KPT+
អត្ថប្រយោជន៍នឹកស្មានមិនដល់ពី ទឹកដោះស្ដេចឃ្មុំ
ទឹកដោះស្ដេចឃ្មុំគឺជា សារធាតុខាប់ដែលផលិតដោយកម្មករឃ្មុំដើម្បីចិញ្ចឹមជីវិតស្ដេចស្រី និងកូនៗរបស់ពួកគេ ។ ភាគច្រើនមនុស្សយកទឹកដោះស្ដេចឃ្មុំចម្រាញ់ធ្វើជាអាហារបំប៉នសុខភាព ឬសម្រស់ ព្រោះវាមានអត្ថប្រយោជន៍ដល់ទៅ ១២ ចំណុចដូចខាងក្រោម ៖

១. ផ្ទុកសារធាតុចិញ្ចឹមច្រើនប្រភេទ
ក្នុងទឹកដោះស្ដេចឃ្មុំមានផ្ទុកជាតិទឹក កាបូអីដ្រាត ប្រូតេអ៊ីន ខ្លាញ់ វីតាមីន B និងដានជាតិរ៉ែ ដែលអាចជាហេតុផលជំនួយសុខភាពទាំងអស់ ។
២. ជួយប្រឆាំងអុកស៊ីតកម្ម និងប្រឆាំងការរលាក
ការសិក្សាមួយចំនួនបង្ហាញថា ទឹកដោះស្ដេចឃ្មុំមានឥទ្ធិពលប្រឆាំងអុកស៊ីតកម្ម និងប្រឆាំងនឹងការរលាក ប៉ុន្តែការស្រាវជ្រាវមិនទាន់ធំទូលំទូលាយនៅឡើយទេ ។
៣. កាត់បន្ថយជំងឺបេះដូងដោយមានឥទ្ធិពលទៅលើកម្រិតកូឡេស្តេរ៉ុល
ការស្រាវជ្រាវពីសត្វនិងមនុស្សខ្លះបង្ហាញថា អាហារបំប៉នទឹកដោះស្ដេចឃ្មុំអាចកាត់បន្ថយកូឡេស្តេរ៉ុលក្នុងសរសៃឈាម ។

៤. ព្យាបាលរបួស និងជួសជុលស្បែក
ការស្រាវជ្រាវមួយចំនួនចង្អុលបង្ហាញថា ទឹកដោះស្ដេចឃ្មុំអាចបង្កើនការផលិតប្រូតេអ៊ីនដែលជួយជួសជុលជាលិកា ។
៥. ប្រូតេអ៊ីនជាក់លាក់ជួយបន្ទាបសម្ពាធឈាម
ទោះជាមានការសិក្សាមួយចំនួនរកឃើញបែបនេះក៏ដោយ ការសិក្សាបន្ថែមនៅតែចាំបាច់ដដែល ។
៦. គ្រប់គ្រងជាតិស្ករក្នុងឈាមដោយកាត់បន្ថយភាពតានតឹងអុកស៊ីតកម្ម និងការរលាក
ការសិក្សាលើសត្វបានបញ្ជាក់ថា ទឹកដោះស្ដេចឃ្មុំជួយបង្កើនភាពប្រែប្រួលអាំងស៊ុយលីន និងគ្រប់គ្រងជាតិស្ករក្នុងឈាម ។
៧. ការប្រឆាំងអុកស៊ីតកម្មអាចគាំទ្រដល់មុខងារខួរក្បាល

ចំណុចនេះគេបានធ្វើការពិសោធន៍តែលើសត្វប៉ុណ្ណោះ ចំណែកមនុស្សវិញមិនមានព័ស្តុតាងច្បាស់លាស់ទេ ។
៨. បង្កើនទឹកភ្នែក និងជួយព្យាបាលភ្នែកស្ងួត
ទឹកដោះស្ដេចឃ្មុំជួយបង្កើនទឹកភ្នែកព្យាបាលអ្នកមានជំងឺភ្នែកស្ងួត យ៉ាងណាការសិក្សាទៅលើចំណុចនេះនឹងមានបន្តទៀត ។
៩. ការពារភាពចាស់ជាងវ័យ

ការសិក្សាចំពោះសម្រស់មិនទាន់បញ្ជាក់ ១០០ ភាគរយមែន ប៉ុន្តែអាហារបំប៉នជាច្រើនបានលក់ដាច់ហូរហែ ។
១០. ជួយទ្រទ្រង់ប្រព័ន្ធភាពស៊ាំ
ការសិក្សាទៅលើសត្វបានបង្ហាញឲ្យឃើញថា ទឹកដោះស្ដេចឃ្មុំអាចជួយបង្កើនប្រព័ន្ធភាពស៊ាំ ហើយការសិក្សាចំពោះមនុស្សមិនទាន់យកជាការបានទេ ។
១១. កាត់បន្ថយការធ្វើទុក្ខដោយសារ វិធីព្យាបាលជំងឺមហារីក
ការព្យាបាលជំងឺមហារីក បង្កឲ្យអ្នកជំងឺធ្វើទុក្ខពិបាកក្នុងរាងកាយ ទើបគេប្រើទឹកដោះស្ដេចឃ្មុំដើម្បីជួយសម្រួលការរងឥទ្ធិពល ។
១២. ល្អសម្រាប់ស្ត្រីទើបនឹងអស់រដូវ
មនុស្សជាច្រើនជឿជាក់ថា ទឹកដោះស្ដេចឃ្មុំជួយដល់ស្ត្រីអស់រដូវឲ្យមានសុខភាពល្អប្រក្រតី ខណៈការសិក្សាមិនទាន់អះអាងនៅឡើយ ។

ទឹកដោះស្ដេចឃ្មុំត្រូវគេដាក់កំហិតអោយប្រើចាប់ពី ៣០០-៦,០០០ មិល្លីក្រាមក្នុងមួយថ្ងៃ តាមពិតវាមិនមានគ្រោះថ្នាក់ឡើយបើទទួលទានលើសកម្រិត លើកលែងតែអ្នកប្រើមានប្រតិកម្មជាមួយសារធាតុអ្វីម្យ៉ាងពាក់ព័ន្ធនឹងឃ្មុំប៉ុណ្ណោះ ៕
ប្រែសម្រួល ៖ វារី
ចុចអាន ៖ អត្ថប្រយោជន៍ដ៏គួរឱ្យភ្ញាក់ផ្អើល ៦ យ៉ាង នៃសាប៊ូដុំទឹកដោះពពែ
ចុចអាន ៖ មកដឹងពីអត្ថប្រយោជន៍ដ៏ច្រើនសន្ធឹករបស់បាយអូទីន ឬវីតាមីន H

-
KPT+១ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លានៅខេត្តកណ្ដាល