Connect with us

KPT+

មហាសេដ្ឋីមានជាងគេនៅអាស៊ី ពាក់នាឡិកាតម្លៃធូរថ្លៃ តែបែររស់នៅផ្ទះថ្លៃជាងគេបំផុតក្នុងលោក

បានផុស

នៅ

មហាសេដ្ឋីឥណ្ឌា Mukesh Ambani មានទ្រព្យសម្បត្តិសុទ្ធចំនួន៨៣៤ ពាន់លានដុល្លារអាមេរិក បច្ចុប្បន្ន​គឺ​ជា​អ្នកមាន​បំផុត​នៅ​អាស៊ី ដែល​ជាប់​ចំណាត់ថ្នាក់ទី ៩ ក្នុង​បញ្ជី​មហាសេដ្ឋី​ពិភពលោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្វីបើមាន​ទ្រព្យសម្បត្តិ​ក៏ដោយ ក៏មហាសេដ្ឋីជំនួញវ័យ៦៥ ឆ្នាំរូបនេះមិនដែល​បោះបង់​ចោល​នូវ​រូបភាព​ដែល​ឆ្នៃប្រឌិតយ៉ាងយកចិត្តទុកដាក់ពីបុរស​សាមញ្ញ​ម្នាក់ ដែលបង្ហាញឲ្យ​ឃើញ​នៅ​ក្នុង​ស្ទីល​នៃការ​ស្លៀកពាក់​​របស់គាត់។ លោក Ambani ជាធម្មតាពាក់អាវដៃខ្លី​ពណ៌ស​សាមញ្ញ និង​ខោខ្មៅជើងធំ​ទូលាយ ដែលជា​ជម្រើសដែលបំផុសគំនិតដោយឪពុករបស់គាត់គឺ Dhirubhai Ambani ដែលបានបង្កើតក្រុមហ៊ុន Reliance Industries ក្នុងឆ្នាំ ១៩៥៨ ។

យោងតា​មទំព័រមួយបាន​បញ្ជាក់​ថា លោក Mukesh Ambani តាមពិតលោកអាចទិញនាឡិកា​ថ្លៃបំផុតដែលមិនធ្លាប់ផលិតរាប់មិនអស់ ប៉ុន្តែលោកបែរជ្រើសរើសរក្សារូបរាង​សាមញ្ញ​និងពាក់នាឡិកាដែលមិនមាន​ភាពលេចធ្លោនោះទេ។

រូបថត​ដែល​មិន​ទាន់​មាន​កាលបរិច្ឆេទ​ត្រូវ​បាន​គេ​ចែក​ចាយ​ដោយ​បណ្ដាញ​សង្គម​ The Indian Horology ហើយ​បាន​និយាយ​ថា​វា​ជា​ Rolex Cellini 6621/8S ពាក់​ដោយ​បុរស​មាន​បំផុត​នៅ​អាស៊ី។ Rolex Cellini គឺជាម៉ូដែលដែលឈប់ផលិត។ បច្ចុប្បន្ននេះវាលក់ក្នុងតម្លៃប្រហែល៨,៥០០ដុល្លារ នៅលើ​វេទិកានាឡិកាដែលប្រើរួច ដែលធ្វើឲ្យវាក្លាយជានាឡិកា Rolex ដែលមានតម្លៃ​សមរម្យ​បំផុត។ នាឡិកា Rolex Cellini 6621/8S គឺសម្រាប់ស្ត្រី ហើយវាជាជម្រើសដ៏ចម្លែករបស់លោក Ambani ។

នាឡិកា​នេះ​មាន​ស្រោម​មាស 18k ខ្សែ​ពណ៌​ត្នោត​មាន​លំនាំ​រាង​ពងក្រពើ និង​ប្រើ​ថ្ម។ Rolex រូបរាងធម្មតានេះគឺផ្ទុយស្រឡះពីនាឡិកាដ៏កម្រមានតម្លៃ៩លានដុល្លារ Patek Philippe Grandmaster Chime 6300G ដែល​ពាក់ដោយកូនប្រុសរបស់លោក Mukesh Ambani លោក Anant Ambani នៅក្នុងព្រឹត្តិការណ៍មួយ​កាលពីពេលថ្មីៗនេះ។ Grandmaster Chime 6300G គឺជានាឡិកាដ៏ស្មុគស្មាញ​បំផុតដែលមិនធ្លាប់ផលិតដោយ Patek Philippe។

ទោះជាយ៉ាងណាក៏ដោយ យោងទៅតាមអ្នកសង្កេតការណ៍បានបញ្ចាក់ច្បាស់ៗថា កុំចាញ់បោកភាពសាមញ្ញនៃជម្រើសសំលៀកបំពាក់ និងនាឡិការបស់បុរសមានបំផុតនៅអាស៊ីនេះឲ្យសោះ។ តាមពិតទៅ មហាសេដ្ឋីរូបនេះ និង​គ្រួសារបានជួបនឹងជីវិតដ៏ប្រណិត​ដែលមិនធ្លាប់មានពីមុនមក។ គ្រួសាររបស់លោក Ambani កំពុងរស់នៅក្នុងផ្ទះដែលមានតម្លៃថ្លៃជាងគេបំផុតក្នុងពិភពលោក។ វា​ជា​អគារ​ខ្ពស់​២៧​ជាន់​ក្នុង​ទីក្រុង Mumbai ដែល​មាន​តម្លៃ​សាងសង់​រហូត​ដល់​ទៅ ១ ពាន់​លាន​ដុល្លារ។ ការចំណាយបែបនេះធ្វើឲ្យ​វាក្លាយជាផ្ទះឯកជនថ្លៃបំផុតនៅលើពិភពលោក។

ក្នុងនាមជាអ្នកមានបំផុតម្នាក់ មហាសេដ្ឋីឥណ្ឌា Mukesh Ambani ក៏មានយន្តហោះឯកជនចំនួន៣ ដែរគឺ Falcon 900EX, Airbus A319 និង Boeing Business Jet ដែលមិនតិចជាង​សណ្ឋាគារលំដាប់ផ្កាយ៧ ដែលកំពុងហោះហើរនោះទេ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖នាឡិកាដៃរបស់អធិរាជចុងក្រោយប្រទេស ចិន បំបែកកំណត់ត្រាដេញថ្លៃខ្ពស់បំផុត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥១ នាទីutes មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីថាកម្ពុជាមានទឹកស្ដុកសម្រាប់ខែប្រាំងជិត៤លានម៉ែត្រគូបខណៈស្នើកសិករធ្វើស្រែតែមួយដង

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានជាតិ២ ម៉ោង មុន

អគារសិក្សាថ្ម​ថ្មី ១ ខ្នង ៥ បន្ទប់ ​​ជា​​ក្តីសង្ឃឹមកុមារ​តំបន់ដាច់ស្រយាល ក្នុងស្រុក​អូរគ្រៀង​សែន​ជ័យ

ព័ត៌មានជាតិ៣ ម៉ោង មុន

ធនាគារកណ្តាលកម្ពុជានឹងបន្តសហការជាមួយចិនលើវិស័យហិរញ្ញវត្ថុ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

ព័ត៌មានជាតិ១៧ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម