KPT+
ការសិក្សា៖ មនុស្សមានក្លិនខ្លួនលេចធ្លោ ងាយទាក់ទាញសត្វមូសជាងគេ
យោងតាមការសិក្សាថ្មីបានឲ្យដឹងថា សត្វមូសបឺតឈាមរើសមនុស្សដូចយើងហូបអាហារដែរ វាមិនបឺតឈាមមនុស្សគ្រប់គ្នាដែលវាឃើញនោះទេ គឺមូសជ្រើសយកតែមនុស្សមានក្លិនលេចធ្លោប៉ុណ្ណោះ ។

ក្រុមអ្នកវិទ្យាសាស្ត្រមកពីវិទ្យាស្ថានស្រាវជ្រាវជំងឺគ្រុនចាញ់ Johns Hopkins Bloomberg និង Macha Research Trust នៅប្រទេសសំប៊ី បានរួមដៃគ្នាធ្វើការពិសោធន៍មួយនៅស្រុក Choma ទៅលើអ្នកស្ម័គ្រចិត្ត ៦ នាក់ ដោយលែងមូស ២០០ ក្បាលដែលកំពុងឃ្លានខ្លាំង គឺមូសអាហ្វ្រិកប្រភេទ Anopheles gambiae ។

ក្នុងដំណើរការពិសោធន៍ អ្នកវិទ្យាសាស្ត្របានបំពាក់ជាមួយកាមេរ៉ា Infrared ដើម្បីសង្កេតមើលក្លិនដែលទាក់ទាញមូស ហើយលទ្ធផលបង្ហាញថាមូសចូលចិត្តហោះសំដៅទៅកាន់អ្នកបញ្ចេញអាស៊ីដ carboxylic (សមាសធាតុធម្មជាតិដែលផលិតដោយមីក្រុបស្បែក) ច្រើនជាងគេ ។
ជាមួយគ្នានេះដែរ ការពិសោធន៍បានរកឃើញលក្ខណៈពិសេសនៃអ្នកស្ម័គ្រចិត្តម្នាក់ គាត់បង្ហាញលទ្ធផលអំពីការទាក់ទាញមូសតិចជាងគេបំផុតព្រោះការបរិភោគរុក្ខជាតិម្យ៉ាងមានវត្តមាន eucalyptol (សមាសធាតុមាននៅក្នុងប្រេង ជី និងគ្រឿងទេស) ក្នុងកម្រិតខ្ពស់គួរឲ្យកត់សម្គាល់ ។

យ៉ាងណាអ្នកស្រាវជ្រាវនឹងព្យាយាមសិក្សាបន្ថែមទៀតទៅលើការប្រមាញ់របស់មូសចំពោះមនុស្ស ដើម្បីចំណេះដឹងថ្មីៗដែលអាចផ្ដល់ប្រយោជន៍សម្រាប់ការរស់នៅរបស់យើងទាំងអស់គ្នាជារៀងរាល់ថ្ងៃ ៕
ចុចអាន ៖ ការសិក្សារកឃើញថា ហិតក្លិនញើសគ្នា អាចជួយព្យាបាលជំងឺថប់បារម្ភ

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៧ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?