែកៗជាច្រើនក្នុងតម្លៃថោក ប៉ុន្តែនឹកស្មានមិនដល់សោះថាមានមនុស្សសំណាងខ្លះក្លាយជាសេដ្ឋីដោយសារតែរបស់ជជុះដូចជា៖

១. Laura Stouffer

អ្នកស្រី Laura ជាអ្នកទិញ-លក់គំនូរម្នាក់ គាត់បានទិញរូបគំនូរមួយផ្ទាំងដ៏ចាស់ប្រហែលតាំងពីពាក់កណ្ដាលទសវត្សរ៍ឆ្នាំ ១៨៨០ ក្រោមតម្លៃ ២-៣ ដុល្លារ នៅហាងទំនិញជជុះមួយក្នុង Summerville រដ្ឋ Carolina ខាងត្បូង កាលពីឆ្នាំ ២០០៧  តាមពិតគំនូរនេះគឺជាផ្ទាំងរូបភាពឆ្នាំ ១៩៣០ ដែលមានតម្លៃប្រហែល ២ ម៉ឺនដុល្លារឯណោះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២. Sean និង Rikki MacEvoy (ប្ដី-ប្រពន្ធ)

ក្នុងឆ្នាំ ២០១៤ Sean និង Rikki MacEvoy បានទិញអាវក្រៅ West Point មួយនៅហាងជជុះ Goodwill ក្រោមតម្លៃ ៥៨ សេន ដោយសង្ឃឹមថានឹងដាក់លក់វិញជាអាវបុរាណ ដោយសារតែសភាពចាស់ពេក អ្នកស្រី Rikki សម្រេចចិត្តជួសជុលវាសម្រាប់ឲ្យប្ដីពាក់វិញ ។ ថ្ងៃមួយអ្នកទាំងពីរកំពុងមើលវីដេអូឯកសារស្ដីពីគ្រូបង្វឹកបាល់ទាត់ដ៏ល្បីល្បាញម្នាក់ឈ្មោះ Vince Lombardi ក៏សង្កេតឃើញគាត់ពាក់អាវដូចគ្នាបេះដាក់ ទើបដឹងថាជាអាវតែមួយព្រោះមានឈ្មោះម្ចាស់លើនោះតែម្ដង ហើយលក់ចេញក្រោមតម្លៃ ៤៣,០២០ ដុល្លារ ។

៣. ស្ត្រីនៅទីក្រុង Philadelphia

ស្ត្រីម្នាក់ (មិនបញ្ចេញឈ្មោះ) បានទិញខ្សែកមួយខ្សែនៅផ្សារក្រោមតម្លៃ ១៥ ដុល្លារក្នុងឆ្នាំ ២០០៥ ដល់ឆ្នាំ ២០០៨ នាងបានពាក់វាដើម្បីចូលរួមការតាំងពិព័រណ៍ Alexander Calder នៅសារមន្ទីរ Philadelphia ។ ស្ត្រីនោះសង្កេតឃើញថា ខ្សែករបស់ខ្លួនមានលក្ខណៈស្រដៀងខ្សែកអ្នកផ្សេងទៀតទើបគាត់ធ្វើការត្រួតពិនិត្យឲ្យអស់មន្ទិលហើយរកឃើញថាវាជារបស់ពិតមានតម្លៃដល់ទៅ ៣០ ម៉ឺនដុល្លារ ។

៤. Michael Sparks

កាលពីឆ្នាំ ២០០៦ លោក Michael បានទិញឯកសារមួយច្បាប់នៅហាងជជុះក្នុងទីក្រុង Nashville នៃរដ្ឋ Tennessee ក្រោមតម្លៃ ២.៤៨ ដុល្លារ ។ ដោយភាពងឿងឆ្ងល់ គាត់ក៏បានស្រាវជ្រាវបន្ថែមពីវា លទ្ធផលបង្ហាញថានោះជាឯកសារមួយក្នុងចំណោមឯកសារ ២០០ ច្បាប់របស់ John Quincy Adams ដែលចងក្រងឡើងតាំងពីឆ្នាំ ១៨២០ មកម្ល៉េះ ។ លោក Michael លក់ឯកសារនោះក្នុងតម្លៃ ៤៧៧,៦៥០ ដុល្លារ ប៉ុន្តែគេទើបតែរកឃើញវាបាន ៣៦ ច្បាប់ប៉ុណ្ណោះ ។

៥. អ្នកចូលចិត្តវត្ថុបុរាណអាថ៌កំបាំង

មនុស្សម្នាក់បានដេញថ្លៃប៉ាន់តែតម្លៃ ២០ ដុល្លារមួយគ្រាប់ពីទីក្រុង Lincolnshire នៃប្រទេស​អង់គ្លេស ការពិតវាជាស្នាដៃរបស់ជាងស្មូនដ៏ល្បីល្បាញឈ្មោះ John Bartlam ដូច្នេះតម្លៃពិតរបស់វាគឺខ្ពស់ទៅដល់ ៨០៦,០០០ ដុល្លារ ។

៦. Randy Guijarro

ក្នុងឆ្នាំ ២០១០ លោក Randy Guijarro បានទិញរូបថតមួយសន្លឹកតម្លៃ ១ ដុល្លារដែលជារូបក្មេងប្រុស Billy កំពុងលេង croquet ។ រូបនេះមានតែពីរសន្លឹកប៉ុណ្ណោះលើលោក ហើយត្រូវគេឲ្យតម្លៃ ៥ លានដុល្លារឯណោះ ។

៧. Teri Horton

Teri Horton បានទិញគំនូរបុរាណមួយក្រោមតម្លៃ ៥ ដុល្លារសម្រាប់ជាកាដូជូនមិត្តរបស់គាត់ ដោយសារតែមិនសូវចង់បានទើបគេប្រគល់ឲ្យវិញ ។ ពេល Teri ដាក់គំនូរលក់ មានគ្រូសិល្បៈម្នាក់មកសួរនាំទើបបែកធ្លាយ ហើយមានអ្នកឲ្យតម្លៃ ៩ លានដុល្លារ ប៉ុន្តែ Teri មិនព្រមឡើយ អ្នកស្រីទុកលក់ក្រោមតម្លៃ ៥០ លានដុល្លារដូចគេប៉ាន់ស្មាន ៕

ប្រភព ៖ INC

ចុចអាន ៖ វត្ថុ ៥ នេះប្រែវាសនាមនុស្សពីក្រតោកយ៉ាក ទៅអ្នកមានទាំងមិនដឹងខ្លួន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៨ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម