Connect with us

KPT+

ពាក្យចចាមអារ៉ាមមិនពិត ៦ រឿង ដែលយើងឮតៗគ្នាពីសម័យអេហ្ស៊ីបបុរាណ

បានផុស

នៅ

សម័យអេហ្ស៊ីបបុរាណជាផ្នែកមួយដ៏សំខាន់ និងគួរឲ្យចាប់អារម្មណ៍ក្នុងប្រវត្តិសាស្ត្រ សូម្បីវិស័យភាពយន្តក៏ដកស្រង់ចេញពីសម័យកាលបុរាណនោះដែរ ។ ដូចនេះហើយ ទើបមនុស្សជំនាន់ក្រោយមានការយល់ច្រឡំ និងបន្សល់ទុកពាក្យចចាមអារ៉ាមមិនពិតជាច្រើនរួមមាន ៖

១. ពីរ៉ាមីតសាងសង់ឡើងដោយទាសករ

យោងទៅតាមអ្នកប្រាជ្ញសហសម័យបានឲ្យដឹងថា អ្នកសាងសង់ពីរ៉ាមីតគឺជា មនុស្សមានសេរីភាព ។ កាលនោះអេហ្ស៊ីបបុរាណមិនមានរូបិយប័ណ្ណទេ ដូច្នេះប្រជាជនបង់ពន្ធដោយបម្រើជាសេវាកម្មវិញ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២. ស្ដេចស្រី Cleopatra មានសម្រស់ស្អាតអស្ចារ្យ

គ្មានភស្តុតាងជាក់ស្ដែងណាមួយបញ្ជាក់ពីសម្រស់ស្ដេចស្រី Cleopatra ឡើយ ប៉ុន្តែទ្រង់អាចជាស្ត្រីស្រស់ស្អាត និងឆ្លាតវៃក្នុងការដឹកនាំដែរ ។

៣. ប្រជារាស្ត្រសម័យអេហ្ស៊ីបបុរាណរំពឹងថា ខ្មោចម៉ាំមីនឹងងើបពីសេចក្ដីមរណៈ

ការពិតប្រជារាស្ត្រសម័យនោះមិនមានជំនឿបែបនេះឡើយ ហើយមានអ្នកឃើញខ្មោចម៉ាំមីរលួយទៀតផង ។

៤. ការបូជាមនុស្សជាទម្លាប់សម្រាប់សម័យអេហ្ស៊ីបបុរាណ

សម័យអេហ្ស៊ីបបុរាណមានរយៈពេលប្រហែល ៣ ពាន់ឆ្នាំ ប៉ុន្តែការបូជាមនុស្សមានត្រឹមតែ ៤០០ ឆ្នាំប៉ុណ្ណោះ ។

៥. គេរុំម៉ាំមីដើម្បីរក្សាសាកសព

ការរុំសាកសពទៅជាម៉ាំមី គឺដើម្បីរក្សាទម្រង់ដើមនៃសាកសព មិនមែនរក្សាសាកសពឡើយ ។

៦. ពីរ៉ាមីតមានអន្ទាក់នៅខាងក្នុង

អ្នកសាងសង់ពីរ៉ាមីតមិនបានដាក់អន្ទាក់នៅក្នុងនោះទេ អ្វីដែលអ្នកស្រាវជ្រាវស្មានថាជាអន្ទាក់ ការពិតជាវិធីការពារទឹកមិនឲ្យបំផ្លាញសំណង់សោះ ។

យ៉ាងណាក្ដី ពីរ៉ាមីតនិងប្រវត្តិសាស្ត្រនៃសម័យអេហ្ស៊ីបបុរាណនៅតែជារឿងគួរឲ្យចាប់អារម្មណ៍ចំពោះពិភពលោកដដែល ៕

ប្រែសម្រួល ៖ វារី

ចុចអាន ៖ ក្រុមអ្នកបុរាណវិទូ រកឃើញរូបសំណាកព្រះពុទ្ធដែលមានអាយុកាលជាង ២ ពាន់ឆ្នាំនៅ អេហ្ស៊ីប

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទីutes មុន

ផ្នែកមួយនៃការទូតសេដ្ឋកិច្ច ក្រសួងការបរទេសចេញផ្សាយសៀវភៅ «កេរដំណែលស្នាដៃម្ហូបខ្មែរ ភាគ២»

ជីវិតកម្សាន្ដ៤ នាទីutes មុន

តារាសម្ដែង Olivia បញ្ចេញរ៉ូបស្ដើងឃើញដល់សាច់ដើមទ្រូង លើកម្រាព្រំក្រហម Oscar

OPEC+
ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

OPEC+ ​នឹង​បន្តគម្រោងដំឡើងផលិតកម្មប្រេង​ជាថ្មី ចាប់ពីខែក្រោយ

ព័ត៌មានជាតិ១៦ នាទីutes មុន

លោក ឈាង រ៉ា ណែនាំឱ្យមន្ត្រីសុខាភិបាល បន្តទប់ស្កាត់ជំងឺឆ្លងដែលធ្លាប់មានកុំឱ្យកើតឡើងវិញ និងត្រៀមខ្លួនការពារជំងឺឆ្លងថ្មីៗ

ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

លោក ត្រាំ ច្រឡោត​នឹង​សម្ដី​លោក ហ្សេលេនស្គី ដែល​ថា​ការ​បញ្ចប់​សង្គ្រាម​នៅ​វែង​ឆ្ងាយ​ទៀត

Sokha Hotels

ព័ត៌មានពេញនិយម