KPT+
វេជ្ជបណ្ឌិតណែនាំពីរបៀបញ៉ាំមង្ឃុត កុំឲ្យកើតមុនពេញមុខ
មង្ឃុតមិនត្រឹមតែមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ ថែមទាំងមានប្រយោជន៍ច្រើន ចំពោះសុខភាពទៀតផង។ មង្ឃុតសម្បូរទៅដោយវីតាមីន C វាគឺជាសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលជួយប្រឆាំងនឹងភ្នាក់ងារបង្ករោគដូចជំងឺផ្តាសាយ និងកម្ចាត់រ៉ាឌីកាល់សេរីដែលបង្កគ្រោះថ្នាក់ដល់ការរលាក។ ដូច្នេះហើយ ការទទួលទានផ្លែឈើដែលសម្បូរទៅដោយវីតាមីន C ដូចជាមង្ឃុត គឺមានប្រយោជន៍ខ្លាំងណាស់ក្នុងការពង្រឹងភាពស៊ាំ។

មង្ឃុតក៏មានផ្ទុកនូវសារធាតុចិញ្ចឹមជាច្រើនដូចជា វីតាមីន A, E និងអង្គបដិប្រាណ Xanthones ដែលមានប្រយោជន៍ខ្លាំងសម្រាប់អ្នកចង់សម្រកទម្ងន់ រក្សាលំនឹងជាតិស្ករក្នុងឈាម ការពារជំងឺមហារីក។ មិនត្រឹមតែប៉ុណ្ណោះ មង្ឃុតក៏ជាផ្លែឈើដ៏ល្អសម្រាប់ស្ត្រីមានផ្ទៃពោះផងដែរ។ ដោយសារតែបរិមាណ folate ដែលមាននៅក្នុងពួកវាគឺចាំបាច់ក្នុងអំឡុងពេលមានផ្ទៃពោះនិងការពារផលប៉ះពាល់នៃបំពង់សរសៃប្រសាទ។
យ៉ាងណាមិញ មនុស្សជាច្រើនបន្ទាប់ពីទទួលទានមង្ឃុតមានកើតមុន។ តើហេតុអ្វីបានជានាំឲ្យមានស្ថានភាពបែបនេះ ហើយអ្វីទៅជាវិធីទទួលទានមង្ឃុតដើម្បីមិនប៉ះពាល់ដល់ស្បែក? តោះស្តាប់ចម្លើយរបស់គ្រូពេទ្យជំនាញខាងសើស្បែក។
គ្រូពេទ្យជំនាញខាងសើស្បែក BSCKII លោក Nguyen Phuong Thao នៅប្រទេសវៀតណាមបាននិយាយថាមង្ឃុត ដូចជាផ្លែឈើត្រូពិចដទៃទៀត នាំមកនូវអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព។ ទោះយ៉ាងណាក៏ដោយ ពួកវាមានផ្ទុកជាតិស្ករខ្ពស់ណាស់។ ដូច្នេះវាអាចបង្កឲ្យមានកម្ដៅដល់រាងកាយ ប្រសិនបើទទួលទានច្រើនពេក។ បន្ទាប់ពីញ៉ាំមង្ឃុត ស្ករនឹងចូលទៅក្នុងចរន្តឈាម បំប្លែងទៅជាថាមពល បង្កើតកម្ដៅ នោះហើយជាមូលហេតុដែលមនុស្សជាច្រើនញ៉ាំមង្ឃុតហើយមានអារម្មណ៍ក្ដៅ និងឆាប់ខឹង។
វាក៏ដោយសារតែការស្រូបយកជាតិស្ករច្រើន ដែលអាចបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់បាក់តេរីក្នុងការរីកលូតលាស់ ជាពិសេស staphylococcus បណ្ដាលឲ្យកន្ទួល រមាស់ និងផលប៉ះពាល់ដែលមិនចង់បានមួយចំនួនទៀត នៅពេលទទួលទានផ្លែមង្ឃុតក្នុងបរិមាណច្រើននិងញឹកញាប់។
វេជ្ជបណ្ឌិតជំនាញខាងសើស្បែក BSCKII ណែនាំថា មនុស្សគ្រាន់តែទទួលទានផ្លែឈើ ២-៣ផ្លែ/ថ្ងៃប៉ុណ្ណោះ។ អ្នកគួរតែញ៉ាំមង្ឃុត ២-៣ ដងក្នុងមួយសប្ដាហ៍។ នេះអាចកាត់បន្ថយហានិភ័យនៃការកើតមុននៅលើស្បែក ខណៈពេលដែលជួយឲ្យស្បែកមានសុខភាពល្អ។ ជាពិសេសប្រសិនបើរាងកាយងាយនឹងកើតមុន ពេលញ៉ាំមង្ឃុតត្រូវផឹកទឹកឲ្យបានច្រើន។ ដោយសារតែទឹកអាចធ្វើឲ្យត្រជាក់ដល់រាងកាយ ហើយក្នុងពេលតែមួយលាងសម្អាតស្បែក។ ជារៀងរាល់ថ្ងៃមនុស្សគួរតែផឹកទឹក ២-២.៥ លីត្រក្នុងមួយថ្ងៃ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ម៉ាស្សាមុខជំរុញរំហូរទឹករងៃ ផ្ដល់ប្រយោជន៍ច្រើនយ៉ាងដល់ផ្ទៃមុខ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១៦ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍១ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល