KPT+
ការស្លាប់ដោយសារថ្នាំបំពុល ៥ ករណី ប្រចាំប្រវត្តិសាស្ត្រពិភពលោក
ការបំពុលជាវិធីសម្លាប់មនុស្សមួយក្នុងចំណោមវិធីជាច្រើន ហើយក៏ធ្លាប់កើតឡើងជាច្រើនករណីផងដែរ ។ ប៉ុន្តែថ្ងៃនេះ មកដឹងពីការស្លាប់ដោយសារថ្នាំពុល ៥ ករណីសំខាន់ៗប្រចាំប្រវត្តិសាស្ត្រពិភពលោកវិញម្ដង ៖
១. សូក្រាត
កាលពីឆ្នាំ ៣៩៩ មុនគ្រិស្តសករាជ រដ្ឋាភិបាលអាថែនបានកាត់ទោសសូក្រាតពីបទបង្ខូចយុវជន និងមិនគោរពព្រះនៃទីក្រុង-រដ្ឋក្រិក ។ សូក្រាតសុខចិត្តស្លាប់ ក៏មិនបោះបង់ជំនឿរបស់គាត់ដែរ ដូច្នេះគាត់សម្រេចចិត្តផឹកថ្នាំបំពុលខ្លួនឯងតែម្ដង អ្នកប្រវត្តិសាស្ត្រសន្និដ្ឋានថាថ្នាំពុលដែលទស្សនវិទូវ័យ ៧០ ឆ្នាំផឹក គឺធ្វើពីដើមខ្ញែរ ។ ២០០ ឆ្នាំក្រោយមក មានវិចិត្រករបារាំងម្នាក់ឈ្មោះ Jacques-Louis David បានគូររូបមួយផ្ទាំងហៅថា “ការស្លាប់របស់សូក្រាត (The Death of Socrates)” ។

២. Juan Ponce de León
នៅឆ្នាំ ១៥២១ អ្នកផ្សងព្រេងជនជាតិអេស្ប៉ាញ Juan Ponce de León ត្រូវជនជាតិដើមភាគតិច Calusa សម្លាប់ដោយប្រើព្រួញជ្រលក់ជ័រដើម manchineel tree ដែលជារុក្ខជាតិពុល ។

៣. Charles Francis Hall
លោក Charles Francis Hall ជនជាតិអាមេរិក គឺជាអ្នកស្រាវជ្រាវអាកទិច និងជាមេបញ្ជាការបេសកកម្មប៉ូឡារីស ដែលទទួលបរាជ័យក្នុងការទៅរុករកប៉ូលខាងជើង។ ដល់ចុងខែតុលា ឆ្នាំ ១៨៧១ Hall ចាប់ផ្ដើមមានបញ្ហាសុខភាព ហើយចោទប្រកាន់សមាជិកថាលួចបំពុលគាត់។ ពីរសប្ដាហ៍ក្រោយលោកពិតជាបាត់បង់ជីវិតមែន បើយោងតាមកោសលវិច័យក្នុងអំឡុងឆ្នាំ ១៩៦០ គេរកឃើញថា Hall ត្រូវថ្នាំពុលប្រភេទអាសេនិចរយៈពេល ២ សប្ដាហ៍មុនស្លាប់ ដូច្នេះការសង្ស័យរបស់គាត់គឺត្រឹមត្រូវ ប៉ុន្តែឃាតកនៅតែជាមនុស្សអាថ៌កំបាំងរហូតមកដល់សព្វថ្ងៃ ។

៤. Guangxu
ឆ្នាំ ១៨៧៥ Guangxu ក្លាយជាស្ដេចនៃរជ្ជកាលឈីងទាំងទ្រង់ទើបមានព្រះជន្ម ៤ វស្សាប៉ុណ្ណោះ ក្រោយការសុគតរបស់ទ្រង់នៅព្រះជន្ម ៣៧ ឆ្នាំ គេសង្ស័យទ្រង់ត្រូវថ្នាំបំពុល ប៉ុន្តែកំណត់ត្រារបស់អធិរាជបានបង្ហាញថាទ្រង់សុគតដោយមូលហេតុធម្មជាតិទេ ។ រហូតដល់ឆ្នាំ ២០០៨ ទើបអ្នកស្រាវជ្រាវសម័យទំនើបច្បាស់ពីពាក្យចចាមអារ៉ាមថ្នាំបំពុលគឺជាការពិត វាជាប្រភេទថ្នាំពុលអាសេនិច ចំណែកឃាតកនៅតែមិនទាន់រកឃើញដូចគ្នា ។

៥. Grigori Rasputin

លោក Rasputin ជាមនុស្សមិនចេះអក្សរម្នាក់ល្បីខាងមានអាកប្បកិរិយាអសីលធម៌ យ៉ាងណាគាត់អាចមានទំនាក់ទំនងជិតស្និទ្ធគួរសមជាមួយព្រះអង្គម្ចាស់ Tsar Nicholas II និងខ្សែរាជវង្សដែលត្រួតត្រាសូវៀតមុនការបដិវត្តន៍ ឆ្នាំ ១៩១៧ ។ ក្នុងខែធ្នូ ឆ្នាំ១៩១៦ ព្រះអង្គម្ចាស់ Felix Yusupov និងគ្នីគ្នាបានរួមគំនិតសម្លាប់ Rasputin ដោយលាយថ្នាំពុល ប៉ូតាស្យូម cyanide ជាមួយម្ហូបអាហាររបស់គាត់ ។ ពេលនោះថ្នាំពុលហាក់បីមិនអាចផ្ដួល Rasputin បានឡើយ ទើប Yusupov និងអ្នកសមគំនិតបាញ់ហើយចាប់ច្រមុជទឹកឲ្យដាច់ខ្យល់ស្លាប់វិញ ៕
ប្រែសម្រួល ៖ វារី
ចុចអាន ៖ ដឹងកាន់តែច្បាស់ពីសួនច្បារពុលនៅ អង់គ្លេស អាចឲ្យមនុស្សដួលសន្លប់

-
សន្តិសុខសង្គម៧ ម៉ោង ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៥ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់