Connect with us

KPT+

បញ្ហាចោទធំៗ ៣ យ៉ាង កើតមានញឹកញាប់លើក្មេងជំទង់សម័យនេះ

បានផុស

នៅ

ក្មេង​វ័យ​ជំទង់ ជា​វ័យ​ក្លាហាន ចង់​សាក​ល្បង​ធ្វើ​នេះ​ធ្វើ​នោះ ជា​ពិសេស​អ្វីៗ​ដែល​ថ្មី ហើយ​ក៏​ជា​វ័យ​ប្រឈម​នឹង​បញ្ហា​ចោទ​ជា​ច្រើន​ដែរ។ ខាង​ក្រោម​នេះ​ជា​បញ្ហា​ចោទ ៣យ៉ាង​ដែល​កើត​មាន​ញឹក​ញាប់​លើ​ក្មេង​ជំទង់។

១. គ្រឿងស្រវឹង គ្រឿងញៀន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បច្ចុប្បន្ន​គ្រឿង​ញៀន គ្រឿងស្រវឹង កំពុង​វាយ​លុក​យ៉ាង​ខ្លាំង​ក្នុង​ស្រទាប់​យុវវ័យ ដែល​នេះជា​កង្វល់​របស់​ឪពុក​ម្តាយ។ លោក​វេជ្ជបណ្ឌិត យឹម សុបុត្រា ឯក​ទេស​វិកល​វិទ្យា នៃ​គ្លីនិក​ផ្លូវចិត្ត Sunrise បានបញ្ជាក់ថា វិបត្តិ​គ្រួសារ សេដុ្ឋកិច្ច ការ​បរាជ័យ​រឿង​អី​មួយ ជា​ពិសេស​យុវវ័យ​សម័យ​នេះ ពិបាក​ចិត្ត​ច្រើន​ក្នុង​វិបត្តិ​ស្នេហា ហើយ​វា​អាច​ធ្វើ​ឲ្យ​យុវវ័យ​ងាក​ទៅ​រក​ការ​ផឹក​ស្រា ខ្លះ​ប្រើ​គ្រឿង​ញៀន ដើម្បី​បំបាត់​ភាព​សោក​សៅ ហើយ​មិន​ចេះ​គ្រប់​គ្រង​ខ្លួន គិត​មិន​បាន​វែង​ឆ្ងាយ​ទេ​នោះ វា​អាច​បណ្តាល​ឲ្យ​គិត​ដល់​ចង់​សម្លាប់​ខ្លួន។

២. ញៀន​នឹង​គ្រឿង​អេឡិក​ត្រូនិក

សម័យ​បច្ចេក​វិទ្យា​ក្មេង​ណា​ក៏​ចេះ​ប្រើ​គ្រឿង​អេឡិក​ត្រូនិក ដូចជា ទូស័ព្ទ កុំព្យូរទ័រ​តាំង​ពី​តូច។ ចំពោះ​យុវវ័យ​វិញ​បើ​ញៀន​នឹង​លេង​ទូរស័ព្ទ ឆាត​ឆ្លង​ឆ្លើយ​ជាមួយ​មិត្តភក្តិ មើល​រឿង លេង​ហ្គេម រហូត​ដាច់​បាយ​ដាច់​ទឹក លែង​ខ្វល់​ជាមួយ​អ្នក​ផ្ទះ និង​ការ​សិក្សា​រៀន​សូត្រ​ក៏​មាន។

៣. ស្ត្រេស បាក់ទឹកចិត្ត​

យើង​ធ្លាប់​ឮ​តែ​មនុស្ស​ចាស់​ស្ត្រេស បាក់​ទឹក​ចិត្ត តែ​ក្មេង​ជំទង់​ក៏​ស្ត្រេស​មិន​ណយ​ដែរ។ កត្តា​ជា​ច្រើន​អាច​នាំ​ឲ្យ​យុវវ័យ​បាក់​ទឹក​ចិត្ត ដូចជា គេង​មិន​គ្រប់ ទម្លាប់​ញ៉ាំ​អាហារ​មិន​ល្អ អត់​ហាត់​ប្រាណ សុទ្ធ​សឹង​ជា​ហេតុផល​នាំ​ឲ្យ​យុវវ័យកាន់​តែ​ប្រឈម​ជំងឺ​បាក់​ទឹក​ចិត្ត។ សម្ពាធ​នៅសាលា បញ្ហា​លុយ​កាក់ សង្គម និង​គ្រួសារ កាន់​តែ​ជំរុញ​ឲ្យ​គ្នា​យើង​ចង់​បោះបង់​ចោល​ការ​សិក្សា ខ្លះ​ទៀត​អាច​នឹង​ឈាន​ដល់​សម្លាប់​ខ្លួន​ក៏​មាន។

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

ចុចអាន៖ ​ចាក់​សាក់​តាម​គ្នា បើ​អ្នកមិន​ទាន់​ដឹង​​៣ចំណុច​នេះ​នៅ​ឡើយ

ចុចអាន៖ ជំនាញ​ជីវិត​ទាំង ៦ ដែល​គួរ​បង្រៀន​កូន​ៗ​វ័យ​ជំទង់​ឲ្យ​ទទួល​ខុសត្រូវ​លើ​ជីវិត​ពួកគេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៩ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១០ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១០ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១១ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម