KPT+
អូស្រ្តាលីប្រកាសផ្តល់អាហារូបករណ៍មានតម្លៃសិក្សាជាង១ម៉ឺនដុល្លារក្នុង ១ឆ្នាំ
សាកលវិទ្យាល័យ Monash របស់ប្រទេសអូស្ត្រាលី បានប្រកាសផ្តល់ជូនអាហារូបករណ៍ KC Kouk ដល់បណ្តាប្រទេសផ្សេងៗ និងប្រទេសអាស៊ីអាគ្នេយ៍ ដែលមានទឹកប្រាក់ឧបត្ថម្ភ ១,៤០០០ ដុល្លារក្នុងមួយឆ្នាំ ជាមួយនឹងការចំណាយផ្សេងៗទៀត។
អាហារូបករណ៍ KC Kouk ផ្តល់ជូនទៅប្រទេសដូចជា ចិន ឥណ្ឌូនេស៊ី ទីក្រុងហុងកុង ឬ ប្រទេសអាស៊ីអាគ្នេយ៍។ ផ្តោតសំខាន់និស្សិតឆ្នើម ដែលមកពីគ្រួសារមានប្រាក់ចំណូលទាប មិនទាន់ ឬ មិនធ្លាប់រៀននៅសាកលវិទ្យាល័យណាមួយពីមុនមកទេ ចំពោះបេក្ខជនដែលមានសញ្ញាបត្រ២ ក៏មិនអាចមានសិទ្ធិទទួលបានអាហារូបករណ៍នេះដែរ។
ដើម្បីទទួលបានអាហារូបករណ៍ និស្សិតត្រូវសរសេរពីបំណងប្រាថ្នារបស់ខ្លួនចំនួន ៧៥០ពាក្យ និងរបាយការណ៍ពីហិរញ្ញវត្ថុចំនួន ៥០០ពាក្យ។ លក្ខខណ្ឌបំពេញពាក្យមានច្រើនទៀត អាចមើលព័ត៌មានលម្អិតតាមរយៈ (www.monash.edu) ឬ តាមរយៈអ៊ីម៉ែល [email protected].។
ចំពោះអត្ថប្រយោជន៍ទទួលបានពីអាហារូបករណ៍ គឺប្រាក់ឧបត្ថម្ភ ១,៤០០០ដុល្លារក្នុងមួយឆ្នាំ បូករួមជាមួយនឹងកន្លែងស្នាក់នៅ ជើងហោះហើរក្នុងឆ្នាំដំបូង និងការចាយវាយផ្សេងៗទៀតនៅទីនោះ។ អាហារូបករណ៍នេះនឹងឈប់ទទួលពាក្យនៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣ ដោយគ្មានការពន្យាពេលឡើយ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា