Connect with us

KPT+

រឿងតុក្កតា Disney ទាំង ៥ ដែលអ្នកគាំទ្រចង់ឲ្យមានមនុស្សសម្ដែង

បានផុស

នៅ

កន្លងមក Disney បានចេញរឿងសម្ដែងដោយមនុស្សដូចជា Cinderella, Little Mermaid, និង Mulan ជាដើម ហើយពួកគេក៏មានគម្រោងចេញរឿងជាបន្តបន្ទាប់ទៀតដែរ ។ ប៉ុន្តែមហាជនចង់ទស្សនារឿង Disney ជាទម្រង់មនុស្សទាំង ៥ នេះជាងគេ ៖

១. Frozen ២០១៣

តួអង្គសំខាន់ៗគឺម្ចាស់ក្សត្រី Elsa ដែលមានវេទមន្តទឹកកក និងព្រះនាង Anna ជាប្អូនស្រីបានរងគ្រោះដោយសារវេទមន្តធ្វើឲ្យកកបេះដូង ។ អ្នកគាំទ្រចង់មើលរឿងទម្រង់មនុស្សព្រោះវេទមន្តទឹកកកជាពិសេសតែម្ដង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២. Moana ២០១៦

Moana គឺជាកូនស្រីរបស់មេកោះ Motunui នាងបានផ្សងព្រេងលើមហាសមុទ្រដើម្បីស្វែងរក Maui ទៅដាក់បេះដូង Ta Fiti នៅកន្លែងដើមវិញ ។

៣. Brave ២០១២

Merida ជាព្រះនាងនៃ DunBroch នាងបដិសេធការរៀបអភិសេក ហើយក៏ជាព្រះនាងដំបូងបំផុតដែលគ្មានស្នេហា ។ ក្នុងដំណើររឿងមានទាក់ទងនឹងបណ្ដាសាសត្វខ្លាឃ្មុំ ដែលអ្នកគាំទ្រចង់ឃើញជាទិដ្ឋភាពពិតៗ ។

៤. Tangled ២០១០

បើព្រះនាង Rapunzel សម្ដែងដោយមនុស្សពិត ចំណុចដែលគួរឲ្យចាប់អារម្មណ៍បំផុតគឺសក់ដ៏វែងពណ៌មាសរបស់នាង និងប្រាសាទអាថ៌កំបាំងខ្ពស់ក្នុងព្រៃរបស់យាយធ្មប់ ។

៥. The Princess & The Frog ២០០៩

ចំណែកឯរឿងព្រះនាងកង្កែបវិញក៏មានមហាជនចាំគាំទ្រមិនតិចដែរ គេចង់ដឹងថាពេលនាងមានទំនាក់ទំនងជាមួយព្រះរាជបុត្រកង្កែបនឹងមានទិដ្ឋភាពប្លែកកម្រិតណា ។

សម្រាប់ឆ្នាំ ២០២៤ ផងដែរ Disney មានគម្រោងចេញរឿងមួយជាទម្រង់មនុស្សគឺ ព្រះនាងព្រិលស ប៉ុន្តែរងការរិះគន់ខ្លាំងដូចរឿងទេពមច្ឆាតូច ២០២៣ ព្រោះតួអង្គមនុស្សមានពណ៌សម្បុរមិនដូចតួអង្គតុក្កតា ៕

ប្រែសម្រួល ៖ វារី

ចុចអាន ៖ ក្រោយសម្ដែងភាពយន្តរបស់ Disney តារាស្រី ៤រូបនេះ ត្រូវគេចាត់ទុកជា “ព្រះនាង” ក្នុងជីវិតពិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួង​ធនធានទឹក ចុះ​ពិនិត្យវឌ្ឍនភាពការងារសាងសង់ច្រាំងទន្លេមេគង្គ ក្នុង​ភូមិសាស្ត្រ​ខេត្តកំពង់ចាម

សន្តិសុខសង្គម៨ ម៉ោង មុន

ជនសង្ស័យ​ម្នាក់​ឆក់ខ្សែក រត់​ទ្បើងម៉ូតូ ​ត្រូវអ្នកលក់ក្របួចជាប់

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ចិន​ចុះ​កិច្ច​ព្រម​ព្រៀង​រហូត​ដល់​១១៣​​ ​ពង្រឹងឥទ្ធិពល​តំបន់​​ខ្លាំង​មិនធ្លាប់​មាន​ ខណៈ​អាមេរិក​បង្កអរិភាព​

ព័ត៌មានជាតិ១២ ម៉ោង មុន

មកដឹងលម្អិត ពីលក្ខណៈបច្ចេកទេសនាវាជប៉ុនចតនៅកម្ពុជា ដែលមានទម្ងន់ផ្ទុករាប់ពាន់តោន

ព័ត៌មានជាតិ១៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសម្ពោធដំបូលព្រះវិហារ និងសមិទ្ធផលនានា ក្នុងវត្តឧប្បលវត្តី ខេត្តត្បូងឃ្មុំ

Sokha Hotels

ព័ត៌មានពេញនិយម