KPT+
បញ្ហាចោទធំៗ ៣ យ៉ាង កើតមានញឹកញាប់លើក្មេងជំទង់សម័យនេះ
ក្មេងវ័យជំទង់ ជាវ័យក្លាហាន ចង់សាកល្បងធ្វើនេះធ្វើនោះ ជាពិសេសអ្វីៗដែលថ្មី ហើយក៏ជាវ័យប្រឈមនឹងបញ្ហាចោទជាច្រើនដែរ។ ខាងក្រោមនេះជាបញ្ហាចោទ ៣យ៉ាងដែលកើតមានញឹកញាប់លើក្មេងជំទង់។
១. គ្រឿងស្រវឹង គ្រឿងញៀន

បច្ចុប្បន្នគ្រឿងញៀន គ្រឿងស្រវឹង កំពុងវាយលុកយ៉ាងខ្លាំងក្នុងស្រទាប់យុវវ័យ ដែលនេះជាកង្វល់របស់ឪពុកម្តាយ។ លោកវេជ្ជបណ្ឌិត យឹម សុបុត្រា ឯកទេសវិកលវិទ្យា នៃគ្លីនិកផ្លូវចិត្ត Sunrise បានបញ្ជាក់ថា វិបត្តិគ្រួសារ សេដុ្ឋកិច្ច ការបរាជ័យរឿងអីមួយ ជាពិសេសយុវវ័យសម័យនេះ ពិបាកចិត្តច្រើនក្នុងវិបត្តិស្នេហា ហើយវាអាចធ្វើឲ្យយុវវ័យងាកទៅរកការផឹកស្រា ខ្លះប្រើគ្រឿងញៀន ដើម្បីបំបាត់ភាពសោកសៅ ហើយមិនចេះគ្រប់គ្រងខ្លួន គិតមិនបានវែងឆ្ងាយទេនោះ វាអាចបណ្តាលឲ្យគិតដល់ចង់សម្លាប់ខ្លួន។
២. ញៀននឹងគ្រឿងអេឡិកត្រូនិក

សម័យបច្ចេកវិទ្យាក្មេងណាក៏ចេះប្រើគ្រឿងអេឡិកត្រូនិក ដូចជា ទូស័ព្ទ កុំព្យូរទ័រតាំងពីតូច។ ចំពោះយុវវ័យវិញបើញៀននឹងលេងទូរស័ព្ទ ឆាតឆ្លងឆ្លើយជាមួយមិត្តភក្តិ មើលរឿង លេងហ្គេម រហូតដាច់បាយដាច់ទឹក លែងខ្វល់ជាមួយអ្នកផ្ទះ និងការសិក្សារៀនសូត្រក៏មាន។
៣. ស្ត្រេស បាក់ទឹកចិត្ត

យើងធ្លាប់ឮតែមនុស្សចាស់ស្ត្រេស បាក់ទឹកចិត្ត តែក្មេងជំទង់ក៏ស្ត្រេសមិនណយដែរ។ កត្តាជាច្រើនអាចនាំឲ្យយុវវ័យបាក់ទឹកចិត្ត ដូចជា គេងមិនគ្រប់ ទម្លាប់ញ៉ាំអាហារមិនល្អ អត់ហាត់ប្រាណ សុទ្ធសឹងជាហេតុផលនាំឲ្យយុវវ័យកាន់តែប្រឈមជំងឺបាក់ទឹកចិត្ត។ សម្ពាធនៅសាលា បញ្ហាលុយកាក់ សង្គម និងគ្រួសារ កាន់តែជំរុញឲ្យគ្នាយើងចង់បោះបង់ចោលការសិក្សា ខ្លះទៀតអាចនឹងឈានដល់សម្លាប់ខ្លួនក៏មាន។
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
ចុចអាន៖ ចាក់សាក់តាមគ្នា បើអ្នកមិនទាន់ដឹង៣ចំណុចនេះនៅឡើយ
ចុចអាន៖ ជំនាញជីវិតទាំង ៦ ដែលគួរបង្រៀនកូនៗវ័យជំទង់ឲ្យទទួលខុសត្រូវលើជីវិតពួកគេ

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?