Connect with us

KPT+

៤ វិធី កម្ចាត់ក្លិនទុរេនក្នុងរថយន្តអស់គ្មានសល់

បានផុស

នៅ

រដូវនេះសំបូរទៅដោយផ្លែទុរេនដាក់ដង្ហែលក់តាមផ្លូវ ដូច្នេះមិនចម្លែកនោះទេ ដែលមនុស្សជាច្រើនសម្រេចចិត្តទិញទុរេនដាក់ក្នុរថយន្ត ដែលនេះងាយនឹង​បង្កបញ្ហាក្លិន​នៅ​ជាប់ក្នុងឡាន។ ទោះយ៉ាងណាក៏​ដោយ ​កម្ពុជាថ្មី​សូម​ណែនាំ​វិធី​ងាយៗ​ក្នុង​ការ​បំបាត់​ក្លិន​ទុរេន​ក្នុង​រថយន្ត​បាន​​ដោយ​ប្រសិទ្ធភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វិធីសាស្ត្រ​ដំបូង​គឺត្រូវសម្អាតរថយន្ត រួចចតនៅកន្លែងដែលមានពន្លឺព្រះអាទិត្យ ដោយបើកទ្វារឬ​បង្អួច​រថយន្ត​ឲ្យ​បានពេញលេញ។ ហាលថ្ងៃឲ្យ​ស្ងួត ដើម្បីបំបាត់ក្លិន។ ប៉ុន្តែប្រសិនបើអ្នកត្រូវ​ប្រើឡានជារៀងរាល់ថ្ងៃ អ្នកអាច​ប្រើ​ឧបករណ៍ស្រូប​យកក្លិន​ដែល​អាចរកបាន​នៅលើ​អ៊ីនធឺណិត។

កាកកាហ្វេឬម្សៅកាហ្វេ ដោយច្រកវា​នៅក្នុងដបហើយដាក់​នៅលើធ្នើរ​ឡានខាងមុខឡាន។ ប្រសិនបើអ្នកខ្លាច​កំពប់ ចូរប្រើ​បង់រុំ ឬក្រណាត់សស្តើង​ដើម្បី​បិទ​មាត់​ដបក៏បាន។

ប្រើស្លឹកតែ ឬថង់តែស្ងួត រួចដាក់ក្នុងដបដូចកាហ្វេ។ ស្លឹកតែស្ងួតនឹងជួយ​កម្ចាត់​ក្លិន​អាក្រក់ ​ដែល​សាយភាយ​ពី​ទុរេន​មកធម្មតាវិញ។

ធ្យូងប្រើប្រហែល ៣-៤ ដុំ ដាក់ក្នុងថាស ឬប្រអប់ហើយដាក់ចោលក្នុងឡាន។ ធ្យូងមាន​ប្រសិទ្ធភាព​ខ្ពស់​ជួយកម្ចាត់រាល់ក្លិនមិនល្អជាពិសេសក្លិនចេញពីទុរេន។

ស្លឹក​តយ​កាត់​ជា​កំណាត់​ខ្លីៗ ហើយ​ដាក់​ក្នុង​ឡាន ​ត្រូវ​ប្រើ​ពេល​យ៉ាង​ហោច​ណាស់ ២-៣ ថ្ងៃ​ទើប​អាច​ជួយ​ក្លិន​ទុរេនឲ្យបាត់ក្លិនបាន។

ប្រសិនបើអ្នកកំពុងតែ​មានបំណង​ស្វែងរក​វិធី​កម្ចាត់​ក្លិន​អាក្រក់​ពី​ទុរេន​ក្នុង​រថយន្ត​ អ្នក​អាច​សាកល្បង​តាម​វិធី​ខាង​លើ​នេះ​​ធានាថាមាន​ប្រសិទ្ធភាព​ខ្ពស់មិនខានទេ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ឧស្សាហ៍ឈឺពេលអាកាសធាតុប្រែប្រួល អាចសាកតិចនិកទាំង ៤ នេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម២០ ម៉ោង មុន

ជនសង្ស័យ​ម្នាក់​ឆក់ខ្សែក រត់​ទ្បើងម៉ូតូ ​ត្រូវអ្នកលក់ក្របួចជាប់

ព័ត៌មានជាតិ២៤ ម៉ោង មុន

មកដឹងលម្អិត ពីលក្ខណៈបច្ចេកទេសនាវាជប៉ុនចតនៅកម្ពុជា ដែលមានទម្ងន់ផ្ទុករាប់ពាន់តោន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

វៀតណាម បិទ​រោងចក្រ​ផលិត​សណ្តែកបណ្តុះ ក្រោយរកឃើញសារធាតុ​ពុល អាចឲ្យមនុស្សស្លាប់

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ ៖ មានពលករខ្មែរ ០២ នាក់ ស្លាប់ និង ០២ នាក់ទៀត របួស ដោយសារការរញ្ជួយដីនៅប្រទេសថៃ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ចិន​ចុះ​កិច្ច​ព្រម​ព្រៀង​រហូត​ដល់​១១៣​​ ​ពង្រឹងឥទ្ធិពល​តំបន់​​ខ្លាំង​មិនធ្លាប់​មាន​ ខណៈ​អាមេរិក​បង្កអរិភាព​

Sokha Hotels

ព័ត៌មានពេញនិយម